ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រួលៗពេល​នេះ​អ្នក​អាច​លេង​ហ្គេ​ម​បានដោយ​មិន​ចាំបាច់​ Download ​ចូល​ទូរស័ព្ទ

6 ឆ្នាំ មុន

កម្មវិធី Google Play Instant ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ឆ្នាំ​មុន ដែល​ជា​កម្មវិធី​មួយ​សម្រាប់​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​សាកល្បង​មុន​ពេល Download ចូល​ទូរស័ព្ទ​របស់​ពួក​គេ ។ មាន​ន័យ​ថា…

កម្មវិធី Google Play Instant ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​កាលពី​ឆ្នាំ​មុន ដែល​ជា​កម្មវិធី​មួយ​សម្រាប់​ឲ្យ​ក្រុមហ៊ុនទូរស័ព្ទ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​សាកល្បង​មុន​ពេល Download ចូល​ទូរស័ព្ទ​របស់​ពួក​គេ ។ មាន​ន័យ​ថា អ្នក​ប្រើប្រាស់​គ្រាន់តែ​ចុច​លើ​កម្មវិធី​នោះ វា​នឹង​ដំណើរការ​ឲ្យ​ពួក​គេ​លេង​បាន​ដោយ​ងាយស្រួល ។ បន្ទាប់​មក កម្មវិធី​ទាំងនោះ នឹង​ត្រូវ​លុប​ចេញ​ដោយ​ខ្លួនឯង​ពេល​ដែល​អ្នក​ប្រើប្រាស់​ចាកចេញ ។  ប៉ុន្តែ​ពេល​នេះ Google ពង្រីក​សេវាកម្ម​នេះ​សម្រាប់​ហ្គេ​ម​ផង​ដែរ ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​សាកល្បង​លេង​ហ្គេ​ម​មុន​ពេល​ទាញ​វា ។

ដើម្បី​ធ្វើ​ដូច្នេះ អ្នក​ប្រើប្រាស់​គ្រាន់តែ​ចូល​ទៅ​កាន់​កម្មវិធី Google Play Games និង​ចុច​លើ Arcade ហើយ​ជ្រើសរើស​ពាក្យ​ថា Play លើ​ហ្គេ​ម​ដែល​ពួក​គេ​ចង់​សាកល្បង​លេង​ជា​ការ​ស្រេច ។ អ្នក​ក៏​អាច​មើលឃើញ​ព័ត៌មាន និង​វី​ដេ​អូ YouTube ទាក់ទិន​នឹង​ហ្គេ​ម​នេះ​ដែរ ។ វិធី​មួយទៀត គឺ​គ្រាន់តែ​ចូល​ទៅ​កាន់​កម្មវិធី Google Play និង​ចុច​លើ​ពាក្យ​ថា Try Now ប៉ុន្តែ​អ្នក​មិន​អាច​សាកល្បង​លេង​ហ្គេ​ម​បាន​ទាំងអស់​ទេ ។ ក្នុង​ពេល​បច្ចុប្បន្ន ហ្គេ​ម​ដែល​មាន​ក្នុង​សេវាកម្ម​នេះ​មាន​តែ Clash Royale, Words With Friends 2, Panda Pop និង​ហ្គេ​ម​មួយ​ចំនួន​ទៀត​ប៉ុណ្ណោះ ។

សេវាកម្ម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជំរុញ​ដល់​អ្នក​ប្រើប្រាស់​សាកល្បង​កម្មវិធី​ទូរស័ព្ទ​បន្ថែម ដែល​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទិញ ឬ​ទាញ​វា​ចូល​ទូរស័ព្ទ​របស់​ខ្លួន ។ មនុស្ស​ចូល​ចិត្តការ​សាកល្បង​មុន​ពេល​ទិញ ហើយ​ភាគច្រើន​ពេល​ដែល​ពួក​គេ​ឃើញ​ពាក្យ​ថា In-App Purchase ពួក​គេ​តែងតែ​មិន​ចង់​ទាញ​កម្មវិធី​នោះ​ទេ ។ ក្នុង​ពេល​ខាង​មុខ ពួក​យើង​អាច​នឹង​មើលឃើញ​មានកម្ម​វិធី និង​ហ្គេ​ម​សម្រាប់​អ្នក​ប្រើប្រាស់​សាកល្បង​កាន់តែ​ច្រើន​ទៀត ។ វា​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​ក្រុមហ៊ុន​បង្កើត​កម្មវិធី និង​ហ្គេ​ម​ទាំងនេះ ក្នុង​ការ​បង្ហាញ​ពី​ផលិតផល​របស់​ពួក​គេ​ដល់​អ្នក​ប្រើប្រាស់ ដោយ​មិន​ចាំបាច់​ឲ្យ​ពួក​គេ​ទាញ​វា​ចូល​ទូរស័ព្ទ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ