ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កើតកំហឹងជាមួយប៉ូលិស ពេលឃាត់បានជនសង្ស័យ​២នាក់​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ជារឿងគួរឱ្យ​ហួសចិត្ត​មួយ ក្រោយពី​មាន​ពលរដ្ឋបាន​ខឹងសម្បារជាមួយសមត្ថកិច្ច​ ក្នុង​ការ​ទៅ​​បង្ក្រាប​ករណីគ្រឿងញៀន ។ ជាក់ស្តែង គឺក្រោយ​ពីបាន​​ឃាត់ខ្លួន​ជនសង្ស័យចំនួន​​២​នាក់ ព្រមទាំង​ដកហូត​​ថ្នាំ​ញៀន​ចំនួន​២០​កញ្ចប់​​នោះ ស្រាប់តែ​​ត្រូវ​​សាច់ញាតិ​ក្រុម​ជនសង្ស័យ​ខាងលើ…

រាជធានី​ភ្នំពេញ ​៖ ជារឿងគួរឱ្យ​ហួសចិត្ត​មួយ ក្រោយពី​មាន​ពលរដ្ឋបាន​ខឹងសម្បារជាមួយសមត្ថកិច្ច​ ក្នុង​ការ​ទៅ​​បង្ក្រាប​ករណីគ្រឿងញៀន ។ ជាក់ស្តែង គឺក្រោយ​ពីបាន​​ឃាត់ខ្លួន​ជនសង្ស័យចំនួន​​២​នាក់ ព្រមទាំង​ដកហូត​​ថ្នាំ​ញៀន​ចំនួន​២០​កញ្ចប់​​នោះ ស្រាប់តែ​​ត្រូវ​​សាច់ញាតិ​ក្រុម​ជនសង្ស័យ​ខាងលើ បាន​​ជេរ​ប្រមាថ​ដល់​កម្លាំងសមត្ថកិច្ច​​យ៉ាង​​ចាស់​​ដៃបំផុត ​។ នេះ​​មិនមែន​ជា​លើក​ទី​១​ទេ ដែល​ពលរដ្ឋ​​ក្នុង​ប្លុក​នោះ​ ប្រតិកម្ម​ជេរ​​​បែប​នេះ​​​ ប៉ុន្តែ​កម្លាំង​​ក៏​មិន​បាន​តបត​ទេ ​គ្រាន់តែ​សួរ​ទៅ​អ្នក​ជេរ​ទាំងនោះ​វិញ​ថា ​តើ​​ធ្វើ​បែប​នេះ ​ដើម្បី​នរណា សុវត្ថិភាព​អ្នក​ណា? ។

គួរបញ្ជាក់ថា កម្លាំង​ពិសេស​ន​គរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខណ្ឌដឹកនាំ​ដោយ លោកអនុសេនីយ៍ទោសុខ បញ្ញា នាយ​រង​ផ្នែកសន្តិសុខ បាន​​ចុះ​បង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿង​ញៀន​មួយ​កន្លែង ​ស្ថិត​នៅ​ខាងក្រោយ​វត្ត​គោក​បញ្ជាន់ ភូមិ​ថ្មគោល​១ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​​ជ័យ កាលពី​វេលា​ម៉ោង​០៦​ និង​២០​នាទី​ល្ងាច​ថ្ងៃ​ទី​២២ ​មីនា ឆ្នាំ​២០១៨ ។ ​ក្នុងនោះបាន​​ឃាត់ខ្លួន​ជន​សង្ស័យ​​២​នាក់ ​ព្រមទាំង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​២០​កញ្ចប់​ផង​ដែរ ។​បន្ទាប់​មក​ ក៏​បាន​នាំ​ទៅ​ធ្វើការ​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ។ ​ជនសង្ស័យ​ទី​១-ឈ្មោះ ជ័យ នាង ​អាយុ​៤០​ឆ្នាំ ជា​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កា​ក់​ចោម​ចៅ​២ កាន់​ថ្នាំ​ញៀន​ចំនួន​១៣​កញ្ចប់​តូច ​និង​ទី​២-ឈ្មោះ នី គឹ​ម​អាន ​អាយុ​៣៧​ឆ្នាំ ជា​កម្ម​សំណង់ ​នៅ​ភូមិ​ថ្មគោល​ សង្កា​ក់​ចោម​ចៅ​២ កាន់​ថ្នាំ​ញៀន​ចំនួន​៧​កញ្ចប់​តូច​។

នគរបាល​បាន​និយាយ​ថា ការ​ចាប់ខ្លួន​ក្រុម​ជួញដូរ​គ្រឿងញៀន​ខាងលើ ​ធ្វើ​ឡើង​តាម​រយៈ​ការ​ស្រាវជ្រាវ ហើយ​ដែល​ក្រុម​ជនសង្ស័យ​ទាំងនោះ​ ដាក់​លក់​មិន​ខ្លាចញញើត​សមត្ថកិច្ច​សូ​ម្បី​តែ​បន្តិច​ឡើយ ​។ ​ពួក​គេ​បាន​យក​ទីតាំង​ខាងលើ​ ធ្វើ​ជា​កន្លែង​ជួញដូរ​គ្រឿងញៀន​ ដូច​ផ្សារ​បន្លែ​ត្រី​សាច់​ដូច្នោះ​ដែរ ។​

អត្ថបទសរសេរ ដោយ