ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​គ្រោង​ចាត់វិធានការ​តបត​ចំពោះ​អា​មេ​រិ​ក

6 ឆ្នាំ មុន

ប្រទេស​ចិន​-​សហរដ្ឋ​អា​មេ​រិ​ក ៖ កាសែត WALLS STREET JOURNAL រាយការណ៍​កាលពី​ថ្ងៃ​ទី​២១ មីនា ថា ចិន​ត្រៀម​ចាត់វិធានការ​តបត​វិញ​ចំពោះ​ការ​យក​ពន្ធគយ​របស់​អា​​មេ​រិ​កដោយ​ដាក់​របាំង​ពន្ធគយ​របស់​ខ្លួន​ផ្ទាល់…

ប្រទេស​ចិន​-​សហរដ្ឋ​អា​មេ​រិ​ក ៖ កាសែត WALLS STREET JOURNAL រាយការណ៍​កាលពី​ថ្ងៃ​ទី​២១ មីនា ថា ចិន​ត្រៀម​ចាត់វិធានការ​តបត​វិញ​ចំពោះ​ការ​យក​ពន្ធគយ​របស់​អា​​មេ​រិ​កដោយ​ដាក់​របាំង​ពន្ធគយ​របស់​ខ្លួន​ផ្ទាល់ ដែល​នឹង​សំដៅលើ​មូលដ្ឋាន​បោះ​ឆ្នោត​របស់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ពិសេស​លើ​ការ​នាំ​ចេញ​បណ្តា​ផលិត​ផល​កសិកម្ម​នៃ​បណ្តា​រដ្ឋ​អា​មេ​រិ​ក ។

ទោះ​យ៉ាងណា ដោយ​ដកស្រង់​ប្រភព​នានា​ជិតដិត​នឹង​សំណុំរឿង​នោះ កាសែត​ហិរញ្ញ​វត្ថុ​អា​មេ​រិ​ក​នោះ​បញ្ជាក់​ថា ក្រុង​ប៉េ​កាំ​ង​ក៏​គ្រោង​ផង​ដែរ​ធ្វើ​សម្បទាន​នានា ក្នុង​នោះ​រួម​មានការ​កម្រិត​ការ​រឹតត្បិត​លើ​វិនិយោគ​បរទេស ក្នុង​ផ្នែក​ភាគហ៊ុន និង​របស់​បណ្តា​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង ។

ដោយ​ប្រកាន់​យក​ជំហរ​វាយ​ហើយ​បញ្ចុកចេក​ប្រធានាធិបតី​ចិន លោក​ស៊ី ជី​ន​ពីង ខិតខំ​ចៀសវាង​មិន​បង្កើន​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម​ជាមួយ​រដ្ឋការ​លោក​ត្រាំ ឡើយ ។

យោង​តាម​អ្នក​ទទួលខុសត្រូវ​ចិន​ម្នាក់​ដកស្រង់​សម្តី ដោយ​កាសែត​អា​មេ​រិ​ក​នេះ​ថា រាល់
ចម្លើយ​តប​របស់​ចិន​ចំពោះ​តារាង​ពន្ធ​ថ្មី​ៗ​របស់អា​មេ​រិ​ក​នឹង​មានការ​ថ្លឹងថ្លែង ហើយ​មាន​សមាមាត្រ ។

លោក​ត្រាំ ត្រូវ​ប្រកាស​នា​ថ្ងៃ​ទី​២៣ មីនា ពី​ការយកពន្ធ​គយ​ដែល​អាច​មាន​ដល់​ទៅ​៦០​ពាន់​លាន​ដុល្លារ ការ​នាំ​ចូល​បណ្តា​ផលិតផល​ចិន ក្នុង​វិស័យបច្ចេកវិទ្យា និង​ទូរគមនា​គមន៍ ។ ម្យ៉ាងទៀត ប្រ​ធានា​ធិ​បតី​នឹង​ប្រកាស​នា​ថ្ងៃ​ទី​២២ មីនា ពី​បណ្តា​វិធានការ​​ដែល​លោក​គ្រោង​ចាត់​ប្រឆាំង​ចិន​ដែល​ចោទ​ថា លួច​កម្មសិទ្ធិបញ្ញា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ