ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei វាយលុកខ្លាំង​នៅ​អាហ្វ្រិក​ខាង​ត្បូង

6 ឆ្នាំ មុន

កាលពី​ថ្ងៃ​អង្គារ ក្រុមហ៊ុន Huawei បាន​លើក​ឡើង​ពី​ភាព​ជោគជ័យ​របស់​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​នៅ​អាហ្វ្រិក​ខាងត្បូង ។ ក្រុមហ៊ុន​នេះ​និយាយ​ថា ពួក​គេ​គ្រប់គ្រង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ក្នុង​ប្រទេស​នេះ​បាន​ប្រមាណ​១៦,៣% ។ យោង​តាម​របាយការណ៍​វាស់វែង​ទូរស័ព្ទ​ដៃ​អាហ្វ្រិក​ខាងត្បូង​ក្នុង​ឆ្នាំ​២០១៧ បង្ហាញ​ថា…

កាលពី​ថ្ងៃ​អង្គារ ក្រុមហ៊ុន Huawei បាន​លើក​ឡើង​ពី​ភាព​ជោគជ័យ​របស់​អាជីវកម្ម​ស្មា​ត​ហ្វូ​ន​នៅ​អាហ្វ្រិក​ខាងត្បូង ។ ក្រុមហ៊ុន​នេះ​និយាយ​ថា ពួក​គេ​គ្រប់គ្រង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ក្នុង​ប្រទេស​នេះ​បាន​ប្រមាណ​១៦,៣% ។ យោង​តាម​របាយការណ៍​វាស់វែង​ទូរស័ព្ទ​ដៃ​អាហ្វ្រិក​ខាងត្បូង​ក្នុង​ឆ្នាំ​២០១៧ បង្ហាញ​ថា Samsung នៅ​តែ​គ្រប់គ្រង​ទីផ្សារ​បាន​ច្រើន​ជាងគេ​ក្នុង​ប្រទេស​នេះ គឺ​ស្មើ​ដល់​ទៅ​៤០% ខណៈ Apple គ្រប់គ្រង​១០% និង Huawei ៩% ។

Huawei គ្រប់គ្រង​ទីផ្សារ​ពិភពលោក​បាន​១០% និង​បាន​នាំ​ចេញ​ទូរស័ព្ទ​ប្រមាណ​១៥៣​លាន​គ្រឿងក្នុង​ឆ្នាំ​២០១៧ ច្រើន​ជាង​ឆ្នាំ​២០១៦ ដែល​នាំ​ចេញ​បាន​តែ​១៣៩​លាន​គ្រឿង​ប៉ុណ្ណោះ ។ សម្រាប់​ទីផ្សារ​ស្មា​ត​ហ្វូ​ន​កម្រិត​ខ្ពស់​លើ​ពិភពលោក​វិញ Huawei គ្រប់គ្រង​បាន​៨,៤% ច្រើន​ជាង​ឆ្នាំ​២០១៦ ដែល​គ្រប់គ្រង​បាន​តិច​ជាង​៤% ។

លោក Zhao Likun អ្នកគ្រប់គ្រង​ផ្នែក​អាជីវកម្ម​អតិថិជន​របស់​ក្រុមហ៊ុន Huawei ប្រចាំ​អាហ្វ្រិក​ខាងត្បូង កត់​សម្គាល់ថា ការ​លក់​ទូរស័ព្ទ Mate 10 របស់​ខ្លួន​បាន​កើនឡើង​៦៦% បើ​ធៀប​នឹង​ការ​លក់ Mate 9 ។ លោក Likun និយាយ​ថា ៖« អតិថិជន​ចង់​បានការ​បង្កើត​ថ្មី​បន្ថែម​ទៀត​ផ្នែក​បច្ចេកវិទ្យា ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​នេះ​មាន​មោទនភាព ក្នុង​ការ​នាំ​មក​នូវ​ទូរស័ព្ទ​ប្រើប្រាស់ Artificial Intelligence តាម​ទូរស័ព្ទ Mate 10 របស់​ពួក​គេ » ។

លោក​កត់​សម្គាល់ថា Huawei ក៏​កំពុង​តែ​នាំមុខ​ផ្នែក​បច្ចេកវិទ្យា 5G ផង​ដែរ ហើយនឹង​ចាប់ផ្តើម​លក់​ទូរស័ព្ទ​ដែល​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​នេះ​បាន​នៅ​ឆ្នាំ​២០១៩ ខាង​មុខ ។ លោក Likun បន្ត​ថា ក្រុមហ៊ុន​នឹង​ព្យាយាម​ពង្រឹង​ទីផ្សារ​ស្មា​ត​ហ្វូ​ន​តម្លៃ​សមរម្យ​បន្ថែម​ទៀត​ ។ កាលពី​ថ្ងៃ​ចន្ទ Huawei ក៏​បាន​ចេញ​លក់​ទូរស័ព្ទ Honor 7X និង 9 Lite ផង​ដែរ​នៅ​អាហ្វ្រិក​ខាងត្បូង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ