ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ! កីឡា​ខ្មែរ​2​ប្រភេទ​ គ្រោង​ដាក់​បញ្ចូល​ក្នុង​បញ្ជី​​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក កម្ពុជា បាន​ថ្លែង​ថា កម្ពុជា​គ្រោង​ដាក់​កីឡាអត្តសញ្ញាណ​ខ្មែរ​ចំនួន​២​ប្រភេទ​ទៀត មាន…

រាជធានី​ភ្នំពេញ ៖ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក
កម្ពុជា បាន​ថ្លែង​ថា កម្ពុជា​គ្រោង​ដាក់​កីឡាអត្តសញ្ញាណ​ខ្មែរ​ចំនួន​២​ប្រភេទ​ទៀត មាន
កីឡា​អុកចត្រង្គ និង​កីឡា​ចំបាប់​ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្សជាតិ នៅ
អង្គការ​យូ​នី​ស្កូ ខណៈ​កីឡា​គុន​ល្បុក្កតោ​ត្រូវ​បានបញ្ជូន​ទៅ​ចុះបញ្ជី​រួចរាល់​ដែល​អាច​ដឹង​លទ្ធផលនៅ​ចុងឆ្នាំ​២០១៨​នេះ ។

លោក វ៉ា​ត់ ចំរើន បញ្ជាក់​ថា ក្នុង​មួយឆ្នាំ​អង្គការ​យូ​នី​ស្កូ​អនុញ្ញាត​ឲ្យ​តែ​មួយ​ប្រភេទកីឡា​ប៉ុណ្ណោះ​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌអរូបី​នៃ​មនុស្សជាតិ ។ ដូច្នេះ គណៈកម្មាធិការ
ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កំពុង​សហការ​ជាមួយសហព័ន្ធ​កីឡា​អុកចត្រង្គ រៀបចំ​ចងក្រង​ឯក
សារ​ដើម្បី​ដាក់​បញ្ចូល​ឲ្យ​ទាន់​នៅ​ឆ្នាំ​២០១៩ ឬ២០២០​ដើម្បី​ឲ្យ​ការ​ចុះបញ្ជី​សម្រេច​រួចរាល់មុន​ឆ្នាំ​២០២៣ ។

សូម​បញ្ជាក់​ថា កីឡា​ក្បាច់គុន​ល្បុក្កតោ​កម្ពុជា បាន​ចងក្រង​ឯកសារ​បញ្ជូន​ទៅ​អង្គការ​យូ​នី​ស្កូ  ដើម្បី​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃមនុស្សជាតិ ហើយ​សេចក្តី​ប្រកាស​ស្តី​ពី​ការ​ចុះបញ្ជី​ផ្លូវការ​អាច​នឹង​ធ្វើ​ឡើង​នៅ​ចុងឆ្នាំ​២០១៨ ឬ​ដើមឆ្នាំ​២០១៩ ។

ដោយឡែក កីឡា​អុកចត្រង្គ និង​កីឡា​ចំបាប់ គ្រោង​ចងក្រង​ឯកសារ​បញ្ជូន​ទៅ​អង្គការ​យូ​នី​ស្កូ​ជា​បន្តបន្ទាប់ ដើម្បី​ដាក់​បញ្ចូល​កីឡា​ទាំង​២ប្រភេទ​នេះ ទៅ​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌអរូបី​នៃ​មនុស្សជាតិ ឲ្យ​សម្រេច​រួចរាល់​មុន​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ពេលដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​​​មួយ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ