ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ថ្លែងការណ៍​ប្រឆាំង​បំពាន​ច្បាប់​របស់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សិទ្ធ​មនុស្ស

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា ទីក្រុង​ហ្សឺ​ណែវ បាន​លោក ណី សំ​អុល ថ្លែងការណ៍​ប្រឆាំង​មិន​គាំទ្រ​របស់​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​លើក​ទី​៣៧ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​កាល​ពេល​ថ្មី​ៗ…

រាជធានី​ភ្នំពេញ ៖ តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា ទីក្រុង​ហ្សឺ​ណែវ បាន​លោក ណី សំ​អុល ថ្លែងការណ៍​ប្រឆាំង​មិន​គាំទ្រ​របស់​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​លើក​ទី​៣៧ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​កាល​ពេល​ថ្មី​ៗ កន្លង​មកនេះ ។

ក្នុង​សេចក្តីថ្លែងការណ៍​លោក​ណី សំ​អុល បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០១៨ បាន​ធ្វើ​ខុស​នឹង​របៀបវារៈ និង​បាន​ព្រមាន​មិន​ឱ្យ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការសហប្រជាជាតិ​រៀបចំ​កិច្ចប្រជុំ​ណាមួយ​វាយប្រហារ​លើ​ប្រទេស​កម្ពុជា​នៅ​មុន​កិច្ចប្រជុំ​ទៀងទាត់​ក្នុង​ខែមិថុនា ដែល​កំណត់​ដោយ​ច្បាប់​ឡើយ ។ កម្ពុជា​ចាត់​ទុក​ថា ការ រៀបចំ​សកម្មភាព​នេះ គឹ​រំលោភ​បំពាន​សេចក្តីសម្រេច​ចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ ដែល​អនុម័ត​កាលពី​ឆ្នាំ​មុន ។

លោក ណី សំ​អុល ឯកអគ្គរាជទូត​តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា​ទីក្រុង​ហ្សឺ​ណែវ ឆ្លើយ​តប​ទៅ​នឹង​សេចក្តីថ្លែងការណ៍​រួម​ប្រឆាំង​នឹង​កម្ពុជា ដែល​ថ្លែង​ដោយ​ណូ​វែ​ល​ហ្សេ​ទ្ប​ង់ នា​សម័យប្រជុំ​លើក​ទី​៣៧ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ទីក្រុង​ហ្សឺ​ណែវ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​គណៈប្រតិភូ​យើងខ្ញុំ សូម​ប្រឆាំង​ដាច់អហង្ការ​រាល់​កិច្ច​ប៉ុនប៉ង​ខុស​បែបបទ ក្នុង​ការ​រៀបចំ​ឱ្យ​មានការ​ពិភាក្សា​អន្តរ​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​ប្រ ទេស​កម្ពុជា នៅ​មុន​កិច្ចប្រជុំ​ទៀងទាត់​ក្នុង​ខែមិថុនា ដែល​សកម្មភាព​នេះ វា​រំលោភ​បំពាន​សេចក្តី​សម្រេចចិត្ត​លេខ ៣៦/៣២ ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ​មុន​» ។

តំណាង​កម្ពុជា​បាន​ចាត់​ទុក​ថា ការ​លើកយក​របៀបវារៈ​ខុស​ការ​គ្រោងទុក​ពាក់ព័ន្ធ​នឹង​កម្ពុជា នៅ​ក្នុង​សម័យប្រជុំ​លើក​ទី​៣៧ នៃ​ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​ទីក្រុង​ហ្សឺ​ណែវ​កាលពី​ម្សិលមិញ គឺជា​រឿង​ចម្លែក​បំផុត និង​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ថ្លែងការណ៍​បាន​បន្ថែម​ទៀត​ថា ក្រុមប្រឹក្សាសន្តិសុខ​កំពុង​ត្រូវ​បាន​គេ​ប្រើប្រាស់​ជា​រូបភាព​នយោបាយ​យ៉ាងធ្ងន់ធ្ងរ ។

តំណាង​កម្ពុជា​បាន​បញ្ជាក់​ទៀត​ថា ដោយសារ​តែ​ប្រទេស​កម្ពុជា​មានការ​បោះ​ឆ្នោត​នៅ​ខែកក្កដា ឆ្នាំ​នេះ ហើយ​ក៏​ព្រោះ តែ​ពួក​គេ​ចង់ឱ្យ​មានការ​ផ្លាស់​ប្តូរ​របប​ពួក​គេ​មាន​បេក្ខជន​ដែល​ពួក​គេ​បាន​សន្មត់​ជា​មុន ដើម្បី​ថា ជា​អ្នក​ឈ្នះ នេះគ្រាន់តែ​ជា​ការ​រៀបរាប់​ខ្លះ​ៗ​ប៉ុណ្ណោះ ។

លោក​សង្កត់ធ្ងន់​ថា​«​ហេតុ​ដូច្នេះ​ហើយ កម្ពុជា​សូម​ធ្វើការ​ច្រានចោល​ទាំងស្រុង​នូវ​សេចក្តីថ្លែងការណ៍ ដែល​មាន​ចរិក​នយោបាយ​បែប​នេះ ដែល​បង្កប់​ទៅ​ដោយ​បំណង​អាក្រក់ ដើម្បី​រារាំង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ថែរក្សា​ការពារ​ច្បាប់ និង​សណ្តាប់ធ្នាប់ និង​ក្នុង​ការ​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​សម្រាប់​ប្រជាពលរដ្ឋ​របស់ ខ្លួន​» ។ លោក​បន្ថែម​ថា កម្ពុជា​មិនមែន​រដ្ឋ​ចំណុះ​នៃ​ភាព​អាណានិគម​របស់​ក្រុម​បរទេស​ណាមួយ​នោះ​ឡើយ ត្បិត​កម្ពុជា​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​កិច្ចធានា និង​រក្សា​នូវ​ភាព​ស្របច្បាប់​របស់​ខ្លួន ។

សូម​ជម្រាប​ថា កាលពី​កន្លង​មកនេះ​ណូ​វែ​ល​សេ​ឡង់​ធ្វើ​សេចក្តីថ្លែងការណ៍​តំណាង​ឱ្យ​ក្រុម​ប្រទេស​ចំនួន ៤៥​បាន​សម្តែង​ការ​ព្រួយ​បារ​ម្ម​ណ៍​ចំពោះ​ដំណើរការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ដោយសារ តែ​មានការ​ចាប់ខ្លួន លោក​កឹ​ម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ គ្មាន​គណបក្សប្រឆាំង​ចូលរួម​ប្រកួតប្រជែង ។

ច្បាប់​ស្តី​ពី​សហជីព​ពាណិជ្ជកម្ម ក្រមព្រហ្មទណ្ឌ​កម្ពុជា និង​ការ​កែប្រែ​ថ្មី​ៗ​ទៅ​រដ្ឋធម្មនុញ្ញ ។ បរិយាកាស​នយោបាយ​ត្រូវ​តែ​ជា​ផ្នែក​មួយ​ដែល​គណបក្សប្រឆាំង​សង្គម​ស៊ី​វិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាច​បំពេញ​មុខងារ​របស់​ពួក​គេ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ការ​គំរាមកំហែង ឬ​ការ​ដាក់​កំហិត​តាម​អំពើ​ចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ