ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ លោក​សម រ​ង្ស៊ី ធ្វើ​នយោបាយ​ស្ទើរភ្លើង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​អតីត​បក្ស​ប្រឆាំង​ដែល​តែងតែ​ចង់​មក​ចរចា​ជាមួយ​គណបក្សកាន់អំណាច ដើម្បី​ដោះស្រាយ​បញ្ហា​តែ​ពេល​នេះ​ហួសពេល ហើយដោយ​សារ​គណបក្ស​កាន់​ប្រកាស​បិទផ្លូវ​ចរចា​ហើយ ។ ការ​បិទផ្លូវ​ចរចា​របស់​គណបក្សកាន់អំណាច​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​នេះ​អះអាង​ថា គឺជា​ការ​ខាតបង់​យ៉ាង​ខ្លាំង​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់ រូ​ម​លោក​សម រ​ង្ស៊ី…

រាជធានី​ភ្នំពេញ ៖ ក្រុម​អតីត​បក្ស​ប្រឆាំង​ដែល​តែងតែ​ចង់​មក​ចរចា​ជាមួយ​គណបក្សកាន់អំណាច ដើម្បី​ដោះស្រាយ​បញ្ហា​តែ​ពេល​នេះ​ហួសពេល ហើយដោយ​សារ​គណបក្ស​កាន់​ប្រកាស​បិទផ្លូវ​ចរចា​ហើយ ។
ការ​បិទផ្លូវ​ចរចា​របស់​គណបក្សកាន់អំណាច​ត្រូវ​បាន​អ្នកនាំពាក្យ​គណបក្ស​នេះ​អះអាង​ថា គឺជា​ការ​ខាតបង់​យ៉ាង​ខ្លាំង​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់ រូ​ម​លោក​សម រ​ង្ស៊ី ដែល​កំពុង​រស់នៅ​ក្រៅប្រទេស ។

លោក​សុខ ឥ​សាន បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែមីនា​នេះ យ៉ាង​ដូច្នេះ ថា «​រឿង​ចរចា​តាម​វប្បធម៌​សន្ទនា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជា​អ្នក​ព្យាយាម ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង នយោបាយ​ដែល​បង្ក​ឡើង​ដោយ​អតីត​បក្ស​ប្រឆាំង ប៉ុន្តែ​ដល់​ពេល​ទឹក​ដល់​ច្រមុះ​ទៅ​ហើយ អ្វី​ៗ​ត្រូវ​អស់ពី​ខ្លួន​ទៅ​ហើយ អស់ទាំង​ជីវិត​នយោបាយ អស់ទាំង​ផ្លូវ​ដើរ បែរជា​ងាក​មក​ចង់​សុំ​ចរចា ដើម្បី​ឲ្យ​មាន​ដង្ហើម​ឡើង​វិញ ក្រោយ​ដែល​បាន​ដើរទៅ​លុតក្រាប​បរទេស​ឲ្យ​ជួយ មិន​បានការ​មួយ​ជុំ​ផែនដី​ទៅ​ហើយ ។ ដូច្នេះ​ការ​បិទផ្លូវ​ចរចា​ជាមួយ​ពួ ក​ឧទ្ទាម​ក្រៅច្បាប់ គឺជា​ការ​ត្រឹមត្រូវ » ។

លោក​បន្ត​ថា ពួក​ឧទ្ទាម​ក្រៅច្បាប់​គ្មាន​តម្លៃ​អ្វី​ទាល់តែ​សោះ ចង់​លូន​មក​សុំ​ចរចា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​កម្ពុជា​នោះ​ទេ ។ ការ​បិទផ្លូវ​ចរចា​នេះ​មិនមែន​ជា​ការ​ខាតបង់​ប្រយោជន៍​ជាតិ​នោះ​ទេ​តែ គឺជា​ការ​ខាតបង់​របស់​ពួក​ឧទ្ទាម​ក្រៅច្បាប់​តែ​ប៉ុណ្ណោះ ដើម្បី​ឲ្យ​សម​មុខ​ពួក​នេះ ដែល​តែងតែ​ឃុបឃិត​ជាមួយ​បរទេស​បំផ្លាញ​ជាតិ​ឯង ។

ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​គណបក្សកាន់អំណាច បន្ទាប់​ពី​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​បាន​ស្នើ​ដល់​សម្តេច​តេ​ជោ មុន​ពេល​សម្តេច​ចូលរួម​កិច្ចប្រជុំ​កំពូល អាស៊ាន អូស្ត្រាលី​កន្លង​មក​ថា ចប់​ជួប​ចរចា​តែ​លោក សម រ​ង្ស៊ី មិន​មក​ជួប​ដូច​អ្វី​ដែល​លើក​ឡើង​នេះ ផ្ទុយ​ទៅ​វិញ បែរជា​មាន​សកម្មជន​គាំទ្រ​ខ្លួន​ធ្វើ​បាតុកម្ម​ទៅ​វិញ ។

យ៉ាងណា​ក្តី​លោក​សុខ​ឥ​សាន​បាន​លើក​ឡើង​ថា លោក​សម រ​ង្ស៊ី ធ្វើ​នយោបាយ​ស្ទើរភ្លើង ។ ដែល​ពាក្យចាស់​បុរាណ​ខ្មែរ​តែង​ពោល​ថា បើ​ស្ទើរភ្លើង​ទេ កុំ​ចង់​សាក​វា​នឹង​អត់​បានការ​មិន​មាន​ប្រសិទ្ធភាព និង​មិន​បាន​ផល ។ បើ​ធ្វើ​នយោបាយ​ស្ទើរភ្លើង​នោះ​នឹង​នាំ​ឲ្យ​ខាត​ប្រយោជន៍​ធំ​ដល់​គណបក្ស​ដល់​ខ្លួនឯង និង ដល់​ប្រទេស​ជាតិ ។

លោក​បាន​អះអាង​ថា លោក​សម រ​ង្ស៊ី​បាន​នយោបាយ​រហូត​ដល់​អស់​ជីវិត​នយោបាយ អស់​តួនាទី​ពី​ក្នុង​បក្ស​អស់​ការ​គាំទ្រ អស់​ទី​បង្អែក អស់​ផ្លូវ​ដើរ និង​ត្រូវ​បិទផ្លូវ​ខ្លូ​ន​ឯង ។ ឧទាហរណ៍​ជាក់ស្តែង បើកផ្លូវ​វប្បធម៌​សន្ទនា​ហើយ តែ​បាន​បំផ្លាញ​វប្បធម៌​សន្ទនា បើកផ្លូវ​ឲ្យ​មាន​ទំនាក់ទំនង​ឡើង​វិញ តែ​បាន​បិទផ្លូវ​ទំនាក់ទំនង​ដោយ​ខ្លួនឯង ។ ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​ខាងលើ​នេះ ស្រប​ពេល​ដែល​លោក​សម រ​ង្ស៊ី បាន​សរសេ​លើ​បណ្តាញ​សង្គម​ថា ក្រុមហ៊ុន​បញ្ជា​ទិញ ព្រមាន​សម្តេច​តេ​ជោ ហ៊ុន សែន ពី​នយោបាយ​គាបសង្កត់​របស់​គាត់ ។

លោក​បាន​សរសេរ​ទៀត​ថា សមាគមតំណាង​ឲ្យ​ក្រុមហ៊ុន​អន្តរជាតិ​ធំ​ៗ​ជាងគេ​បំផុត ដែល​ជា​អ្នកបញ្ជា​ទិញ​សម្លៀក​បំពាក់​ផលិត​នៅ​ប្រទេស​កម្ពុជា​ទើបតែ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក ហ៊ុន សែន ដែល​មាន​ខ្លឹមសារ​ដូច​តទៅ ៖ « យើង​ចង់​សម្តែង​ពី​កង្វល់​កាន់តែ​ខ្លាំង​ឡើង​របស់​យើង​ទាក់ទង​ទៅ​នឹង​ព្រឹត្តិការណ៍​ថ្មី​ៗ ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សិទ្ធិ​របស់​កម្មករ​ប៉ុណ្ណោះ​ទេ តែ​បាន​នាំ​មក​ផង​ដែរ នូវ​បរិយាកាស​មួយ​ដែល ធ្វើ​ឲ្យ​ការ​ការពារ​សិទ្ធិ​មនុស្ស​ស្រុត​ចុះ ។

ដូច្នេះ​យើង​ស្នើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ធានា​ការ​គោរព​សិទ្ធិ​មនុស្ស និង​សេរីភាព​ជា​មូលដ្ឋាន​ព្រមទាំង​ផ្តល់​ការ​ការពារ​ពេញលេញ​ចំពោះ​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំងអស់ នៅ​ក្នុង​ប្រទេស​របស់​លោក ។ សេរីភាព​នយោបាយ នីតិរដ្ឋ និង​ការ​គោរព​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ការងារ​ដូច​មាន​ចែង​ក្នុង​សន្ធិសញ្ញា​អន្តរជាតិ គឺជា​ការ​ចាំបាច់​សម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ និង​ធុរកិច្ច​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ