ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មានថា ណា​ដេ​ត ធ្វើ​បែប​នេះ​ដាក់ យ៉ា​យ៉ា សោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាង​យ៉ា​យ៉ា អ៊ុយ​រ៉ា​ស្សា​យ៉ា កំពូល​តារា​សម្តែង​ឆ្នើម​នៃ​ឧស្សាហកម្ម​ភាពយន្ត​ថៃ​កាលពី​ថ្ងៃ​ទី ១៨ ខែមីនា​បាន​ធ្វើ​ខួបកំណើត​ឈាន​ចូល​វ័យ ២៥ ឆ្នាំ​របស់​ខ្លួន​យ៉ាង​ស្ងៀមស្ងាត់​ជាមួយ​មិត្ត​ភ័ក្ត្រ​ជិតដិត​របស់​នាង ។…

រាជធានី​ភ្នំពេញ ៖ នាង​យ៉ា​យ៉ា អ៊ុយ​រ៉ា​ស្សា​យ៉ា កំពូល​តារា​សម្តែង​ឆ្នើម​នៃ​ឧស្សាហកម្ម​ភាពយន្ត​ថៃ​កាលពី​ថ្ងៃ​ទី ១៨ ខែមីនា​បាន​ធ្វើ​ខួបកំណើត​ឈាន​ចូល​វ័យ ២៥ ឆ្នាំ​របស់​ខ្លួន​យ៉ាង​ស្ងៀមស្ងាត់​ជាមួយ​មិត្ត​ភ័ក្ត្រ​ជិតដិត​របស់​នាង ។

ខណៈ​អ្នកគាំទ្រ​របស់​នាង​ទន្ទឹង​ចង់​ដឹង និង​ចង់​ឃើញ​ថា​នាង​យ៉ា​យ៉ា និង​គូរ​សង្សា​របស់​នាង​គឺ​លោក ណា​ដេ​ត គុ​ជិ​មី​យ៉ា នឹង​មាន​សកម្មភាព​ផ្អែម​ល្អែ​ម​យ៉ាងណា​សម្រាប់​ថ្ងៃ​ខួបកំណើត​រូប​នាង តែ​គួរ​ឲ្យ​សោកស្តាយ​លោក​ណា​ដេ​ត បែរជា​មិន​មាន​វត្តមាន​ទៅ​វិញ ។ អវត្តមាន​របស់​លោក ណា​ដេ​ត បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រូប​លោក​ក៏​ដូច​ជា​អ្នកគាំទ្រ​នាង​យ៉ា​យ៉ា អន្ទះសារ​ចង់​ដឹង​ពី​មូលហេតុ​ដែល​បុរស​សង្សារ​ដែល​ជា​តារា​សម្តែង​ល្បីឈ្មោះ​មួយ​ដួង​ដែរ​នោះ វត្តមាន​ថ្ងៃ​ពិសេស​របស់​គូស្នេហ៍​យ៉ាងនេះ ។

យ៉ាងណាមិញ​តាម​ប្រភព​អ្នក​សម្តែង​ដូច​គ្នា​បាន​សរសេរ​ក្នុង​គណនី​អ៊ី​ន​ស្តា​ក្រាម​ថា​លោក ណា​ដេ​ត ដោយសារ​តែ​ជាប់​ថត​ខ្សែភាពយន្ត ទើប​មិន​អាច​មក​ចូលរួម​កម្មវិធី​ពិសេស​របស់​គូស្នេហ៍ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ