ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​រះ​ម៉ូតូ​២​គ្រឿង​ពេញទំហឹង​បណ្តាល​ឱ្យ​ស្លា.ប់​ម្នាក់​របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រថយន្ត​បា​ឡែ​ន​ពណ៌​ត្រី​ឆ្លូញ​មួយ​គ្រឿង បើកបរ​ច្រាសទិស​គ្នា ពី​លិច​មក​កើត ក្នុង​ល្បឿន​លឿន​ដូច​ហោះ បម្រុង​ឡើង​វ៉ា​ជែង​រថយន្ត​មួយ​ដែល​បើក​ស្រប​ទិស​គ្នា ខណៈ​ពេល​នោះ​វ៉ា​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ មួយ​គ្រឿង…

ខេត្តសៀមរាប ៖ រថយន្ត​បា​ឡែ​ន​ពណ៌​ត្រី​ឆ្លូញ​មួយ​គ្រឿង បើកបរ​ច្រាសទិស​គ្នា ពី​លិច​មក​កើត ក្នុង​ល្បឿន​លឿន​ដូច​ហោះ បម្រុង​ឡើង​វ៉ា​ជែង​រថយន្ត​មួយ​ដែល​បើក​ស្រប​ទិស​គ្នា ខណៈ​ពេល​នោះ​វ៉ា​មិន​ផុត​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​សេ​១២៥ ពណ៌​ខ្មៅ មួយ​គ្រឿង បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ៗ រួច​បើក​រត់ ប៉ុន្តែ​ទៅ​បុក​ម៉ូតូ​ស្ត្រី​ម្នាក់​ទៀត ដែល​បើកបរ​ពី​លិចទៅ​កើត បណ្ដាល​ឱ្យ​របួសធ្ងន់ ហើយ​ចុះ​គេចខ្លួន​បាត់​ទាំង​យប់ ប​ន្យ​ល់​ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​រកា​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៨ នេះ​ថា ករណី​គ្រោះថ្នាក់​ចរាចរ​រវាង​រថយន្ត​ម៉ាក់​កាម​ម៉ា​រី​បា​ឡែ​ន ពណ៌​ត្រី​ឆ្លូញ ពាក់​ផ្លា​ក​លេខ សៀមរាប ២B-១៣៧៤ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ដែល​បើក​ពី​លិចទៅ​កើត បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ម៉ាក HONDA C១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៥ ពាក់​ផ្លា​ក​លេខ សៀមរាប ១A-៤៩៧៥ បើកបរ​ដោយ​ឈ្មោះ ផែន ទី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ដី ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង បាន​បើកបរ​ពី​ទិស​ខាងកើត​ទៅ​លិច បណ្ដាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង ។

ប្រភព​បាន​បន្ត​ថា បន្ទាប់​ពី​បុក​ម៉ូតូ​១​គ្រឿង បណ្ដាល​ឱ្យ​ស្លាប់​ហើយ​នោះ ម្ចាស់​រថយន្ត​បា​ឡែ​ន​បាន​ខំ​បើក​ទៅ​មុខ ដើម្បី​គេចខ្លួន​ទាំង​យប់ ប៉ុន្តែ​ជ្រុល​ទៅ​ប៉ះទង្គិច​នឹង​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក HONDA C១២៥ ពណ៌​ខ្មៅ ស៊េរី​២០១៦ គ្មាន​ផ្លា​ក​លេខ បើកបរ​ដោយ​ឈ្មោះ សន ផល្លា ភេទ​ស្រី អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប បែកក្បាល​ចំហៀង​ឆ្វេង (​របួសធ្ងន់​) ដែល​បើកបរ​ពី​លិចទៅ​កើត ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ កម្លាំង​នគរបាល​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង យើង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​ធ្វើការ​ពិនិត្យ និង​វាស់វែង​ដើម្បី​យក​រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ​ទាំង​២​គ្រឿង​ចេញ កុំឱ្យ​កកស្ទះ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​ជាតិ ។ ចំណែក​អ្នកបើកបរ​រថយន្ត​ចុះ​រត់គេច​ខ្លួន​បាត់​ដោយ​ពុំ​ស្គាល់​អត្តសញ្ញាណ បន្សល់​ទុក​រថយន្ត​នៅ​ហ្នឹង​កន្លែង​កើតហេតុ ដូច្នេះ​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ យក​មក​ផ្តន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់ ។

បច្ចុប្បន្ន សាកសព​ត្រូវ​បាន​កម្លាំង​ជំនាញ​ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ ។ ចំណែក​ជន​រង​គ្រោះ (​ស្ត្រី​) ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន​ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​ក្រុង​សៀមរាប ។ ឬ​ឯ​រថយន្ត​បង្ក​ខូចខាត​មុខ​ទាំងស្រុង និង​ម៉ូតូ​ជន​រង​គ្រោះ​ក៏​ខូចខាត​មួយ​ចំនួន​ធំ​ដែរ ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទបាគង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ