ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឱ្យ​រន្ធត​ណាស់​ចេញ​ត្រងទឹក​ពេល​មេឃ​កំពុង​ភ្លៀង​ស្រាប់តែ​ស្លា.ប់​ភ្លាម​ៗ​ទាំង​ឪពុក​និង​កូន

6 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋ​២​នាក់ ឪពុក និង​កូនប្រុស ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ពួក​គាត់​ទាំង​២​នាក់​ចេញ​ទៅ​ត្រងទឹក​ដាក់​ពាង​ក្នុង​ពេល​មេឃ​កំពុង​បង្អុរ​ភ្លៀង​ផ្គរ​យ៉ាង​ខ្លាំង ។ ករណី​គ្រោះថ្នាក់​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១…

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋ​២​នាក់ ឪពុក និង​កូនប្រុស ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ពួក​គាត់​ទាំង​២​នាក់​ចេញ​ទៅ​ត្រងទឹក​ដាក់​ពាង​ក្នុង​ពេល​មេឃ​កំពុង​បង្អុរ​ភ្លៀង​ផ្គរ​យ៉ាង​ខ្លាំង ។ ករណី​គ្រោះថ្នាក់​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​កោះ​ស្រឡៅ ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្តកោះកុង ។

តាម​សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ទទួល​រងគ្រោះថ្នាក់​ដោយសារ​រន្ទះបាញ់​ស្លាប់​ទាំង​២​នាក់​ឪពុក និង​កូនប្រុស​នោះ​ទី​១-​ឈ្មោះ ទួន ភាព អាយុ​៤៦​ឆ្នាំ ត្រូវជា​ឪពុក និង​ទី​២-​ឈ្មោះ ទួន សុ​ភ័​ណ្ឌ អាយុ​១៦​ឆ្នាំ ត្រូវជា​កូន ។ នគរបាល​ប៉ុស្តិ៍​បញ្ជាក់​ទៀត​ថា សាកសព​ទាំង​២​នាក់​ឪពុក និង​កូន​ត្រូវ​បាន​ប្រគល់​អោយ​ក្រុម​គ្រួសារ​នៅ​រសៀល​ថ្ងៃ​ដដែល​បន្ទាប់​ពី​សមត្ថកិច្ច​ធ្វើ​កោសល្យ​ពិ​ច្ច័​យ​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ