ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ​លិច​សាលារៀន​ធ្វើ​ឱ្យ​សិស្ស​ចូល​រៀន​មិន​បាន

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​ធ្លាក់​មួយ​មេ​លិច​សាលារៀន​កំពង់ស្វាយ និង​ផ្លូវ ផ្ទះសំបែង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរី​សោភ័ណ ។ ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​បណ្តាល​ឱ្យ​លិច​ផ្ទះ និង​ផ្លូវ​មួយ​ចំនួន​ស្ថិត​ភូមិ​-​សង្កាត់​កំពង់ស្វាយ និង​ភូមិ​បី…

ខេត្តបន្ទាយមានជ័យ ៖ ភ្លៀង​ធ្លាក់​មួយ​មេ​លិច​សាលារៀន​កំពង់ស្វាយ និង​ផ្លូវ ផ្ទះសំបែង​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរី​សោភ័ណ ។ ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ភ្លៀង​ធ្លាក់​មួយ​មេ​ធំ​បណ្តាល​ឱ្យ​លិច​ផ្ទះ និង​ផ្លូវ​មួយ​ចំនួន​ស្ថិត​ភូមិ​-​សង្កាត់​កំពង់ស្វាយ និង​ភូមិ​បី សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​ជួប​ការ​លំបាក​ចេញចូល​ទៅ​មក​ដោយ​ទឹក​លិច​ដល់​បាត​ផ្ទះ និង​កាំ​ជណ្តើរ គឺ​បណ្តាល​មក​ពី​អ្នកមាន​លុយ​ចាក់​ដី​ធ្វើ​ផ្លូវ​ខ្ពស់​បិត​ផ្លូវទឹក​បណ្តាល​ប្រជាពលរដ្ឋ​គ្មាន​លុយ​ចាក់​ដី​លិច​ទឹក​រាល់​ឆ្នាំ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង និង​រដូវវស្សា​ទឹក​ជន​លិច​ផ្ទះ​ប្រជាពលរដ្ឋ និង​ផ្លូវ សាលារៀន​កំពង់ស្វាយ​លិច​ត្រឹម​ក្បាលជង្គង់​សិស្ស​ចូល​រៀន​មិន​បាន​បណ្តាល​ខាត​ការ​សិក្សា ។

ប្រជាពលរដ្ឋ​សុំ​ឱ្យ​ជា​អាជ្ញាធរ​ខេត្ត​-​ក្រុង​មន្ទី​ជំនាញ​ត្រូវធ្វើ​ប្រព័ន្ធ​បង្ហូរទឹក​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​រំដោះ​ទឹក​ចេញពី​តំបន់​លិច​ទឹក​រាល់​ឆ្នាំ​ដូច​ជា​សាលារៀន​កំពង់ស្វាយ​ឱ្យ​សិស្ស​បាន​សិក្សា និង​ផ្លូវ ផ្ទះសំបែង​ប្រជាពលរដ្ឋ​ក្នុងភូមិ​-​សង្កាត់​កំពង់ស្វាយ និង​ភូមិ​បី សង្កាត់​ព្រះ​ពន្លា មិន​ឱ្យ​មានការ​លិចលង់​រាល់​ឆ្នាំ ។

លោក ហ៊ិ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរី​សោភ័ណ​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​លិច​បរិ​វេន​សាលារៀន​​កំពង់ស្វាយ និង​ផ្លូវ​ផ្ទះ​ប្រជាពលរដ្ឋ​គឺ​បណ្តាល​មក​ពី​ប្រជាពលរដ្ឋ​មួយ​ចំនួន​ចាក់​ដី​ធ្វើ​ផ្ទះ​រំលោភ​​ចំណី​ផ្លូវទឹក និង​ទើប​បណ្តាល​មានការ​លិចលង់​រាល់​ឆ្នាំ ។

ហើយ​ទឹក​លិច​បរិ​វេន​សាលា​កំពង់​ស្វាយ និង​ផ្លូវ ផ្ទះ​ប្រជាពលរដ្ឋ​លោក​កំពុង​ដោះស្រាយ​ឱ្យ​បាន​ឆាប់​ដើម្បី​ការ​រំដោះ​ទឹក​ចេញ​ឱ្យ​បាន​ឆាប់​ឱ្យ​បាន​សិស្ស​ចូល​រៀន​ប្រជាពលរដ្ឋ​ទៅ​មក​បាន​ស្រួល ៕