ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​ពេញទំហឹង ស្លា.ប់​២​នាក់​ទាំង​ព្រឹក

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បុរស​ចំនួន​ពីរ​នាក់​បាន​ស្លាប់​ភ្លាម​ៗ គួរ​ឲ្យ​រន្ធត់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ មួយ​ដែល​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​មេទឹក​ទំនប់​ថ្មី​ខាងត្បូង ភូមិ​បា​ធា​យ ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ​។ ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​៣…

ខេត្តកំពង់ចាម ៖ បុរស​ចំនួន​ពីរ​នាក់​បាន​ស្លាប់​ភ្លាម​ៗ គួរ​ឲ្យ​រន្ធត់​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍
មួយ​ដែល​បាន​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​មេទឹក​ទំនប់​ថ្មី​ខាងត្បូង ភូមិ​បា​ធា​យ
ឃុំ​បា​ធា​យ ស្រុក​បា​ធា​យ​។ ហេតុការណ៍​កើតឡើង​នៅ​វេលា​ម៉ោង​៣ និង​៣០​នាទី​យប់ ទៀប​ភ្លឺ​ឈាន​ចូល
ព្រឹក​ថ្ងៃ​ទី​២២ មីនា ២០១៨ រវាង​រថយន្ត និង​រថយន្ត​ធុន​ធំ ដោយ​បាន​កៀប​ជាប់​ក្នុង​រថយន្ត​ដំបូង​គេ​មិន
ស្គាល់​អត្តសញ្ញាណ​អ្នក​ស្លាប់​នោះ​ទេ ក្រោយមក​ទើបបាន​ស្គាល់​។ លោក​វរសេនីយ៍ត្រី សុខ សូល អធិការរង​នគរបាល​ស្រុក​បា​ធា​យ ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេល​មុន​កើតហេតុ រថយន្ត​ម៉ាក​ហ៊ី​ណូ​ពណ៌​ស ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ 3A-1880 ដែល​បាន​ខូច​បាន​ឈប់​ចត ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង ព្រមទាំង​បាន​ដឹក​ដែក​សរសៃ​ថែម​ទៀត​ផង​។

ការ​ឈប់​ដោយ​ធ្វេសប្រហែស នេះ​ក៏​ស្រាប់តែ​នៅ​វេលា​ម៉ោង​ខាងលើ ស្រាប់តែ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3E-1533 បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា​មក​បុក​ពីក្រោយ​ពេញទំហឹង​តែ​ម្តង បណ្តាល​ឲ្យ​រង​រថយន្ត​រង​ការ​ខូចខាត​យ៉ាងដំណំ​ទាំង​ពីរ​គ្រឿង​ដូច​គ្នា​។ លោក​អធិការរង​ទទួល​ផែន សណ្តាប់ធ្នាប់​ស្រុក​បា​ធា​យ ប្រាប់​បន្ត​ថា ក្រោយ​ពី​ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​នេះ​អ្នកបើកបរ​រថយន្ត​ដែល​ឈប់​ចត​នោះ បាន​រត់គេច​ខ្លួន​បាត់​ដោយ​បន្សល់​ទុក​តែ​រថយន្ត
នៅ​កន្លែង​កើតហេតុ​។

អ្នកបើកបរ​រថយន្ត និង​ព្រូ​ម្នាក់ ដែល​បើក​បុក​បណ្តាល​ឲ្យ​ស្លាប់ កៀប​ជាប់​ក្នុង​រថយន្ត​ទាំង​ពីរ​នាក់​ដំបូង​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។ តាម​ការ​ស្រាវជ្រាវ​ក្រោយមក​ទើប​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​ឈ្មោះ សោម ឆ​វិ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​សាមគ្គី សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ២-​ព្រូ​រថយន្ត​ឈ្មោះ អាត ភា​រុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​សរី​អណ្តែត ឃុំ​និទាន ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ​។ សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ទៅ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​បាន​អូស​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បា​ធា​យ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ដោះស្រាយ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ