ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដកហូត​ថ្នាំ​ញៀន​១៤​កញ្ចប់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ខ្ទម​ស្លឹក ភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ច្បារ​អំពៅ ធ្វើការ​ឃាត់ខ្លួន​នៅ​ចំណុច​ខ្ទម​ស្លឹក ភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន ។ ជនសង្ស័យ​មានឈ្មោះ ង្វៀ​ង យាំង​ហា​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

មន្ត្រី​អាវុធហត្ថ​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ការ​ជួញ​ដួ​រ​ថ្នាំ​ញៀន​នៅ​ចំណុច​ខាងលើ​រួច​មក កម្លាំង​អាវុធហត្ថ​បាន​ចុះ​ទៅ​ស្រាវជ្រាវ និង​តាមដាន​មករ​ហូត ។ លុះ​កំណត់​មុខសញ្ញា​បាន​ច្បាស់ ក៏​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ជាក់ស្តែង​តែ​ម្តង ខណៈ​រូបគេ​ត្រៀម​ចេញ​ធ្វើ​សកម្មភាព​ចែកចាយ​នៅ​តាម​ភូមិ ។ ក្នុង​ការ​ឃាត់ខ្លួន កម្លាំង​អាវុធហត្ថ​ដកហូត​បាន​ថ្នាំ​ញៀន​ក្រាម​ស​ថ្លា ឬ​ហៅ​ថា​ម៉ា​ទឹក​ក​១៤​កញ្ចប់ ក្នុង​នោះ​២​កញ្ចប់​ធំ​ល្មម​, និង​ទូរស័ព្ទ​ដៃ​អ៊ិ​ន​ចុច​ពិល​១​គ្រឿង ។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បា​នប​ញ្ចូ​ន​ខ្លួន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ