ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពុង​ចាត់វិធានការ​លោក សម រ​ង្ស៊ី កាត់​ទឹកដី​៤​ខេត្ត​ឲ្យ​ម៉ុង​តា​ញ៉ា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨​ខាង​មុខ វេលា​ម៉ោង​៩​និង​០០​ព្រឹក ដើម្បី​បំភ្លឺ​ដំណើររឿង​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ឈ្មោះ កុក…

រាជធានី​ភ្នំពេញ ៖ លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កោះ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨​ខាង​មុខ វេលា​ម៉ោង​៩​និង​០០​ព្រឹក ដើម្បី​បំភ្លឺ​ដំណើររឿង​ពី​ការ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ឈ្មោះ កុក ស នៅ​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៣ និង​កាត់​ទឹកដី​៤​ខេត្ត ឲ្យ​ជនជាតិ​ដើម​ដេ​ហ្គា​(​ម៉ុង​តា​ញ៉ា​)​គ្រង​គ្រង ។

យោង​តាម​ដីកា​ចុះហត្ថលេខា​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​« អញ្ជើញលោក​សម រ​ង្ស៊ី ជា​ជនសង្ស័យ​ទីលំនៅ​សព្វថ្ងៃ​ផ្ទះ​លេខ​៥៧៦ ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​តា​គង់​២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​» ។

លោក​ព្រះរាជអាជ្ញា​រង​បាន​បញ្ជាក់​ថា ៖ សា​ម៉ី​ខ្លួន​ត្រូវ​អញ្ជើញ​មក​តាម​ដីកា​នេះ​ឲ្យ​ទាន់​ពេលវេលា និង​យក​លិខិត​នានា​ផ្សេង​ៗ​ដែល​ទាក់ទង​នឹង​រឿង​ខាងលើ​ផង​ប្រសិនបើ​មាន ។ ទោះបី​យ៉ាងណា​ពេល​នេះ លោក​សម រ​ង្ស៊ី កំពុង​ស្ថិត​ក្រៅប្រទេស​មិន​កំណត់​ថា ពេល​ណា​ចូល​មក​កម្ពុជា​វិញ​នោះ​ទេ ។

គួរ​បញ្ជាក់​ថា ៖ កាលពី​ថ្មី​នេះ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​ភេ​វរ​កម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​នៃ​ក្រសួងមហាផ្ទៃ​បាន​ដាក់​លិខិត​ចូល​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​មាន​វី​ដេ​អូ​ឃ្លី​ប​បង្ហាញ​ពី​សកម្មភាព​របស់​លោក សម រ​ង្ស៊ី និង​លោក កុក ស ត្រូវ​បាន​គេ​បង្ហោះ​តាម​បង្ហាញ​ទំនាក់ទំនង​សង្គម​កាលពី​ថ្ងៃ​ទី​៦ ខែមីនា​នេះ​៕

កែសម្រួលដោយ