ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក់​សត្វព្រៃយូរ​ឆ្នាំ​ហើយ ​ទើប​ចាប់​ម្តង…!

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ថៅកែ​ជួញដូរ​សត្វព្រៃ​នៅ​ក្រុង​សែន​មនោ​រម្យ​ម្នាក់ ត្រូវ​បាន​ជំនាញ​អង្គការ​វ៉ា​យ​អេ​ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ចុះ​ចាប់​ដល់​ក្នុងផ្ទះទាំង​ព្រឹក​ព្រលឹម កាលពី​​វេលា​ម៉ោង០​៦ ​និង​៣០​នាទី​ថ្ងៃ​ទី​២១ ​មីនា ឆ្នាំ​២០១៨…

ខេត្តមណ្ឌលគិរី ៖ ស្ត្រី​ថៅកែ​ជួញដូរ​សត្វព្រៃ​នៅ​ក្រុង​សែន​មនោ​រម្យ​ម្នាក់ ត្រូវ​បាន​ជំនាញ​អង្គការ​វ៉ា​យ​អេ​ត សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង ចុះ​ចាប់​ដល់​ក្នុងផ្ទះទាំង​ព្រឹក​ព្រលឹម កាលពី​​វេលា​ម៉ោង០​៦ ​និង​៣០​នាទី​ថ្ងៃ​ទី​២១ ​មីនា ឆ្នាំ​២០១៨ រួច​ធ្វើ​ពិធី​ដុត​កម្ទេច​ចោល​ទាំងអស់ ​នូវ​សត្វ​ណា​ដែល​ងាប់ ។សមត្ថ​កិច្ច​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​បាន​ចុះ​ចាប់​សត្វព្រៃ​នៅ​ចំណុច​ផ្សារ​គុម្ព​ប្ញ​ស្សី ម្ចាស់​ឈ្មោះ សោម គឹ​ម​សាង ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជា​អ្នក​លក់ដូរ ស្ថិត​នៅ​ភូមិ​កណ្តាល សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ។

ប្រភព​បន្ត​ថា សត្វព្រៃ​ដែល​ចាប់​រួម​មាន ១-​កាំប្រមា៥១,៥​គីឡូក្រាម ២-​ត្រកួត​រស់​៤,៣០​គីឡូក្រាម ៣-​កន្ធាយ​រស់ ៤​គីឡូក្រាម ៥-​ក្តាន់​ញ៉ែង ៦,៣០​គីឡូក្រាម ៦-​ឆ្មាបា​ងាប់ ៥,៣០​គីឡូក្រាម ៧-​សាច់​ឈ្លូស​៣២​គីឡូក្រាម ៨-​សំពោច​ងាប់ ២,៧០​គីឡូក្រាម ៩-​ពស់ព្រៃ​ងាប់ ១,៥០​គីឡូក្រាម ១០-​ក្រពះ​ប្រមា​ចំនួន​៣ សរុប​ចំនួន១០​មុខ ស្មើ​១១២,៦​គីឡូក្រាម ក្រពះ​ប្រមា​ចំនួន​៣ ។ បច្ចុប្បន្ន​ម្ចាស់ផ្ទះ និង​សត្វព្រៃ​បញ្ជូន​ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ដើម្បី​ចាត់ការ​តាម​នីតិ​វិ​ច្បាប់ ។លោក​ជ័យ សុខា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើសែន​មនោ​រម្យ​បាន​ឲ្យ​ដឹង​ថា ចំពោះ​ស្ត្រី​ខាងលើ​មិន​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ទេ ព្រោះ​បទ
ល្មើស​នេះ​ជា​ប្រភេទ​សត្វព្រៃ​ធម្មតា ដោយ​មិន​ចាត់​ចូល​ជា​ប្រភេទ​សត្វ​កម្រ ។

លោកនាយ​ផ្នែក​បញ្ជាក់​ថា ករណី​នេះ​ត្រឹមតែ​ពិន័យ​អន្តរកាល​ប៉ុណ្ណោះ ។ លោក​ហែម បូ​ណា​រ៉ែ​ល មេ​បញ្ជា​ការ​អាវុធហត្ថ​ខេត្តមណ្ឌលគិរី​បាន​ថ្លែង​ថា កម្លាំង​របស់​លោក​បាន​ចូលរួម​សហការ​ជាមួយ​ជំនាញ​ដើម្បីទប់​ស្តា​ត់​និង​បង្ក្រាប​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់ ។ កន្លង​មក​លោក​តែង​ដាក់​បញ្ជា​ដល់​មន្ត្រី​តាម​មូល​ដា្ឋ​ន​ត្រូវ​យកចិត្តទុកដាក់​ឃ្លាំមើល​សកម្មភាព​ក្រុម​ឈ្មួញ​ដែល​លួច​រកស៊ី​បទល្មើស​ធនធានធម្មជាតិ​ទាំងនេះ ។ ប្រជា​ពលរដ្ឋ​រស់នៅ​ក្រុង​សែន​មនោ​រម្យ​បាននិយាយ​ថា ទីតាំង​ផ្ទះ​ស្ត្រី​ឈ្មោះ សោម គឹ​ម​សាង បាន​លួច​រកស៊ី​លក់​សត្វព្រៃ​រាប់​ឆ្នាំ​មក​ហើយមិន​ដែល​ឃើញ​មាន​សមត្ថកិច្ច​ក្នុង​ខេត្ត​ណា​ម្នាក់ ចេញ​មុខ​បង្ក្រាប​ទេ​។ ទើបតែ​ពេល​នេះ​មាន​ជំនាញ​អង្គការ​វ៉ា​យ​អេ​ត​ចុះ​ស្រាវជ្រាវ​សម្ងាត់​ទើប​អាច​ចាប់​បង្ក្រាប​បាន ។

គួរ​កត់​សម្គាល់ថា បទល្មើស​ជួញដូរ​សត្វព្រៃ​ក្នុង​ខេត្តមណ្ឌលគិរី បាន​កើត​មាន​ស្ទើរ​គ្រប់​ទីកន្លែង​ទាំង​៥​ក្រុង​ស្រុក ខណៈ​ជំនាញ​មេព្រៃ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក អ៊ុំ វណ្ណ​សុភៈ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌល​គិរី មិនសូវ​ឃើញ​ចុះ​បង្ក្រាប​ឡើយ ពោល​គឺ​ទាល់តែ​មាន​មន្ត្រី​ជំនាញ​មក​ពី​ថ្នាក់លើ ឬ​អង្គការ​វ៉ា​យ​អេ​ត ចុះ​ដល់​ទឹកដី​ខេត្តមណ្ឌលគិរី ទើប​បទល្មើស​ទាំងនោះ​ត្រូវ​បាន​បង្ក្រាប ជាក់ស្តែង​ដូច​ករណី​ខាងលើ​នេះ​អី​ុ​ចឹ​ង ។ ក្នុង​ករណី​ដូច​គ្នា​នេះ​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ មន្ត្រី​ជំនាញ​បរិស្ថាន​ដែនជម្រកសត្វព្ រៃ​ភ្នំ​ព្រេច បាន​ប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​សត្វព្រៃ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ខណៈ​ជនសង្ស័យ​៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ នៅ​ភូមិ​ជី​ក្លប់ ឃុំ​សុខសាន្ដ ស្រុក​កោះ​ញែក ខេត្ដមណ្ឌលគិរី​។ មន្ត្រី​ជំនាញ​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ម៉ូតូ​២គ្រឿង​, អាវុធ​កែ​ច្នៃ​១​ដើម​, សត្វ​ឈ្លូស (​ងាប់​)៦​ក្បាល​, សត្វ​សំពោច (​ងាប់​) ២​ក្បាល​, សត្វ​និង​សត្វ​ទន្សាយ (​ងាប់​) ២​ក្បាល​។

ចំណែក​ជនសង្ស័យ​មានឈ្មោះ​ម៉ូ​ច ធុ​ច ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ជី​ក្លប់ ឃុំ​សុខ​សាន ស្រុក​កោះ​ញែក​។លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​មាន​ប្រសាសន៍​ថា កម្លាំងឧ​ទ្យា​នុ​រក្ស​បាន​កំពុង​បន្ថែម​ការ​ស៊ើបអង្កេត​តាម​មូលដ្ឋាន ចំពោះ​សកម្មភាព​របស់​ព្រានព្រៃ​ដើម្បី​បង្ការ​នឹង​ទប់​ស្តាប់​កា​រប​បាញ់ ឬ​ជួញដូរ​របស់​ឈ្មួញ​ខុស​ច្បាស់ ។ ហើយ​ជា​ការ​ជាក់ស្តែង​ករណីខាងលើ​នេះ ជំនាញ​បាន​នឹង​កំពុង​បន្ត​និ​តី​វិធី​ចាត់ការ​តាម​ច្បាប់ ។ លោក​ប្រធាន​មន្ទីរ​បន្ត​ថា ក្រុមការងារ​បរិស្ថាន​បាន​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពល រដ្ឋ​ដើម្បី​យល់​ដឹង​ពី​ការ​អភិរក្ស​ប្រភេទ​សត្វព្រៃ​នានា​ដើម្បី​និរន្តរ៍ភាព​ធនធានធម្មជាតិ​នៅ​ក្នុង​ខេត្ត ៕

អត្ថបទសរសេរ ដោយ