ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​ដឹក​សាកសព​បុក​ជាមួយ​ទូក​អ្នកនេសាទ​បាត់​ខ្លួន​ម្នាក់

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ គ្រោះថ្នាក់​ចរាចរ​ផ្លូវទឹក​ដែល​ពុំ​សូវ​ធ្លាប់​មាន​កន្លង​មក រវាងទូក​អ្នកនេសាទ​បុក​ជាមួយនឹង​ទូក​របស់​មណ្ឌល​សុខភាព​ឃុំ ដែល​កំពុង​តែ​ដឹក​សាកសព​នៅ​កណ្ដាលទន្លេ​ដ៏​ធំ​ល្វឹងល្វើយ នៅ​ស្រុក​សំបូរ ក្នុង​ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​បុរស​ជា​អ្នក​បើកទូក​ម្នាក់​បាត់​ខ្លួន​នៅ​ក្នុង​ទឹកទន្លេ ។ ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ផ្លូវទឹក​ដែល​នឹក​ស្មាន​មិន​ដល់​រវាងទូក និង​ទូក​រហូត​បាត់​ខ្លួន​មនុស្ស​ម្នាក់​នេះ…

ខេត្តក្រចេះ ៖ គ្រោះថ្នាក់​ចរាចរ​ផ្លូវទឹក​ដែល​ពុំ​សូវ​ធ្លាប់​មាន​កន្លង​មក រវាងទូក​អ្នកនេសាទ​បុក​ជាមួយនឹង​ទូក​របស់​មណ្ឌល​សុខភាព​ឃុំ ដែល​កំពុង​តែ​ដឹក​សាកសព​នៅ​កណ្ដាលទន្លេ​ដ៏​ធំ​ល្វឹងល្វើយ នៅ​ស្រុក​សំបូរ ក្នុង​ហេតុការណ៍​នោះ​បាន​បង្ក​ឲ្យ​បុរស​ជា​អ្នក​បើកទូក​ម្នាក់​បាត់​ខ្លួន​នៅ​ក្នុង​ទឹកទន្លេ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ផ្លូវទឹក​ដែល​នឹក​ស្មាន​មិន​ដល់​រវាងទូក និង​ទូក​រហូត​បាត់​ខ្លួន​មនុស្ស​ម្នាក់​នេះ នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​ទេ ត្រូវ​បាន​នគរបាល​ស្រុក​សំបូរ និយាយ​ថា បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៤​ទាប​ភ្លឺ ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​សំភិន ឃុំ​កំពង់ចាម ស្រុក​សំបូរ ។ មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរ​នេះ ត្រូវ​បាន​នគរបាល​សន្និដ្ឋាន​ថា បណ្ដាល​មក​ពី​យប់​ងងឹត ភាគី​ទូក​ទាំង​សងខាង​មើល​គ្នា​ពុំ​ឃើញ ។

អធិការ​នគរបាល​ស្រុក​សំបូរ លោក​វរសេនីយ៍ឯក ប៊ុ​ន ឈឿ​ន បាន​ឲ្យ​ដឹង​ថា បុរស​ជា​អ្នកនេសាទ​ដែល​បាន​បាត់​ខ្លួន​ឈ្មោះ ជា សីហា អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ឃុំ​សំបូរ ពេល​កើតហេតុ​គឺ​ជន​រង​គ្រោះ​រូប​នេះ បាន​បើកទូក​ប្រភេទ​អេ​វ (​ទូក​តូច​តែ​លឿន​) មក​ពី​ប៉ែក​ខាងលើ​ដើម្បី​រក​ទិញ​ត្រី​ពី​អ្នកនេសាទ ។ ចំណែកឯ​ទូក​ម្ខាង​ទៀត​ជា​ប្រភេទ​ទូក​អេ​វ​ដូច​គ្នា ជា​ទូក​របស់​មណ្ឌល​សុភាព​ឃុំ ដែល​កំពុង​តែ​បើក​ដឹក​សាកសព​អ្នក​ភូមិ​ម្នាក់ ដែល​ស្លាប់​ដោយសារ​ពស់​ចិក​យក​ពី​ពេទ្យ​ឆ្ពោះទៅ​ធ្វើបុណ្យ​នៅ​លំនៅ​ឋាន ។

លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា ក្នុង​ហេតុការណ៍​បុក​គ្នា​នោះ ទូក​ទាំង​ពីរ​គ្រឿង​នេះ​មិន​ត្រូវ​បាន​លិច​នោះ​ទេ តែ​បុរស​ជា​អ្នក​ភូមិ​ត្រូវ​បាត់​ខ្លួន ។ ដោយ​លោក​បាន​សន្និដ្ឋាន​ថា ការ​បាត់​ខ្លួន​របស់​បុរស​រង​គ្រោះជា​អ្នក​ភូមិ​ទំនងជា​ស្លាប់​ដោយសារ​លង់ទឹក ។ ហើយ​រហូត​មក​ទល់​នឹង​ពេល​នេះ​កម្លាំង​នគរបាល​ស្រុក​កំពុង​តែ​ចុះ​ស្វែ​ករក តែ​នៅ​មិន​ទាន់​ឃើញ​នៅឡើយ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ