ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះ​អង្គ​ម្ចាស់​អា​ល្លឺ​ម៉​ង់​រៀប​អភិសេក​ជាមួយ​អតីត​តារា​បង្ហាញ​ម៉ូ​ដ​ស៊ី​លី

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ព្រះ​អង្ក​ម្ចាស់ Christian នៃ​រាជវង្ស​ក្រុង​ហាន់​ណូ​វើ ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​រៀប​អភិសេក​ជាមួយ​នារី​សាមញ្ញ​នៅ​ស្រុក​កំណើត​របស់​នាង​ដែល​ជា​អតីត​តារា​បង្ហាញ​ម៉ូ​ដ​ប្រទេស​ស៊ីលី​ ។ ចាត់​ទុក​ថា​ជា​ពិធី​ដ៏​វិសេសវិសាល​មួយ​នៅ​ក្នុង​ការ​រៀប​អភិសេក​រវាង​ព្រះរាជ​វង្ស ជាមួយ​ស្ត្រី​ធម្មតា ។ របាយការណ៍​បញ្ជាក់​ថា​ព្រះ​អង្គ​ម្ចាស់​Christian មាន​ព្រះ​ជន្ម​៣២​ឆ្នាំ…

សារព័ត៌មាន​បរទេស​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​ព្រះ​អង្ក​ម្ចាស់ Christian នៃ​រាជវង្ស​ក្រុង​ហាន់​ណូ​វើ ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​រៀប​អភិសេក​ជាមួយ​នារី​សាមញ្ញ​នៅ​ស្រុក​កំណើត​របស់​នាង​ដែល​ជា​អតីត​តារា​បង្ហាញ​ម៉ូ​ដ​ប្រទេស​ស៊ីលី​ ។ ចាត់​ទុក​ថា​ជា​ពិធី​ដ៏​វិសេសវិសាល​មួយ​នៅ​ក្នុង​ការ​រៀប​អភិសេក​រវាង​ព្រះរាជ​វង្ស ជាមួយ​ស្ត្រី​ធម្មតា ។

របាយការណ៍​បញ្ជាក់​ថា​ព្រះ​អង្គ​ម្ចាស់​Christian មាន​ព្រះ​ជន្ម​៣២​ឆ្នាំ ជា​មនុស្ស​ម្នាក់​នៅ​ក្នុង​រាជវង្ស​ដ៏​ចំណាស់​របស់​ប្រទេស​អា​ល្លឺ​ម៉​ង់ ជា​បុត្រា​របស់​ព្រះ​នាង​Caroline​បាន​រៀប​អភិសេក​យ៉ាង​សម​ញ្ញ​នៅ​វិហារ​មួយ​ក្នុង​ក្រុង​លី​ម៉ា ប្រទេស​ស៊ី​លី​កាលពី​ថ្ងៃ​ទី​១៦ មីនា ២០១៨ ។ ចំពោះ​គូ​ស្នេហ៍​​របស់​ព្រះ​អង្គ​ម្ចាស់​គឺ​នាង​Alessandra de Osma អតីត​តារា​ម៉ូ​ដ​ជនជាតិ​ស៊ី​លី ដោយ​ពួក​គេ​បាន​ស្គាល់ និង​ជា​មិត្ត​តាំងពី​ឆ្នាំ​២០០៥ ហើយ​ក៏​ចងសម្ព័ន្ធភាព​នឹង​គ្នា​រហូត​ដល់​ឆ្នាំ​២០១១ ។ កាលពី​ខែវិច្ឆិកា​២០១៧​ពួក​គេ​ក៏​បាន​ចុះ​ឈ្មោះ​រៀប​អាពាហ៍ពិពាហ៍​ជា​ផ្លូវការ​នៅ​ក្រុង​ឡុ​ង​ដ៍ ចក្រភព​អង់គ្លេស ។

បច្ចុប្បន្ន​ព្រះ​អង្គ​ម្ចាស់ Christian និង​នាង​Alessandra បាន​រស់នៅ​ក្រុង​ម៉ា​ឌ្រី​ដ​ប្រទេស​អេ​ស្ប៉ា​ញ ព្រោះ​ខាង​ស្រី​បម្រើ​ការ​ជា​អ្នក​ច្បាប់​ដ៏​ល្បីឈ្មោះ​ក្នុង​ពេល​បច្ចុប្បន្ន​នៅ​ទីនោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ