ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗជុំវិញ​ពិភពលោក

6 ឆ្នាំ មុន
  • ភ្នំពេញ

ថៃ​នាំ​ចូល​ត្រី​ពី​ខេត្ត​ហ្វូ​៊​គូ​សី​ុ​ម៉ា​ប្រទេស​ជប៉ុន​លើក​ដំបូង ថៃ​ជា​ប្រទេស​ដំបូង​បាន​នាំ​ចូល​ត្រី​ពី​ខេត្ត​ហ្វូ​៊​គូ​សី​ុ​ម៉ា ប្រទេស​ជប៉ុន​ក្រោយ​ពី​កើត​វិបត្តិ​លេច​ធ្លាយ​សារធាតុ​វិទ្យុសកម្ម​ពី​រញ្ជួយ​ដី និង​ស៊ូ​ណា​មី​នៅ​ឆ្នាំ​២០១១ ។ អាកាសធាតុ​ក្ដៅ​បំផុត​នៅ​នូ​វែ​ល​សេ​ឡង់ នូ​វែ​ល​សេ​ឡង់​បាន​ប្រឈម​មុខ​នឹង​អាកាសធាតុ​ក្ដៅ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ គឺជា​ផ្នែក​មួយ​នៃ​ការ​បំរែបំរួល​អាកាសធាតុ ។ ភ្នំភ្លើង​របស់​ជប៉ុន​ផ្ទុះ​ខ្លាំង…

ថៃ​នាំ​ចូល​ត្រី​ពី​ខេត្ត​ហ្វូ​៊​គូ​សី​ុ​ម៉ា​ប្រទេស​ជប៉ុន​លើក​ដំបូង
ថៃ​ជា​ប្រទេស​ដំបូង​បាន​នាំ​ចូល​ត្រី​ពី​ខេត្ត​ហ្វូ​៊​គូ​សី​ុ​ម៉ា ប្រទេស​ជប៉ុន​ក្រោយ​ពី​កើត​វិបត្តិ​លេច​ធ្លាយ​សារធាតុ​វិទ្យុសកម្ម​ពី​រញ្ជួយ​ដី និង​ស៊ូ​ណា​មី​នៅ​ឆ្នាំ​២០១១ ។

អាកាសធាតុ​ក្ដៅ​បំផុត​នៅ​នូ​វែ​ល​សេ​ឡង់
នូ​វែ​ល​សេ​ឡង់​បាន​ប្រឈម​មុខ​នឹង​អាកាសធាតុ​ក្ដៅ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ គឺជា​ផ្នែក​មួយ​នៃ​ការ​បំរែបំរួល​អាកាសធាតុ ។

ភ្នំភ្លើង​របស់​ជប៉ុន​ផ្ទុះ​ខ្លាំង
ភ្នំភ្លើង​មួយ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ជប៉ុន បាន​ផ្ទុះ​ខ្លាំង​បាន​បាញ់​ផ្សែង និង​ផេះ​ទៅ​លើ​អាកាស​ជា​ច្រើន​ពាន់​ម៉ែត្រ កាលពី​ថ្ងៃ​ទី​៧​មីនា ២០១៨ ។

រថយន្ត​ហោះ​បាន​តាំង​បង្ហាញ​នៅ​ក្រុង​ហ្សឺ​ណែវ
រថយន្ត​ហោះ​កំពុង​ក្លាយជា​ការ​ពិត​បាន​តាំង​បង្ហាញ​នៅ​ក្រុង​ហ្សឺ​ណែវ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក និង​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ ។

ជប៉ុន​ត្រៀម​ដំឡើង​ថ្លៃ​ស្រា​បៀ​រ៍​និង​ភេសជ្ជៈ
គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​នានា​នៅ​ជប៉ុន​កំពុង​ត្រៀម​ឡើងថ្លៃ ដោយសារ​តែ​បញ្ហា​មនុស្ស​ចាស់​ច្រើន និង​កង្វះខាត​ពលករ​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ។

រញ្ជួយ​ដី​នៅ​ប៉ា​ពួ​អា​សី​ុ​នូ​វែ​ល​ហ្គី​ណេ​ស្លាប់​១០០​នាក់
ពលរដ្ឋ​ប៉ា​ពួ​អា​សី​ុ​នូ​វែ​ល​ហ្គី​ណេ​យ៉ាងតិច​១០០​នាក់​បាន​ស្លាប់​ពី​ហេតុការណ៍​រញ្ជួយ​ដី​មួយ មាន​កម្លាំង​៦,៧​រិ​ក​ស្ទ័​រ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

ស្ថានីយ​អវកាស​ចិន​គ្រោង​ធ្លាក់​មក​ផែនដី​ក្នុង​ដំណាច់ខែ​នេះ
ស្ថានីយ​អវកាស​ចិន «Tiangong-1» បច្ចុប្បន្ន​កំពុង​ក្លាយជា​សំរាម​អវកាស​នឹង​ធ្លាក់​មក​ផែនដី​នៅ​ចុងខែ​មីនា​នេះ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ដឹង​ថា​វា​ធ្លាក់​នៅ​កន្លែង​ណា​ទេ ។

អា​មេ​រិ​ក​កំពុង​ប្រឈម​មុខ​មនុស្ស​យន្ត​ដណ្ដើម​ការងារ
ពលរដ្ឋ​អា​មេ​រិ​ក​ភាគច្រើន​កំពុង​ប្រឈម​មុខ​លើ​ការងារ ដោយសារ​ការ​ប្រើ​មនុស្ស​យន្ត​ជំនួស​មនុស្ស និង​រំពឹង​ថា​ក្នុង​រយៈពេល​១៥​ឆ្នាំ​ខាង​មុខ មាន​ប្រហែល​៣៨%​នៃ​ពលករ​ដាក់​ជំនួស​ដោយ​មនុស្ស​យន្ត ។

មនុស្ស​យន្ត​ផ្សំ​ថ្នាំ​ព្យាបាល​មហារីក​របស់​ថៃ
មន្ទីរពេទ្យ​មួយ​របស់​ថៃ​បាន​ប្រើ​មនុស្ស​យន្ត​ផ្សំ​ថ្នាំ​ព្យាបាល​ជំងឺមហារីក ជា​ផ្នែក​មួយ​បង្កើន​នូវ​ប្រសិទ្ធិ​ភាព និង​កាត់​បន្ថយ​ភាព​ប្រថុយប្រថាន ។

លោកតា​អាយុ​៩៩​ឆ្នាំ​បង្កើត​ប្រវត្តិសាស្ត្រ​ដោយ​ហែល​ទឹក
លោកតា​ជនជាតិ​អូស្ត្រាលី​អាយុ​៩៩​ឆ្នាំ​ម្នាក់ បាន​បង្កើត​ឯតទគ្គ​កម្ម​ហែល​ទឹក​ប្រវែង​៥០​ម៉ែត្រ​ដោយ​ចំណាយពេល​ត្រឹមតែ​៥៦,១២​វិនាទី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ