ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ CNRP​ ស្នើ​ឲ្យ​ផ្តល់​សិទ្ធិ​សេរីភាព និង​កាយ​សម្បទាន​ពេញលេញ​ជូន​លោក​កឹ​ម សុខា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ បាន​ស្នើ​ដល់​អ្នក​ច្បាប់ និង​អ្នកនយោបាយ​ផ្តល់​សិទ្ធិ​សេរីភាព និង​កាយ​សម្បទាន​ជូន លោក កឹ​ម សុខា…

រាជធានី​ភ្នំពេញ ៖ អតីត​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​លោក​យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ បាន​ស្នើ​ដល់​អ្នក​ច្បាប់ និង​អ្នកនយោបាយ​ផ្តល់​សិទ្ធិ​សេរីភាព និង​កាយ​សម្បទាន​ជូន លោក កឹ​ម សុខា អតីត​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់​ពន្ធនាគារ​វិញ ។​

លោក យ៉ែ​ម បុញ្ញា​ឬ​ទ្ធិ ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​បាន​សរសេរ​លើ​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​២១ ខែមីនា ថា បន្ត​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទទួល​បាន​ពី​ការ​បណ្តុះបណ្តាល​អប់រំ​ការ​ផ្សព្វផ្សាយ​បាន​មធ្យម​ល្មម​ធ្វើ​ឱ្យ​ការ​ចូលរួម​ក្នុង​ការ​ទាមទារ​សិទ្ធិ​សេរីភាព ដែល​មានការ​គាំពារ​ដោយ​រដ្ឋធម្មនុញ្ញ​បាន​ជំរុញ​ឱ្យ​ពន្លឺ​សិ ទ្ធិ​សេរីភាព និង​ការ​ចង់បាន​យុត្តិធម៌​សង្គម​កាន់តែ​ខ្លាំងក្លា ឡើង​ពី​សំណាក់​ប្រជាជាតិ​យើង ។

លោក​បន្ត​ថា គោលការណ៍​គោរព​សិទ្ធិ​មនុស្ស​ឈាន​ដល់​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ចង់បាន​ឱ្យ​មានការ​អនុវត្តន៍​បាន​ពេញលេញ​យោង​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស ២៣ តុលា ១៩៩១ ដែល​ជំរុញ​ឱ្យ​ខ្មែរ​គ្រប់​ភាគី ដែល​មាន​និន្នាការ​នយោបាយ​ផ្សេង​គ្នា រួបរួម​គ្នា​ផ្សះផ្សា​ជាតិ​ថែរក្សា​សន្តិភាព ដើម្បី​អភិវឌ្ឍ​ជាតិ​មាតុភូមិ ។

លោក​បញ្ជាក់​ថា «​លោក កឹ​ម សុខា ប្រធាន​គណៈកម្មការ​សិទ្ធិ​មនុស្ស​ព្រឹទ្ធសភា នៅ​អំឡុង​ឆ្នាំ​២០០០ ដោយ​ប្រកាន់ខ្ជាប់​តាម​គោលការណ៍​អហិង្សា​ការ​គោរព​សិទ្ធិ​មនុស្ស ជា​មូលដ្ឋាន ។ ដូច្នេះ​ការ​ឃុំខ្លួន​របស់​គាត់​ពេល​នេះ​ដែល​មាន​រយៈពេល​លើស​ពី​៦​ខែ ទៅ​ហើយ មិន​មាន​អ្វី​ជា​សម្អាង​ក្នុង​ការ​ដាក់បន្ទុក​ដែល​ទាំង​អ្នក​ច្បាប់ ទាំង​អ្នកនយោបាយ យល់​យ៉ាង​ច្បាស់​ថា គាត់​គ្មាន​កំហុស ហើយ​ត្រូវ​តែ​ផ្តល់​សិទ្ធិ​សេរីភាព និង នីតិសម្បទា​ពេញលេញ​ជូន​គាត់​វិញ​» ។

សូម​ជម្រាប​ថា ទោះបីជា​មានការ​ស្នើ​សុំ​យ៉ាង​ក្តី​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កាល​ពេល​ថ្មី​កន្លង​មកនេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មិន​មានការ​លើក​លែ​ក​ទោស ដល់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជ​ន​គណបក្សនោះ​ទេ ព្រោះ​ដោយសារ ទ​ង្វើ​រ​របស់​លោក​សម រ​ង្ស៊ី ។

សម្តេច​ក៏​បាន​បន្ត​ថា អ្នក​ដែល​ជាប់​ពន្ធនាគារ​ទុក​ឲ្យ​ដល់​ការ​កំណត់​របស់​ច្បាប់ ដែល​អ្នក ខ្លះ​អាច​ឈាន​ដល់​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ថ្មី​មក​កាន់​ដំណែង​ក៏​មិន​ទាន់​រួចខ្លួន​ពី​ពន្ធ នាគារ​ផង​ដែរ ។ ចំណែក​សម្តេច​នៅ​កាន់​អំណាច​ជា នាយក​រដ្ឋមន្ត្រី​តែ​១០​ឆ្នាំ ឬ​២​អាណត្តិ​ទៀត​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ