តាមការសិក្សាមួយរបស់អាល្លឺម៉ង់បានអះអាងថា ដើមទ្រូងដ៏ទ្រលុកទ្រលន់មួយគូរបស់ស្ត្រីគឺជាឱសថយ៉ាងស័ក្តិសិទ្ធិជួយព្យាបាលជំងឺបុរសបាន ។ ការសិក្សាបានរកឃើញថា បណ្តាបុរសដែលសំឡឹងមើលដើមទ្រូងស្ត្រីជាប្រចាំ សម្ពាធឈាមថយចុះចង្វាក់បេះដូងក៏ថយចុះ ហើយកាត់បន្ថយបាននូវការកើតជំងឺបេះដូង ។
វេជ្ជបណ្ឌិត Karen Weatherbyអ្នកនិពន្ធអត្ថបទសិក្សាបញ្ជាក់ថា សំឡឹងមើលដើមទ្រូងស្ត្រីគឺពិតជាសកម្មភាពប្រកបដោយសុខភាពដែលអាចប្រកួតប្រជែងជាមួយការហាត់ប្រាណបាន ។ ក្រៅពីនេះ វាអាចជួយឱ្យបុរសមានអាយុវែងបាន៥ឆ្នាំទៀតផង ។
លោកវេជ្ជបណ្ឌិត Karen Weatherbyបានបញ្ជាក់បន្ថែមថា ការមើលដើមទ្រូងស្ត្រីត្រឹមតែ១០នាទីប៉ុណ្ណោះក្នុងមួយថ្ងៃគឺស្មើនឹងការហាត់ប្រាណ៣០នាទី ។
អំឡុងការសិក្សា អ្នកវិទ្យាសាស្ត្របានពិសោធលើបុរសវ័យចាប់ពី៤០ឆ្នាំចំនួន៥រយនាក់និងប្រើពេល៥ឆ្នាំដោយអ្នកស្ម័គ្រពិសោធន៍ត្រូវបែងចែកជា២ក្រុម ។ មួយក្រុមមិនឱ្យមើលដើមទ្រូងស្ត្រីរយៈពេលពេញ៥ឆ្នាំ ខណៈមួយក្រុមផ្សេងទៀតត្រូវគេតម្រូវឱ្យមើលរាល់ថ្ងៃ ។ ជាលទ្ធផលក្រុមដែលមើលដើមទ្រូងស្ត្រីរាល់ថ្ងៃ សុខភាពផ្លូវចិត្តរបស់ពួកគេបានល្អប្រសើរជាងក្រុមដែលមិនបានមើល។ជាការសន្និដ្ឋានចុងក្រោយ ក្រុមអ្នកស្រាវជ្រាវបានសុំឱ្យបុរសគួរសំឡឹងមើលដើមទ្រូងស្ត្រីយ៉ាងហោចណាស់១០នាទីក្នុងមួយថ្ងៃ ៕
ចែករំលែកព័តមាននេះ