ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេក​មើល​ទូរទស្សន៍​មេឃ​កំពុង​ភ្លៀង​រន្ទះបា.ញ់​ស្លា.ប់​កុមារី​ម្នាក់

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ បាន​ឆេះ​រោលរាល​ខ្លោច​លើ​ដងខ្លួន បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​លើ​ផ្ទះ នៅ​ពេល​ដែល​កុមារី​រង​គ្រោះ​កំពុង​តែ​ដេក​មើល​ទូរទស្សន៍​ជាមួយនឹង​ឪពុក​ម្តាយ ក៏​ត្រូវ​រន្ទះបាញ់​ប្រហារ​កាលពី​យប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ ។…

ខេត្តក្រចេះ ៖ ក្មេង​ស្រី​អាយុ​៤​ឆ្នាំ​ម្នាក់ បាន​ឆេះ​រោលរាល​ខ្លោច​លើ​ដងខ្លួន បណ្ដាល​ឲ្យ​ស្លាប់​នៅ​នឹង​លើ​ផ្ទះ នៅ​ពេល​ដែល​កុមារី​រង​គ្រោះ​កំពុង​តែ​ដេក​មើល​ទូរទស្សន៍​ជាមួយនឹង​ឪពុក​ម្តាយ ក៏​ត្រូវ​រន្ទះបាញ់​ប្រហារ​កាលពី​យប់​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ ។

ក្រៅពី​ក្មេង​ស្រី​ជា​កូន ត្រូវ​បាន​ប្រកាច់​ស្លាប់​ភ្លាម​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ធម្មជាតិ​រន្ទះបាញ់​ភ្លៀង​កក់ខែ​នៅ​រដូវ​ដើមឆ្នាំ ក្នុង​នោះ​ក៏​មាន​ស្ត្រី​ជា​ម្តាយ​របស់​ក្មេង​ស្រី​រង​គ្រោះ​ចំ​ជើង​តែ​មិន​ធ្ងន់ធ្ងរ ។

នគរបាល​ស្រុក​ចិត្រ​បុរី​និយាយ​ថា គ្រោះ​ធម្មជាតិ​រន្ទះបាញ់​ដែល​បាន​បាញ់ប្រហារ​សម្លាប់​មនុស្ស​ទៅ​លើ​លំនៅ​ឋាន​គ្រួសារ​កសិករ​មួយ​នៅ​តំបន់​ដាច់​ស្រយាល​ក្នុងភូមិ​ស្រែ​មាស ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ។

ស្ត្រី​រង​គ្រោះជា​ម្តាយ​ឈ្មោះ ជឿន សៃ អាយុ​២៩​ឆ្នាំ ដែល​រង​របួស​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ខណៈ​មេឃ​កំពុង​ភ្លៀង​ខ្លាំង និង​មាន​ផ្គរ​ន្ទះ​ទៀត​ផង​នោះ ។ គាត់​កំពុង​តែ​ដេក​មើល​ទូរទស្សន៍​ជុំ​គ្នា​នៅ​នឹង​លើ​ផ្ទះ ក៏​ត្រូវ​រន្ទះ​បាន​បាញ់ប្រហារ​មក​លើ​ផ្ទះ​របស់​គាត់​លាន់​កក្រើក​ដី ។ ស្ត្រី​ជា​ម្តាយ​រូប​នេះ​បន្ត​ថា កូនស្រី​របស់​គាត់​ដែល​ស្លាប់​ជា​កូនស្រី​ពៅ​ក្នុង​ចំណោម​បងប្អូន​៣​នាក់​ស្រី​២​នាក់ ។

បើ​តាម​អាជ្ញាធរ​ខេត្ត បាន​ចាត់​ទុក​ថា ករណី​រន្ទះបាញ់​នេះ ជា​ករណី​គ្រោះថ្នាក់​ធម្មជាតិ​មួយ​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​នៅ​ដើមឆ្នាំ​២០១៨​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ