ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​មក​វិនិយោគ​ដាំ​ដើម​ធ្នង់ ខណៈ​ទីផ្សារ​នៅ​ប្រទេស​នេះ១​តោន​១​លាន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​មួយ​បាន​ប្រកាស់​បោះទុន​ប្រមាណ​២០​លាន​ដុល្លារ ដើម្បី​ដាំ​ដើម​ធ្នង់​យក​ខ្លឹម​លើ​ផ្ទៃដី​ចំនួន​៥០០​ហិ​កតា​នៅ​ខេត្តពោធិ៍សាត់ ។ លោក លី មីង​យ៉ាង នាយករង​ក្រុមហ៊ុន​Harmany Shield…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​មក​ពី​ប្រទេស​ចិន​មួយ​បាន​ប្រកាស់​បោះទុន​ប្រមាណ​២០​លាន​ដុល្លារ ដើម្បី​ដាំ​ដើម​ធ្នង់​យក​ខ្លឹម​លើ​ផ្ទៃដី​ចំនួន​៥០០​ហិ​កតា​នៅ​ខេត្តពោធិ៍សាត់ ។

លោក លី មីង​យ៉ាង នាយករង​ក្រុមហ៊ុន​Harmany Shield International Finance Plc ដែល​បាន​វិនិយោគ​នេះ បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២០ មីនា នៅ​សាលសន្និសីទ​កោះ​ពេជ្រ ថា តាម​ធម្មតា​ឈើ​ធ្នង់​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​ទើប​ប្រមូល​ផល​បាន តែ​ខាង​ក្រុមហ៊ុន​មាន​អ្នកជំនាញ និង​បច្ចេកទេស​ពិសេស​ខាង​បង្កាត់​ពូជឈើ ដោយ​ដាំ​តែ​ក្នុង​រយៈពេល​១០​ទៅ​១៥​ឆ្នាំ នឹង​ទទួល​បាន​ផល ។​ក្រោយ​ប្រមូល​ផល​បាន ក្រុមហ៊ុន​នឹង​នាំ​ចេញ​ទៅ​ក្រៅប្រទេស ។

លោក​បាន​អះអាង​ថា ៖« នៅ​ទីផ្សារ​ប្រទេស​ចិន ខ្លឹម​ធ្នង់​១​តោន​មាន​តម្លៃ​១​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ខ្លឹម​នេះ​គេ​យក​ទៅ​ធ្វើ​អង្កាំ និង​គ្រឿង​លម្អ​មាន​តម្លៃ​ផ្សេង​ៗ » ។ លោក​ថា ៖« ក្រុមហ៊ុន​បាន​បណ្តាក់ទុន​ប្រមាណ​២០​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ដាំ​ឈើ​ធ្នង់​យក​ខ្លឹម​ចំនួន​៥០០​ហិ​កតា​នៅ​ខេត្តពោធិ៍សាត់ ។ សម្រាប់​ដំណាក់កាល​ដំបូង យើង​នឹង​ដាំ​ចំនួន​២០០​ហិ​កតា ហើយនឹង​ពង្រីក​ជា​បន្តបន្ទាប់ » ។

អភិបាល​រាជធានី​ភ្នំពេញ លោក ងួ​ន ផា​រ័​ត្ន បាន​ជំរុញ និង​លើកទឹកចិត្ត​អ្នក​វិនិយោគទុន ទាំង​ក្នុង និង​ក្រៅ​ស្រុក ចូលរួម​វិនិយោគ​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ។
លោក ងួ​ន ផា​រ័​ត្ន ថ្លែង​ថា ៖« បច្ចុប្បន្ន នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ប្រជាពលរដ្ឋ​រស់នៅ​ទាំង​អចិន្ត្រៃយ៍​ជាង​២​លាន​នាក់ ។ ចំនួន​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជា​ចំនួន​មួយ​ច្រើន ប៉ុន្តែ​ជីវភាព​អ្នក​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ​មាន​ភាព​ធូរធារ ដែល​ស្រប​តាម​ការ​អភិវឌ្ឍ​របស់​ប្រទេស​ផង​ដែរ » ។

លោក​បញ្ជាក់​ថា ៖« នៅ​ក្នុង​រាជធានី​ភ្នំពេញ​សព្វ​ថ្ងៃនេះ មាន​រថយន្ត​ធ្វើ​ចរាចរណ៍​ជាង​កន្លះ​លាន​គ្រឿង និង​ម៉ូតូ​ជាង​១​លាន​គ្រឿង ។ ដូច្នេះ​សបញ្ជាក់​ថា ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ មាន​ភាព​កាន់តែ​ប្រសើរ​ឡើង ។ ម្យ៉ាងវិញទៀត​សំណង់​អគារ​ខ្ពស់​ៗ​នៅ​ក្នុង​រាជធានី ក៏​រីក​ដុះដាល​ជា​ច្រើន​កន្លែង​ដែរ ។ ដូច្នេះ ក្នុង​នាម​អភិបាល​រាជធានី​ភ្នំពេញ ខ្ញុំ​សូម​ស្វាគមន៍​ចំពោះ​រាល់​ការ​វិនិយោគ​ទាំងឡាយ​ណា​ដែល​មាន​បំណង​ធ្វើការ​វិនិយោគ​បន្ថែម ឬ​ក៏​វិនិយោគ​ថ្មី​នៅ​ក្នុង​ទឹកដី​រាជធានី​ភ្នំពេញ​យើង » ។

លោក​បន្ថែម​ថា ក្នុង​នាម​ជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក្រៅពី​ការ​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​ទាំង​ក្នុងស្រុក និង​បរទេស ពិសេស​ប្រទេស​ចិន យើង​សូម​ជំរុញ​លើកទឹកចិត្ត និង​ការពារ​អ្នក​វិនិយោគ​ទាំងអស់​ដែល​អញ្ជើញ​មក​វិនិយោគទុន​ស្របច្បាប់​នៅ​រាជធានី​ភ្នំពេញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ