ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FACEBOOK សុំ​ទោស ​ហើយ​ទទួលស្គាល់​ការ​ខុសឆ្គង

6 ឆ្នាំ មុន

សហរដ្ឋ​អា​មe​រិ​ក ៖ ដោយ​ចាក​ចេញពី​ភាព​ស្ងៀមស្ងាត់ ថៅកែ FACEBOOK លោក MARK ZUCKERBERG ទីបំផុត​និយាយ​ថា ខកចិត្ត​ហើយ​ទទួលស្គាល់​ការ​ខុសឆ្គង​នានា​ក្រោយ​រយៈពេល​ច្រើន​ថ្ងៃ​នៃ​សង្គ្រាមប៉ាកា​ជុំវិញ​ការ​ប្រើប្រាស់​បណ្តា​ទិន្នន័យ​បុគ្គល​របស់​អ្នកប្រើប្រាស់…

សហរដ្ឋ​អា​មe​រិ​ក ៖ ដោយ​ចាក​ចេញពី​ភាព​ស្ងៀមស្ងាត់ ថៅកែ FACEBOOK លោក MARK ZUCKERBERG ទីបំផុត​និយាយ​ថា ខកចិត្ត​ហើយ​ទទួលស្គាល់​ការ​ខុសឆ្គង​នានា​ក្រោយ​រយៈពេល​ច្រើន​ថ្ងៃ​នៃ​សង្គ្រាមប៉ាកា​ជុំវិញ​ការ​ប្រើប្រាស់​បណ្តា​ទិន្នន័យ​បុគ្គល​របស់​អ្នកប្រើប្រាស់ FACEBOOK ច្រើន​លាន​នាក់ ដោយ​ក្រុមហ៊ុន​អង់គ្លេស CAMBRIDGE ANALYTICA ។

ក្នុង​បទ​សម្ភាសន៍​មួយ​នា​យប់​ថ្ងៃ​ទី​២១ មីនា ជាមួយ​ទូរទស្សន៍ CNN លោក MARK ZUCKEBERG ថ្លែង​ថា រឿង​នេះ​ជា​ការ​បំពាន​លើ​សេចក្តី​ទុកចិត្ត​យ៉ាង​ធំ​មួយ ហើយ​ខ្ញុំ​ពិតជា​មានការ​ខកចិត្ត​ដោយ​ពិតប្រាកដ​ចំពោះ​អ្វី​ដែល​កើត​មាន ។ ការ​ទទួលខុសត្រូវ​របស់​យើង​គឺ​ធ្វើបែប​ណា​កុំឱ្យ​រឿង​បែប​នេះ​កើត​មាន​ជា​ថ្មី​ទៀត ។

ទីបំផុត​លោក​បាន​សុំ​ទោស​ដែល​គេ​ទន្ទឹងរង់ចាំ​ខ្លាំង ។ លោក​ក៏​គូសបញ្ជាក់​ដែរ​ថា លោក​នឹង​រីករាយ​មក​ធ្វើ​ជា​សាក្សី​នៅ​មុខ​សភា​អា​មេ​រិ​ក ។ ពេលរឿងអាស្រូវ​នោះ​ផ្ទុះ​ខ្ទ័រ​ខ្ទារ លោក ZUCKERBERG បែរជា​សំងំ​ស្ងៀម​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ មុន​ពេល​ចេញពី​ភាព​នៅ​ស្ងៀម​នា​ថ្ងៃ​ទី​២១ មីនា តាម​រយៈ​ទំព័រ FACEBOOK របស់​លោក ។

លោក​ទទួលស្គាល់​ការ​ខុសឆ្គងនានា និង​ការ​ទទួលខុសត្រូវ​របស់​លោក​ចំពោះ
អ្វី​ដែល​កើត​មាន តែ​នៅ​ពុំ​ទាន់​សុំ​ទោស ។ ជន​លេខ​២​របស់ FACEBOOK លោក SHERYL SANDBERG បន្តិច​ក្រោយមក​បាន​សម្តែង​ការ​សោកស្តាយ ។

FACEBOOK ជួប​បញ្ហា​ក្រោយ​ពី​ក្រុមហ៊ុន CAMMBRIDGE ANALYTICA ទទួល​ការ​ចោទប្រកាន់​ថា ចាប់​យក​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់​ចំនួន​៥០​លាន​នាក់ ដើម្បី​រៀបចំ LOGICIEL មួយ ដែល​អាច​ព្យាករណ៍ និង​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ដល់​អ្នកបោះឆ្នោត ដើម្បី​ធ្វើ​ឱ្យ​មាន​ទម្ងន់​ក្នុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ប្រធានាធិបតី​របស់​លោក​ដូ​ណា​ល់ ត្រាំ កាលពី​ឆ្នាំ​២០១៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ