ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះបា.ញ់​ដាច់​ភ្លើងស្តុប​នៅ​កែង​សាលាដំបូង​ខេត្ត

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ភ្លើងស្តុប​ដាក់​នៅ​ត្រង់​កែង​សាលាដំបូង​ខេត្ត ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ដាច់​ភ្លើង​មិន​ដំណើរការ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។ ជាមួយ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់បីដូចជា មិន​គោរព​ច្បាប់​ចរាចរ​ណ៏​ដោយ​ជិះ​ម៉ូតូ​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ ដែល​ច្បាប់​បាន​តម្រូវ​ឲ្យ​ពាក់មួក…

ខេត្តកំពង់ចាម ៖ ភ្លើងស្តុប​ដាក់​នៅ​ត្រង់​កែង​សាលាដំបូង​ខេត្ត ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម​ត្រូវ​បាន​គេ​មើលឃើញ​ថា បាន​ដាច់​ភ្លើង​មិន​ដំណើរការ​ជា​ច្រើន​ថ្ងៃ​មក​ហើយ ។ ជាមួយ​នោះ​ក៏​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ហាក់បីដូចជា មិន​គោរព​ច្បាប់​ចរាចរ​ណ៏​ដោយ​ជិះ​ម៉ូតូ​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ ដែល​ច្បាប់​បាន​តម្រូវ​ឲ្យ​ពាក់មួក និង​ដាក់​កញ្ចក់​សម្រាប់​មើល​ក្រោយ​ផង​ដែរ ។

លោក​វរសេនីយ៍ត្រី ស៊ា​ម យូ​សេង អធិការរង​នគរបាល​ក្រុង​កំពង់ចាម​ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់
ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ ថា ទីតាំង​ភ្លើងស្តុប​ខាងលើ​នេះ ត្រូវ​បាន​លោកនាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ខេត្ត​បាន​រាយការណ៍​មក​លោក​ឧត្តមសេនីយ៍ទោ ឯម កុសល
ស្នងការ​នគរបាល​ខេត្ត ដើម្បី​ជូនដំណឹង​ទៅ​លោក​ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត ដើម្បី​មាន​វិធានការ​ជួសជុល​បន្ទាន់ ងាយស្រួល​ដល់​ប្រជាពលរដ្ឋ មើល​បើក​ឆ្លងកាត់​ផ្លូវបំបែក​ជា​បួន ។

លោក​អធិការរង​នគរបាល​ក្រុង​កំពង់ចាម ទទួល​ផែន​សណ្តាប់ធ្នាប់​ប្រាប់​បន្ត​ថា ប្រជាពលរដ្ឋ​មួយ​ចំនួន
ដែល​ជិះ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព និង​មិន​ដាក់​កញ្ចក់ សម្រាប់​មើល​ក្រោយ​នោះ គឺ​ពួក​គាត់​បាន​ប្រព្រឹត្ត​នូវ​ទ​ង្វើ​ខុសច្បាប់ ប៉ុន្មាន​ថ្ងៃនេះ ដោយសារ​តែ​មាន​កិច្ចការ​រវល់​ច្រើន មិន​បាន​ចុះ​ផាកពិន័យ ។ មួយវិញទៀត​អ្នក​ដែល​មាន​មួក​សុវត្ថិភាព​ហើយ មិន​ពាក់ លុះ​ពេល​ដែល​ជិះ​មក​ជិត​ដល់ ឫ​ពេល​ឃើញ​សមត្ថកិច្ច​ក៏​បាន​ទាញ​មួក​មក​ពាក់ លុះ​ពេល​ជិះ​ទៅ​ផុត​រាង​ឆ្ងាយ​ដោះ​មួក​ចេញ​មាន​ន័យ​ថា គាត់​មិន​គោរព​ច្បាប់ ។

លោក​សុខ ស្រ៊ុ​ន ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត​វិញ ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​រដូវប្រាំង
នេះ​នា​ពេល​កន្លង​មក​ភ្លៀង​បាន​បង្អុរ​ធ្លាក់​ចុះ​មក​លើ​ក្រុង​កំពង់ចាម ក៏​ស្រាប់​មាន​ផ្គរ​រន្ទះ​បាន​បាញ់​ជា
ហេតុ​ធ្វើ​ឲ្យ​ឆ្លង​ចរន្ត​ឆេះ​ប្រអប់​បូត​នៅ​ក្នុង​ទូរ​ទើប​ភ្លើងស្តុប​មិន​ដំណើរការ ។ ជាមួយ​នោះ​រូប​លោក​បាន
ទាក់ទង​អ្នកបច្ចេកទេស​ខាង​អគ្គិសនី​ម្នាក់ ដើម្បី​ទៅ​ទិញ​សម្ភារ​ពី​បរទេស​មក​បំពាក់​ឡើង​វិញ ក្នុង​រយៈ
ពេល​យ៉ាង​យូរ​៣​ថ្ងៃ​ទៀត នឹង​បាន​ជួសជុល​រួចរាល់ ហើយ​ភ្លើងអគ្គិសនី​ភ្លើងស្តុប នៅ​កែង​នឹង​សាលាដំបូង​ខេត្ត និង​ដំណើរការ​ប្រសើរ​ឡើង​វិញ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ