ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លាក់​ថ្ម​បុរាណ​ប្រឈម​ការ​លិច​បាត់

6 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​អង្គការ​ស្រាវជ្រាវ​ផ្នែក​វិទ្យា​សាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​«UNESCO» បាន​បង្ហាញ​ក្ដី​បារម្ភ​ដល់​រូប​ចម្លាក់​ថ្ម​បុរាណ មា​នទី​តាំងនៅ​លើ​កោះ​អី​ុ​ស្ទ័​រ​«Easter» នៅ​មហាសមុទ្រ​ប៉ា​ស៊ីហ្វិ​ក​មានការ​ប្រឈម​មុខ​លើ​ការ​បាត់បង់​ដោយសារ​កម្រិត​ទឹកសមុទ្រ ។ អ្នកឯកទេស​បាន​បញ្ជាក់​ថា​កោះ​អី​ុ​ស្ទ័​រ​កំពុង​ប្រឈម​មុខ​បញ្ហា​ទឹក​ច្រោះ​កាត់​នៅ​បរិ​វេណ​ឆ្នេរ រួម​ទាំង​មាន​កម្រិត​ទឹក​ឡើង​ខ្ពស់ ព្រោះ​ស្ថានភាព​នៅ​លើ​កោះ​នេះ​ជា​តំបន់​ទំនាប​ភាគច្រើន…

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា​អង្គការ​ស្រាវជ្រាវ​ផ្នែក​វិទ្យា​សាស្ត្រ និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​«UNESCO» បាន​បង្ហាញ​ក្ដី​បារម្ភ​ដល់​រូប​ចម្លាក់​ថ្ម​បុរាណ មា​នទី​តាំងនៅ​លើ​កោះ​អី​ុ​ស្ទ័​រ​«Easter» នៅ​មហាសមុទ្រ​ប៉ា​ស៊ីហ្វិ​ក​មានការ​ប្រឈម​មុខ​លើ​ការ​បាត់បង់​ដោយសារ​កម្រិត​ទឹកសមុទ្រ ។

អ្នកឯកទេស​បាន​បញ្ជាក់​ថា​កោះ​អី​ុ​ស្ទ័​រ​កំពុង​ប្រឈម​មុខ​បញ្ហា​ទឹក​ច្រោះ​កាត់​នៅ​បរិ​វេណ​ឆ្នេរ រួម​ទាំង​មាន​កម្រិត​ទឹក​ឡើង​ខ្ពស់ ព្រោះ​ស្ថានភាព​នៅ​លើ​កោះ​នេះ​ជា​តំបន់​ទំនាប​ភាគច្រើន និង​រំពឹង​ថា​នៅ​ក្នុង​ឆ្នាំ​២១០០ កម្រិត​ទឹក​ឡើង​ខ្ពស់​ដល់​ទៅ​២​ម៉ែត្រ ។

ក្រៅពី​នេះ​ក៏​នៅ​មា​នក​ក្តា​ព្យុះ ដោយ​របាយការណ៍​បញ្ជាក់​ថា​នៅ​ក្នុង​ឆ្នាំ​២០១៧ កន្លង​មក​រូបចម្លាក់​ថ្ម​បុរាណ​នេះ​ត្រូវ​បាន​ទឹក​រលក​បោកបក់​ខូចខាត​ជា​ច្រើន​ចំណុច ខណៈ​ពេល​រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​ជួយ​ធ្វើ​អន្តរាគមន៍ និង​ផ្ដល់​ប្រាក់​ជួសជុល​ការពារ​បញ្ហា​ដែល​កើត​ឡើងជាថ្មី​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ