ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ហ្អែ​ង​ច្រាន​អញចង់​វ៉ៃ​អញ​មែន?» ស្ទុះ​ចូល​យក​ប៉័ងតោ​កា.ប់​រយះ​ក្លៀក​ដេរ​៣០​ថ្នេរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវ​បាន​បុគ្គលិក​ផ្ទះសំណាក់​កាប់​មួយ​កាំបិត​បុ័ងតោ​ដេរ​៣០​ថ្នេរ ដោយ​ឲ​សារ​ខឹង​សួរនាំ​រឿង​បបួល​ទៅ​ផឹកស៊ី ហើយ​ត្រលប់​មក​វិញ​មុន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​និង​២០​នាទី​ព្រលប់ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ បុរស​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវ​បាន​បុគ្គលិក​ផ្ទះសំណាក់​កាប់​មួយ​កាំបិត​បុ័ងតោ​ដេរ​៣០​ថ្នេរ ដោយ​ឲ​សារ​ខឹង​សួរនាំ​រឿង​បបួល​ទៅ​ផឹកស៊ី ហើយ​ត្រលប់​មក​វិញ​មុន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៦​និង​២០​នាទី​ព្រលប់ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​មុខ​ផ្ទះសំណាក់​វិមាន​មាស ដែល​ស្ថិត​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​មានឈ្មោះ សុខ វុ​ធាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ ជន​បង្ក​មានឈ្មោះ អា​ណែ​ត ភេទ​ប្រុស អាយុ​ប្រហាក់ប្រហែល​នឹង​ជន​រង​គ្រោះ មុខរបរ​បុគ្គលិក​ផ្ទះសំណាក់ ស្នាក់​នៅ​នៅ​ក្នុងផ្ទះ​សំណាក់​ខាងលើ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ បាន​និយាយ​ថា មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​០៤​រសៀល ជន​បង្ក​បាន​នាំ​រូប​គាត់​ទៅ​ផឹកស៊ី​នៅ​ម្ដុំ​ផ្លូវ​២០០៤ ដោយ​និយាយ​គ្នា​ថា​ឲ្យ​ចេញ​លុយ​ចំនួន​២​ម៉ឺន​រៀល ឬ​ឯ​ជន​បង្ក​ចេញ​ចំនួន​៥​ម៉ឺន​រៀល បន្ទាប់​មក​នាក់​ទាំង​២​បាន​ផឹកស្រា​អស់​ជាង​មួយ​ម៉ោង ជន​បង្ក​ជា​បុគ្គលិក​ផ្ទះសំណាក់​សុំ​ចេញ​ទៅ​មុន​ប្រាប់​ថា មាន​រវល់ ហើយ​ជន​រង​គ្រោះ​បាន​ផឹក​ជាមួយ​នាក់​ផ្សេង​បន្ត​រហូត​ដល់​ពេល​ល្ងាច​ហើយ​ចេញថ្លៃ​ផឹកស៊ី​អស់​ចំនួន​ជាង​១០​ម៉ឺន​រៀល ក៏​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា លុះ​ជន​រង​គ្រោះ​ត្រលប់​មក​ដល់​ផ្ទះសំណាក់​ខាងលើ ពេល​ឃើញ​ជន​បង្ក ហើយ​បាន​និយាយ​ថា «​អែង​បបួល​អញ​ទៅ​ផឹក ម៉េច​អែង​មក​ចោល​អញ​បាត់ មិន​ចាំ​មក​ជាមួយ​គ្នា​!» ហើយ​នៅ​ពេល​នោះ​ជន​រង​គ្រោះ​បាន​ច្រាន​ជន​បង្ក​លេង ហើយ​ជន​បង្ក​ខាងលើ​បាន​និយាយ​ថា «​ម៉េច​អែង​រក​វាយ​អញ​មែន​» ជន​រង​គ្រោះ​ឆ្លើយ​ថា «​អញ​ច្រាន​លេង​តើ​» នៅ​ពេល​នោះ​ជន​បង្ក​ស្ទុះ​ទៅ​ក្នុងផ្ទះ​សំណាក់ ហើយ​យក​កាំបិតប៉័ងតោ​មក​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ចំនួន​២​ដង​ខុស បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល ហើយ​ជន​បង្ក​កាប់​មួយ​កាំបិត​បុ័ងតោ​ទៀត​ចំ​ខាងក្រោម​ក្លៀក​ផ្នែក​ខាងឆ្វេង​រយះ​យ៉ាងធ្ងន់ធ្ង រហើយ​ជន​បង្ក​រត់​ចូល​ក្នុងផ្ទះ​សំណាក់​បាត់ ភ្លាម​ៗ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ បាន​មក​ដល់​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ប៉ុន្តែ​អ្នក​មើល​ការ​ខុស​ត្រូវ​មិន​ឲ្យ​ចូល រង់ចាំ​ម្ចាស់ផ្ទះ​សំណាក់​អនុញ្ញាត​ឲ្យ​ចូល ទើប​ឲ្យ​កម្លាំង​ឆែកឆេរ​ហើយ​ជន​បង្ក​ខាងលើ​គេចខ្លួន​បាត់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​បងប្អូន​ដឹក​តាម​កង់​៣​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ពោធិ៍​ចិន​តុង ដេរ​៣​ជាន់ ចំនួន​ជាង​៣០​ថ្នេរ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​មិន​ទាន់​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ភ្លាម​ៗ​ទេ ព្រោះ​រង​របួសធ្ងន់ រង់ចាំ​ធូរស្រាល​បន្តិច​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យ​ប្ដឹង ដើម្បី​ឲ្យ​សម​កិច្ច​ចាប់​ជន​បង្ក​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ