ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​អាចបន្ថយ​សមត្ថភាព​មានកូន​

6 ឆ្នាំ មុន

ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ក្នុង​ពេល​មាន​ផ្ទៃពោះ​ប្រហែលជា​កាត់​បន្ថយ​លទ្ធ​ភាព​មានកូន​នៅ​ពេល​ក្រោយ​បាន ។ ការ​ធ្វើតេស្ត​ជា​ច្រើន​ដែល​ធ្វើ​ទៅ​លើ​សត្វ​កណ្តុ​របា​នរក​ឃើញ​ថា នៅ​ពេល​មេ​កណ្តុរ​ផឹកថ្នាំ​បំបាត់​ការ​ឈឺចាប់​ក្នុង​ពេល​មានកូន មេជី​វិត​ញី​របស់​វា​បែរជា​តិច​ជាង ក្រពេញ​អូ​វ៉ែ​តូច​ជាង និង​ទម្ងន់​កូន​តូច​ជាង​មេ​កណ្តុរ​ដែឡ​មិន​បាន​ផឹកថ្នាំ​នេះ ។ ការ​រក​ឃើញ​នេះ​ដែរ​ត្រូវ​បាន​ផ្តល់​លទ្ធផល​ស្រ​ដៀង​គ្នា​នឹង​ប្រដាប់បន្តពូជ​របស់​មនុស្ស​ដែរ ។…

ការ​ប្រើប្រាស់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ក្នុង​ពេល​មាន​ផ្ទៃពោះ​ប្រហែលជា​កាត់​បន្ថយ​លទ្ធ​ភាព​មានកូន​នៅ​ពេល​ក្រោយ​បាន ។ ការ​ធ្វើតេស្ត​ជា​ច្រើន​ដែល​ធ្វើ​ទៅ​លើ​សត្វ​កណ្តុ​របា​នរក​ឃើញ​ថា នៅ​ពេល​មេ​កណ្តុរ​ផឹកថ្នាំ​បំបាត់​ការ​ឈឺចាប់​ក្នុង​ពេល​មានកូន មេជី​វិត​ញី​របស់​វា​បែរជា​តិច​ជាង ក្រពេញ​អូ​វ៉ែ​តូច​ជាង និង​ទម្ងន់​កូន​តូច​ជាង​មេ​កណ្តុរ​ដែឡ​មិន​បាន​ផឹកថ្នាំ​នេះ ។ ការ​រក​ឃើញ​នេះ​ដែរ​ត្រូវ​បាន​ផ្តល់​លទ្ធផល​ស្រ​ដៀង​គ្នា​នឹង​ប្រដាប់បន្តពូជ​របស់​មនុស្ស​ដែរ ។

បន្ថែម​ពីលើ​ឥទ្ធិពល​មេជី​វិត​ញី​របស់​ម្តាយ​ភ្លាម​ៗ​បែប​នេះ ការ​សិក្សា​ក៏​បង្ហាញ​ទៀត​ថា នេះ​ដោយសារ​តែ​ថ្នាំ​មាន​ផល​ប៉ះពាល់​ដល់​ការ​មានកូន​ជំនាន់​ក្រោយ​តែ​ម្តង ។ អ្នក​ស្រាវ​ជ្រាវ​និយាយ​ថា ស្ត្រី​ដែល​ជា​ចៅ​របស់​ស្ត្រី​ដែល​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ក្នុង​ពេល​មាន​ផ្តៃ​ពោះ​ក៏​មាន​ទំហំ​ក្រពេញ​អូ​វ៉ែ​តូច​ជាង​មុន និង​ផ្លាស់​ប្តូរ​មុខងារ​ប្រដាប់បន្តពូជ​ដែរ ។ ចំពោះ​បុរស​វិញ​ក៏​គេ​រក​ឃើញ​ថា មេជី​វិត​ឈ្មោល​ពួក​គេ​មាន​កោសិកា​តិច​មុន​ដែរ​នៅ​ពេល​ក្រោយ ។

មុខងារ​ប្រដាប់បន្តពូជ​របស់​ពួក​គេ​នឹង​វិល​មក​ធម្មតា​វិញ​នៅ​ពេល​ពួក​គែ​ដល់​អាយុ​ពេញ​វ័យ​។ ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ធ្វើ​យ៉ាងណា​កាត់​បន្ថយ​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​បាន​ច្រើន​បំផុត​តាម និង​រយៈពេល​ខ្លី​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ