ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉ូឡា​បុក​ពី​ក្រោយ​​រថយន្ត​បាឡែន​​ទើប​នឹង​ទិញ​ខូច​ខាត​ចំហៀង​​ខាង​ឆ្វេង​​សង​៤៥០​ដុល្លារ​

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​កូរ៉ូឡា​ ពណ៌ស្លែ ​​បើក​ទៅ​បុក​ពី​ក្រោយ​​រថយន្ត​កាមរីបាឡែន​ ពណ៌ស្ករ ​អត់​ស្លាកលេខ​ ម្ចាស់​រថយន្ត​ប្រាប់ថា ទើប​នឹង​ទិញ​មក​ពី​ឃ្លាំង បណ្តាល​ឱ្យ​​ខូច​ខាត​គូទ​ក្រោយ​​​ចំហៀង​ខាងឆ្វេង​ ត្រូវបាន​ម្ចាស់​រថយន្ត​បង្ក​សង​សំណង​​៤៥០​​ដុល្លារ​បញ្ចប់​រឿង​​នៅកន្លែង​កើតហេតុ ។ ​គ្រោះ​ថ្នាក់​នេះបាន​កើតឡើង​​កាលពីវេលាម៉ោង​៩​និង​​៥​នាទី​យប់​ថ្ងៃទី​​៧ មករា ២០១៣ នៅ​តាម​ផ្លូវ​លេខ​២៧១ មុខ​ក្រុម​ហ៊ុន​​រ៉ក​គ្រីត ស្ថិត​ក្នុង​ភូមិត្រពាំង​ឈូក​

រាជធានី​ភ្នំពេញ ៖ ​រថយន្ត​កូរ៉ូឡា​ ពណ៌ស្លែ ​​បើក​ទៅ​បុក​ពី​ក្រោយ​​រថយន្ត​កាមរីបាឡែន​ ពណ៌ស្ករ ​អត់​ស្លាកលេខ​ ម្ចាស់​រថយន្ត​ប្រាប់ថា ទើប​នឹង​ទិញ​មក​ពី​ឃ្លាំង បណ្តាល​ឱ្យ​​ខូច​ខាត​គូទ​ក្រោយ​​​ចំហៀង​ខាងឆ្វេង​ ត្រូវបាន​ម្ចាស់​រថយន្ត​បង្ក​សង​សំណង​​៤៥០​​ដុល្លារ​បញ្ចប់​រឿង​​នៅកន្លែង​កើតហេតុ ។ ​គ្រោះ​ថ្នាក់​នេះបាន​កើតឡើង​​កាលពីវេលាម៉ោង​៩​និង​​៥​នាទី​យប់​ថ្ងៃទី​​៧ មករា ២០១៣ នៅ​តាម​ផ្លូវ​លេខ​២៧១ មុខ​ក្រុម​ហ៊ុន​​រ៉ក​គ្រីត ស្ថិត​ក្នុង​ភូមិត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

​ប្រភពព័ត៌​​មាន​បាន​ឱ្យ​ដឹងថា រថយន្ត​កូរ៉ូឡា​ ពណ៌ស្លែ ​បើក​ក្នុង​ទិស​ដៅ​ពីជើង​ទៅ​ត្បូង ទៅ​បុក​ពី​ក្រោយ​រថយន្តកាមរី​បាឡែន ​ពណ៌ស្ករ ​ទើប​នឹង​ទិញ​មិនទាន់​ធ្វើ​ស្លាក​លេខ​រួច​ផង ​បណ្តាល​​ឱ្យ​ខូច​ខាត​គូទ​ក្រោយ​ផ្នែក​ខាង​ឆ្វេង ចំណែក​​រថយន្ត​បង្ក​​ខូច​ខាត​មុខ​ផ្នែក​ខាងស្តាំ ។ ក្រោយ​ពេល​កើតហេតុ​​រថយន្ត​បង្ក​​ដឹង​ខ្លួន​ខុស​មិន​បាន​វែក​ញែក​​ច្រើន​ទេ ​បាន​សង​សំណង​ទៅ​ម្ចាស់​​រថយន្ត​រង​ការ​ខូច​ខាត​​ចំនួន​៤៥០​ដុល្លារ ​ដើម្បី​បញ្ចប់​សាច់​រឿង​៕​