ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់​ដឹកតាមម៉ូតូធ្វើព្រងើយ​…

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧ និង​៤៧​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មីនា កម្លាំង​រាជ​អាវុធហត្ថ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​បាន​ឃាត់​ចាប់​ម៉ូតូ​ដឹកឈើ ស្ថិត​ត្រង់​ចំណុច​គល់​ស្ពាន​មេគង្គ ក្នុងភូមិ​អូរ​ត្រែ​ល…

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧ និង​៤៧​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មីនា
កម្លាំង​រាជ​អាវុធហត្ថ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ​បាន​ឃាត់​ចាប់​ម៉ូតូ​ដឹកឈើ ស្ថិត​ត្រង់​ចំណុច​គល់​ស្ពាន​មេគង្គ ក្នុងភូមិ​អូរ​ត្រែ​ល ឃុំ​អូរ​ត្រែ​ល ស្រុក​ថា​ឡាបរ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។ ក្នុង​នោះ ​កម្លាំង​​ដកហូតបាន​​ឈើ​ធ្នុង​ចំនួន​១០៩​ដុំ ឈើ​បេង​ចំនួន​០៦​ដុំ​, ម៉ូតូ​៤​គ្រឿង និង​មនុស្ស​ចំនួន​៤​នាក់ ។

សេចក្តីរាយការណ៍​បន្ត​ថា ទាំង​៤​នាក់ ១-​ឈ្មោះ​សឿ​ន វត្ថា អាយុ​២២​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​_​ឃុំ ចំការ​លើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ២-​ឈ្មោះ​ភី វ​ណ្ណី អាយុ​៣០​ឆ្នាំ ជា​កសិករ ៣-​ឈ្មោះ​ចេ​ង លី អាយុ​២៨​ឆ្នាំ ជា​កសិករ រស់នូវ​ភូមិ​ទាល់​ឃុំ​អន្លុង​ភេ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង និង​៤-​ឈ្មោះ ជូ ថា​ន អាយុ​៣០​ឆ្នាំ ជា​កសិ
ករ ។

បច្ចុប្បន្ន ឈើ​ទាំងនោះ ត្រូវ​បាន​ប្រគល់​ឱ្យ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​រក្សា​ទុក ។ ចំពោះ​ម៉ូតូ​រក្សា​ទុក​អធិការដ្ឋាន​ជា​បណ្តោះអាសន្ន​សិន​។ ចំណែក​មនុស្ស​អប់រំ​ធ្វើ​កិច្ចសន្យា រួច​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

អត្ថបទសរសេរ ដោយ