ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​អ្នកមាន​បើករថយន្ដ​បុក​បាក់​បង្កាន់ដៃស្ពាន​សម្ដេច​ហ៊ុន សែន មិន​ទាន់​សម្ពោធ

14 ឆ្នាំ មុន

ខេត្ដបាត់ដំបង ៖ ពួកក្មេង​ទំនើង​មួយក្រុម​ដែល​ជា​កូនចៅ​អ្នកមាន​ទ្រព្យសម្បត្ដិ នៅ​ក្រុង​បាត់ដំបង​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​ពួក​គេ​បើក​បររថ យន្ដ​កាម​រី​ឆ្លាម​បុក​បំបាក់​សសរ​បង្កាន់ដៃ​ស្ពានថ្ម​សម្ដេច ហ៊ុន សែន នៅ​ក្បែរ​រតនាគារ​ខេត្ដ នា​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី​១១ ឈាន​ចូល ថ្ងៃ​ទី​១២ មីនា ។ តាម​ការ​ត្រួតពិនិត្យ បើកុំ​តែ​សសរ​បង្កាន់ដៃស្ពាន​ថ្មី​នោះ​រឹង​មាំ ម្ល៉េះ រថយន្ដ​ពួកក្មេង​ទំនើង​ទាំងនោះ​ធ្លាក់​ចូល​ទឹកស្ទឹង​សង្កែ​បាត់​ទៅ​ហើយ

ខេត្ដបាត់ដំបង ៖ ពួកក្មេង​ទំនើង​មួយក្រុម​ដែល​ជា​កូនចៅ​អ្នកមាន​ទ្រព្យសម្បត្ដិ នៅ​ក្រុង​បាត់ដំបង​បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ ផ្អើល​យ៉ាង​ខ្លាំង ដោយសារ​ពួក​គេ​បើក​បររថយន្ដ​កាម​រី​ឆ្លាម​បុក​បំបាក់​សសរ​បង្កាន់ដៃ​ស្ពានថ្ម​សម្ដេច ហ៊ុន សែន នៅ​ក្បែរ​រតនាគារ​ខេត្ដ នា​ពាក់កណ្ដាល​អធ្រាត្រ​ថ្ងៃ​ទី​១១ ឈាន​ចូល ថ្ងៃ​ទី​១២ មីនា ។ តាម​ការ​ត្រួតពិនិត្យ បើកុំ​តែ​សសរ​បង្កាន់ដៃស្ពាន​ថ្មី​នោះ​រឹង​មាំ ម្ល៉េះ រថយន្ដ​ពួកក្មេង​ទំនើង​ទាំងនោះ​ធ្លាក់​ចូល​ទឹកស្ទឹង​សង្កែ​បាត់​ទៅ​ហើយ ។មន្ដ្រី​នគរបាល​ចរាចរ​ខេត្ដ​និយាយ​ថា រថ យន្ដ​បង្ក​ហេតុនេះ​ម៉ាក​កាម​រី ប្រភេទ​ឆ្លាម ពណ៌​កណ្ដុរ​ល្មែះ ស៊េរី​ឆ្នាំ​៩៩ ។ រថយន្ដ​នេះ ត្រូវ​ពួកក្មេង​ទំនើង​ដោះ​ស្លាក​លេខ​ចេញ​ទាំងអស់ មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ។ ក្រុមក្មេង​ទំនើង​ជិះ​ក្នុងរ​ថយ​ន​នេះ​ស្ថិត​ក្នុង​ស្ថាន ភាព​ស្រវឹង​ជោកជាំ ។ ពួក​គេ​បើក​បុក​បង្កា​ន់ ដៃ​ស្ពាន​ទាំង​កំរោល​បណ្ដាល​ឱ្យ​បាក់​សសរ បង្កាន់ដៃស្ពាន​ទាំង​ថ្មីចែស ដែល​មិន​ទាន់ សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ផង ។

តាម​សាក្សី​និយាយ​ឱ្យ​ដឹង​ថា ក្រុម​ក្មេង ទំនើង​បំផ្លាញ​ទ្រព្យសម្បត្ដិ​សាធារណៈ​របស់ រដ្ឋ​នេះ​ជា​កូនចៅ​របស់​លោក​ច័ន្ទ សា​វង្ស ថៅ កែ​ភោជនីយដ្ឋាន “​ហេ​ប​ភី​” និង​ជា​ថៅកែ លក់​-​ទិញ​រថយន្ដ​ម្នាក់​ដែរ ក្នុង​ខេត្ដ​បាត់ ដំបង​។ សាក្សី​បាន​បញ្ជាក់​ថា គេ​ឃើញ​រថយន្ដ​ក្មេង​ទំនើង​នោះ​បើក​លឿន​ដូច​ហោះ​មក​ពី​ជើង​តាម​ផ្លូវ​សួនច្បារ​លោក​ស ខេ​ង លុះ​មក ដល់​ស្ពាន​សម្ដេច​ហ៊ុន សែន រថយន្ដ​នេះ​បាន បួង​ចង្កូត​បត់​ស្ដាំ​ពេញទំហឹង ក៏​ជ្រុល​ទៅ​បុក បង្កាន់ដៃ​ស្ពានថ្ម​នេះ​តែ​ម្ដង​ទៅ ។ ព័ត៌មាន លំអិត​នឹង​ផ្សាយ​នៅ​ពេល​ក្រោយ និង​នៅ​លើ ទំព័រ​កាសែត​កោះសន្ដិភាព ។