ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំងបាត់ ! អតីត​តារា​សម្តែង​ប្រកាស​ដណ្ដើម​តំណែង​អភិបាល​រដ្ឋ​ញូ​វ​យ៉​ក

6 ឆ្នាំ មុន

សារព័ត៌មាន​ពី​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​ផ្សាយ​ថា​លោកស្រី សីុ​ន​ធៀ និក​សុ​ន ​(Cynthia Nixon) តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក​ដ៏​ល្បីឈ្មោះ​ក្នុង​រឿង​ «Sex and the…

សារព័ត៌មាន​ពី​ក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក​ផ្សាយ​ថា​លោកស្រី សីុ​ន​ធៀ និក​សុ​ន ​(Cynthia Nixon) តារា​សម្តែង​ជនជាតិ​អា​មេ​រិ​ក​ដ៏​ល្បីឈ្មោះ​ក្នុង​រឿង​ «Sex and the City» បាន​ប្រកាស​ចូលរួម​បោះ​ឆ្នោត​ដណ្ដើម​តំណែង​អភិបាល​រដ្ឋ​ញូ​វ​យ៉​ក​នា​ពេល​ខាង​មុខ ។

របាយការណ៍​បញ្ជាក់​ថា​លោក​សសីុ​ន​ធៀ និក​សុ​ន្រី​ត្រូវ​ចូលរួម​បោះ​ឆ្នោត​ដំណាក់កាល​ដំបូង​នៅ​ថ្ងៃ​ទី​១៣ កញ្ញា​២០១៨ ហើយ​គូប្រជែង​ដ៏​សំខាន់​របស់​ខ្លួន​គឺ​លោក​អេ​ន​ដ្រូ​វ គូ​ម៉ូ (Andrew Cuomo) អាយុ​៦០​ឆ្នាំ ជា​អភិបាល​រដ្ឋ​បច្ចុប្បន្ន​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ ព្រោះ​ត្រូវការ​កាន់​តំណែង​ជា​អភិបាល​រដ្ឋ​ក្នុង​អណ​ត្តិ​ទី​៣​បន្ត ។

ចំណែក​ការ​បោះ​ឆ្នោត​ទូទៅ​នឹង​កើត​មាននៅ​ថ្ងៃ​ទី​៦​វិច្ឆិកា ប្រសិនបើ​លោកស្រី​បាន​ឈ្នះ​លើ​ការ​បោះ​ឆ្នោត​ក្នុង​ដំណាក់កាល​ដំបូង និង​បោះ​ឆ្នោត​ទូទៅ លោកស្រី​នឹង​ក្លាយជា​អភិបាល​រដ្ឋ​ញូ​វ​យ៉​ក​ស្ត្រី​លើក​ដំបូង និង​ជា​អភិបាល​រដ្ឋ​នៃ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​លើក​ដំបូង ៕
ម៉ុ​ក សេង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ