iPhone X លែង​សូវ​មាន​អ្នកទិញ​ព្រោះតែ​កត្តា​សំខាន់​មួយ


អ្នកវិភាគ​កំពុង​តែ​ព្រួយបារម្ភ​ពី​ទូរស័ព្ទ iPhone X ។ លោក Shawn Harrison និង Gausia Chowdhury មក​ពី​ក្រុម​ស្រាវជ្រាវ​ទីផ្សារ Longbow Research បាន​និយាយ​ថា តាម​ប្រភព​ពី​ខ្សែ​សង្វា​ក់​ផលិត​របស់​ក្រុមហ៊ុន Apple ថា iPhone X លក់​មិន​បាន​ច្រើន​ទេ​ក្នុងអំឡុងពេល​ថ្ងៃ​ឈប់​សម្រាក ។ ប្រភព​នេះ​បន្ថែម​ថា ពួក​គេ​គិត​ថា នឹង​ទទួល​បានការ​កុម្ម​ង់​ទូរស័ព្ទ iPhone X ច្រើន ប៉ុន្តែ​វា​បែរជា​តិច​ជាង​ការ​គិត​ទុក​ទៅ​វិញ ព្រោះតែ​តម្រូវការ​ទាប ។

កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក អ្នកវិភាគ លោក Jeffery Kvaal និង Anne Lee មក​ពី​ក្រុមហ៊ុន Nomura ក៏​បាន​និយាយ​ថា iPhone X កំពុង​តែ​ជួបនឹង​បញ្ហា​ផង​ដែរ ។ លោក Kvaal បាន​បន្ថែម​ថា អតិថិជន​ហាក់​មិន​ពេញចិត្ត​នឹង​តម្លៃ​ដ៏​ខ្ពស់​របស់​ទូរស័ព្ទ​នេះ​ទេ និង​បាន​ងាក​ទៅ​ទិញ​ទូរស័ព្ទ​ម៉ាក​ផ្សេង​ដែល​មាន​តម្លៃ​ថោក​ជាង​វិញ ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន Apple បាន​ចេញ​លក់ iPhone X កាលពី​ឆ្នាំ​មុន ដោយ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ថ្មី​ៗ​ជា​ច្រើន​ដូច​ជា ស្គ្រី​ន OLED និង Face ID ជាដើម ។ ការ​កែ​ច្នៃ​ម៉ូ​ដ​របស់ iPhone X ក៏​មាន​លក្ខណៈ​ខុស​ប្លែក​ដែរ ហើយ​ក្រុមហ៊ុន Apple បាន​ហៅ​ទូរស័ព្ទ​នេះ​ថា ជា​អនាគត​នៃ​ស្មា​ត​ហ្វូ​ន ។ ប៉ុន្តែ​តាំងពី​ការ​ដាក់​លក់​មក​មាន​របាយការណ៍​ជា​ច្រើន​បង្ហាញ​ថា តម្រូវការ​ទូរស័ព្ទ​នេះ​មិន​ខ្ពស់​ដូច​ក្រុមហ៊ុន Apple បាន​សង្ឃឹមទុក​ឡើយ ។ របាយការណ៍​ទាំងនេះ​អះអាង​ថា តម្លៃ​របស់ iPhone X បាន​ក្លាយជា​ឧបសគ្គ​មួយ​សម្រាប់​អតិថិជន ។

តាម​របាយការណ៍​មួយ​ចំនួន​នៅ​ដើមឆ្នាំ​នេះ​អះអាង​ថា Apple នឹង​បញ្ឈប់​ការ​ផលិត​ទូរស័ព្ទ iPhone X នៅ​ក្នុង​រដូវក្តៅ​នេះ ។ ទោះជា​យ៉ាងណា ក្រុមហ៊ុន Apple បាន​លើក​ឡើង​ថា ការ​លក់ និង​ប្រាក់​ចំណេញ​របស់​ទូរស័ព្ទ iPhone នេះ​បន្ត​រឹង​មាំ​ដែល​អាច​បង្ហាញ​ថា តម្រូវការ​ទូរស័ព្ទ iPhone X នៅ​តែ​ខ្ពស់​ដដែល ៕

ដោយ ៖ ណៃ ដា​លី​ន

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ