ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនផលិតស្រាបៀរ​អង្គរ​ផ្ដល់​ឱកាស​ដល់​អតិថិជន​របស់​ខ្លួន​អស្ចារ្យ​ដល់​ម្លឹ​ង​!​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​ជា​អ្នកលក់​ស្រា​បៀរ​ផ្ទាល់​នៅ​តាម​បណ្ដា​ភោជនីយដ្ឋាន បៀរ​ហ្គា​ដិ​ន នានា​ទូ​ទាំង​ប្រទេស ក្រុមហ៊ុន Cambrew Ltd ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​អង្គរ និង​ស្រា​បៀរ​នាំ​ចូល​ជា​ច្រើន​ទៀត…

រាជធានី​ភ្នំពេញ ៖ ដើម្បី​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​ជា​អ្នកលក់​ស្រា​បៀរ​ផ្ទាល់​នៅ​តាម​បណ្ដា​ភោជនីយដ្ឋាន បៀរ​ហ្គា​ដិ​ន នានា​ទូ​ទាំង​ប្រទេស ក្រុមហ៊ុន Cambrew Ltd ដែល​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​អង្គរ និង​ស្រា​បៀរ​នាំ​ចូល​ជា​ច្រើន​ទៀត បាន​ផ្ដល់​ឱកាស​​ដ៏​អស្ចារ្យ​មួយ​ដោយ​បាន​រៀបចំ​អោយ​មានការ​ចាប់ឆ្នោត​ផ្សង​រក​អ្នកមាន​​សំណាង​​ទៅ​កម្សាន្ត​នៅ​ទ្វីបអឺរ៉ុប ជា​ពិសេស​ទស្សនា​ផ្ទាល់​នូវ​ការ​ប្រកួត​បាល់ទាត់​រវាង​ក្រុម​ហ៊ុន Dortmund និង​ក្រុម Hannover នៅ​ពហុ​កីឡដ្ឋាន​ទីក្រុង Dortmund ប្រទេស​អា​ឡឺ​ម៉​ង់ ។​

​ដំណើរការ​កម្សាន្ត​ដ៏​អស្ចារ្យ​នេះ បាន​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​១៥ មីនា ដោយ​ចាក​ចេញពី​ប្រទេស​កម្ពុជា​ឆ្ពោះទៅ​កាន់​ទីក្រុង Dortmund ​ប្រទេស​អា​ឡឺ​ម៉​ង់ ដោយ​មាន​អតិថិជន​ប្រមាណ​៣០​នាក់ សុទ្ធសឹងតែ​ជា​ម្ចាស់​ហាង ភោជនីយដ្ឋាន និង​បៀរ​ហ្គា​ដិ​ន នៅ​ភ្នំពេញ និង​បណ្ដា​ខេត្ត​នានា ។​

​លោក អ៊ុ​ង គី​គុង នាយក​ផ្នែក​លក់​ប្រចាំ​ក្រុមហ៊ុនផលិតស្រាបៀរ Cambrew បាន​មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​១ សម្រាប់​ក្រុមហ៊ុន​ដែល​រៀបចំ​អោយ​មានដំណើរ​កម្សាន្ត​របស់​អតិថិជន ដែល​បាន​លក់ដាច់​ជាងគេ​នៅ​តាម​បណ្ដា​ហាង ភោជនីយដ្ឋាន និង​បៀរ​ហ្កា​ដិ​ន​នានា នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្ដា​ខេត្ត ។​

​លោក​បន្ត​ថា ការ​ជ្រើសរើស​យក​ប្រទេស​អា​ឡឺ​ម៉​ង់ សម្រាប់​ដំណើរ​កម្សាន្ត​នេះ ដោយ​សារ​តែ​ចង់អោយ​អតិថិជន​អាច​ទទួល​បាន​នូវ​បរិ​កាស​ដ៏​ត្រជាក់ ដែល​ភាគច្រើន​ពួក​គាត់​មិន​​ធ្លាប់​បាន​ជួប ។ អ្វី​ដែល​ពិសេស​នោះ ក្រុមហ៊ុន​ចង់អោយ​អតិថិជន​ទទួល​បាន​ទស្ស​នីយ​ភាព​ប្លែក ពី​ការ​ទស្សនា​បាល់ទាត់​រវាង​ក្រុម​ល្បី​ៗ​នៅ​លើ​ពិភពលោក ជាក់ស្ដែង​ក្រុម​ហ៊ុន​បាន​រៀបចំ​អោយ​មានការ​ទស្សនា​បាល់ទាត់​រវាង​ក្រុមហ៊ុន Dortmund និង Hannover 96 ដែល​សុទ្ធសឹងតែ​ក្រុម​ល្បី​ៗ​ប្រចាំ​ប្រទេស​អា​ឡឺ​ម៉​ង់ នៅ​មានឈ្មោះ​ល្បី​នៅ​លើ​ពិភពលោក​ផង​ដែរ ។ ការ​ជ្រើសរើស​យក​ប្រទេស​អា​ឡឺ​ម៉​ង់ ជាទី​កន្លែង​កម្សាន្ត​សម្រាប់​អតិថិជន​របស់​ខ្លួន​នេះ​ដែរ ដោយសារ​តែ​អា​ឡឺ​ម៉​ង់ មានឈ្មោះ​ល្បី​យូរហើយ​ខាង​ស្រា​បៀរ និង​បាល់ទាត់ ។​

​លោក​បន្ថែម​ថា នៅ​ក្នុង​ដំណើរ​កម្សាន្ត​នេះ​ដែរ ក្រុមហ៊ុន​ក៏​បាន​រៀបចំ​អោយ​អតិថិជន​បាន​​ទស្សនកិច្ច​នូវ​ក្នុង​រោងចក្រ​ផលិត​ស្រា​បៀរ​ដ៏​ល្បី​នៅ​ក្នុង​ទីក្រុង Dortmund ប្រទេស​អា​ឡឺ​ម៉​ង់ និង​បាន​សាកល្បង​រស​ជាតិ​ស្រា​បៀរ​នៅ​ប្រទេស​អា​ឡឺ​ម៉​ង់​ផង​ដែរ ។ លោក​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​លើកទឹកចិត្ត​និង​ជំរុញ​អោយ​មានការ​លក់​ផលិតផល​ស្រា​បៀរ​របស់​​ក្រុមហ៊ុន Cambrew អោយ​បាន​កាន់តែ​ច្រើន​ឡើង​ថែម​ទៀត នៅ​ឆ្នាំ​ក្រោយ​ក្រុម​ហ៊ុន​នឹង​រៀបចំ​ដំណើរ​កម្សាន្ត​នេះ​បន្ត​ទៀត និង​ស្វែង​ប្រទេស​ណា​ដែល​ល្បី​ៗ និង ដើម្បី​អតិថិជន​របស់​ខ្លួន​ទទួល​បាន​អារម្មណ៍​ប្លែក​ពី​ប្រទេស​កម្ពុជា និង​តំបន់​ជុំវិញ ។

​លោក ប៉ាន់ សុ​វ​ណ្ណា​រឹទ្ធិ ម្ចាស់​ហាង ស៊ុប​ពពែ​ភ្នំពេញ​៣ នៅ​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា នេះ​ជា​លើក​ដំបូង​សម្រាប់​លោក​ដែល​បាន​មក​កាន់​ប្រទេស​ក្នុង​ទ្វីបអឺរ៉ុប ហើយ​ក៏​លើក​​ទី​១​ដែរ ដែល​ទទួល​បាន​នូវ​អាកាស​ត្រជាក់​ក្រោម​សូន្យ​អង្សារ ។ ដំណើរ​កម្សាន្ត​​នេះ វា​ពិតជា​អស្ចារ្យ ហើយ​ក៏​ទទួល​បាន​នូវ​បទ​ពិសោធន៍​ល្អ​ៗ​ជា​ច្រើន​ផង​ដែរ ដូច​ជា​ការ​លេង​បាល់ទាត់​នៅ​ពេល​ព្រិល​កំពុង​ធ្លាក់​នៅ​កណ្ដាលវាល និង​ការ​ទស្សនា​ផ្ទាល់​នូវ​ការ​ប្រកួត​រវាង​ក្រុមបាល់ទាត់​ល្បី​ៗ ដែល​ធ្លាប់តែ​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍ ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ដំណើរ​កម្សាន្ត​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុនផលិតស្រាបៀរ Cambrew បាន​ត្រ​ឡប់ម​ក​ប្រទេស​កម្ពុជា​វិញ​ដោយ​ជោគជ័យ នៅ​រាត្រី​ថ្ងៃ​ទី​២១ មីនា ២០១៨ និង​បាន​នាំ​យក​នូវ​បទ​ពិសោធន៍ អនុស្សាវរីយ៍​ដ៏​អស្ចារ្យ​ពី​ប្រទេស​ទំនើប និង​ត្រជាក់​មក​ចែក​រំលែក​ដល់​បងប្អូន​មិត្តភក្តិ នៅ​ក្នុង​ប្រទេស​កម្ពុជា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ