ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ព្រ​ហ​ស្បត៍ ៦​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១​ត្រូវ​នឹង​ថ្ងៃ​ទី​២២ មីនា ២០១៨​នេះ…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​រសៀល​ថ្ងៃ​ព្រ​ហ​ស្បត៍ ៦​កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១​ត្រូវ​នឹង​ថ្ងៃ​ទី​២២ មីនា ២០១៨​នេះ នៅ​សាល​ប្រជុំ​សាលាស្រុក​ព្រៃ​នប់ មាន​រៀបចំ​ពិធី​ប្រកាស​តែងតាំង​ផ្លាស់​ប្តូរ មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក​ព្រៃ​នប់ ក្រោម​អធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​ព្រះ​សីហ​នុ​។

 លោក​អនុសេនីយ៍ឯក ពៅ នាវ មេ​បញ្ជា​រង​ស្រុក​ស្ទឹង​ហាវ និង​ជា​ប្រធាន​ស្នាក់​ការ កែវ​ផុស ត្រូវ​បាន​ប្រកាស​ទទួល​ជា​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់ ជំនួស​លោក​វរសេនីយ៍ត្រី ញ៉ែ​ម ចំរើន ដែល​ត្រូវ​បាន​ឡើង​ទៅ​ជា​មេបញ្ជាការ​រង​នាយសេនាធិការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ​។ លោក​អនុសេនីយ៍ទោ ឆេ​ង សុខ​នី ជំនួយការ​ស្នាក់​ការ​កែវ​ផុស ជា​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃ​នប់​។ លោក​អនុសេនីយ៍ឯក លី ឌី​ណា មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហ្ថ​ស្រុក​ព្រៃ​នប់ ទទួល​ជា​មេបញ្ជាការ​ស្តី​ទីស្នាក់ការ​កែវ​ផុស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ