ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​កម្ពុជា​-​ថៃ​រៀបចំ​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ(មានវីដេអូ)

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​កម្ពុជា និង​អាជ្ញាធរ​ស្រុក​អារញ្ញ​ថៃ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិ​នា ឆ្នាំ​២០១៨​នេះ សហ​ការណ៍​គ្នា រៀបចំ​បោសសំអាត​អនាម័យ ដើម្បី​បរិស្ថាន​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​នៃ​ប្រទេស​ទាំង​២ ។…

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត​កម្ពុជា និង​អាជ្ញាធរ​ស្រុក​អារញ្ញ​ថៃ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​មិ​នា ឆ្នាំ​២០១៨​នេះ សហ​ការណ៍​គ្នា រៀបចំ​បោសសំអាត​អនាម័យ ដើម្បី​បរិស្ថាន​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​នៃ​ប្រទេស​ទាំង​២ ។

ខាង​កម្ពុជា​ដឹកនាំ​ដោយ​លោក​សាន ស៊ា​ន​ហូ អភិបាល​នៃ​គណៈ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​អម​ដោយ​មន្ត្រី សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ច្រក​ទ្វារ ហើយ​សិស្សានុសិស្ស​ប្រមាណ​ជាង​២០០​នាក់ ។ ខាង​ភាគី​ថៃ​ដឹកនាំ​ដោយ​អភិបាលស្រុក​អារញ្ញ និង​មន្ត្រីរាជការ​សមត្ថកិច្ច​របស់​គេ​ប្រមាណ​១០០​នាក់​ដូច​គ្នា ។

មុន​ពិធី​បោសសំអាត និង​រើស​សំរាម​នេះ ភាគី​ទាំង​២ និង​ជួប​សំណេះសំណាល​ចាប់ដៃ​គ្នា​ជា​មិត្តភាព​លើ​ស្ពាន​ព្រំដែន​ផង​ដែរ ។ បន្ទាប់​មក​ភាគី​ទាំង​២​បោសសំអាត​នៅ​បរិវេណ​ព្រំដែន និង​ចុះ​រើស​សំរាម​ក្រោម​ស្ពាន​ព្រំដែន និង​ក្នុង​អូរ​ព្រំដែន​ផង​ដែរ ។ តាម​ជំនួប​ប្រជុំ​រវាង​អាជ្ញាធរ​ក្រុង​ប៉ោយ​ប៉ែ​ត និង​ស្រុក​អារ​ញ្ញា​នា​ពេល​ថ្មី​ៗ លើ​ទឹកដី​ថៃ​ភាគី​ទាំង​២​ផ្តោត សំខាន់​លើ​បរិស្ថាន​ជុំវិញ​បរិវេណ​ច្រក​ទ្វារ​នៃ​ប្រទេស​ទាំង​២ ហើយ​ភាគី​កម្ពុជា និង​ផ្តោត​សំខាន់​មួយទៀត គឺ​បញ្ហា​សណ្តាប់ធ្នាប់​ពោល គឺ​លុប​បំបាត់​ជន​អាណា​ថា​សុំទាន​នៅ​ច្រក​ទ្វារ និង​លើ​ស្ពាន​ព្រំដែន​មួយ​នេះ​តែ​ម្តង ។

សមត្ថកិច្ច​ច្រក​ទ្វារ​អះអាង​ថា ពេល​ដេញ​ពួក​គេ​ក្រោក​ចេញ ប៉ុន្តែ​ពេល​សមត្ថកិច្ច​ដើរ​ចេញ​មក​វិញ ពួក​គេ​ចូល​ទៅ​ទៀត​ពិតជា​ពិបាក ។ បើ​ទោះជា​បែប​ណា​ករណី​សុំទាន​លើ​ស្ពាន​ព្រំដែន​កើត​មាន​យ៉ាង​អាណា​ធិ​ប​តេ​យ្យ តែ​សមត្ថកិច្ច​ចុះ​ដេញ​មួយ​ថ្ងៃ​៤​ទៅ​៥​ដង តែ​ពួក​គេ​មិន​ស្តាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ