អ្នក​ស្រាវជ្រាវ​ថា​ក្រុម Hacker អាច​ប្រើ​បច្ចេកវិទ្យា AI លើ​រថយន្ត​និង​ដ្រូ​ន​ធ្វើ​ជា​អាវុធ


ក្រុម​អ្នក​ស្រាវជ្រាវ​លំដាប់​កំពូល​មក​ពី​សាកលវិទ្យាល័យ Oxford, Cambridge និង Yale ក៏​ដូច​ជា​អង្គការ OpenAI បាន​ធ្វើ​ឲ្យ​មានការ​ភ្ញាក់​អារម្មណ៍​នៅ​ក្នុង​របាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ ស​ប្ដា​ហ៍​មុន​ថា ជាមួយនឹង​ភាព​ជឿនលឿន​នៃ​បច្ចេកវិទ្យា​ភាព​វៃឆ្លាត​សិប្បនិម្មិត Artificial Intelligence(AI) ពួក Hacker អាច​នឹង​ប្រើប្រាស់​វា​ក្នុង​ការ​វាយប្រហារ​ទៅ​លើ​អ្វីមួយ​បាន​យ៉ាងដូច​ចិត្ត ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​លើក​ជា​ឧទាហរណ៍​ថា ពួក Hacker អាច​ប្រើប្រាស់​ដ្រូ​ន និង​រថយន្ត​បើក​បរ​ដោយ​គ្មាន​មនុស្ស ឲ្យ​ធ្វើ​ជា​អាវុធ​បំពុលសង្គម​បាន ។ របាយការណ៍​ដែល​ចេញផ្សាយ​នោះ មាន​ចំណងជើង​ថា « The Malicious Use of Artificial Intelligence » ។

គេ​បាន​សរសេរ​ថា រថយន្ត​បើកបរ​ដោយ​ស្វ័យប្រវត្តិ អាច​នឹង​ត្រូវ​ពួក Hacker ធ្វើ​ឲ្យ​វង្វេង ហើយ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បាន ។ សម្រាប់​ដ្រូ​ន​វិញ គេ​អាច​យក​ទៅ​ធ្វើ​ជា​ឧបករណ៍​លួច​តាមដាន​សកម្មភាព ឬ​ទម្លាក់​គ្រាប់បែក ដែល​ធ្វើ​ឲ្យ​មនុស្សជាតិ​មានការ​ភ័យ​ខ្លាច ។

យោង​តាម​របាយការណ៍​នេះ ការ​ប្រើប្រាស់​ផ្តេសផ្តាស​នូវ​បច្ចេកវិទ្យា​នេះ អាច​ជួយ​ធ្វើ​ឲ្យ​អស់​លុយ​តិច និង​មិន​ប្រើប្រាស់​មនុស្ស គឺ​គ្រាន់តែ Hack តាម​អុ​ី​ន​ធើ​រ​ណេ​ត​ប៉ុណ្ណោះ ហើយ​នៅ​ក្នុង​ផ្នែក​នយោបាយ បច្ចេកវិទ្យា AI នេះ​អាច​ប្រើប្រាស់​ដើម្បី​លួច​តាមដាន និង​ជះ​មនោគមន៍វិជ្ជា​មិន​ត្រឹមត្រូវ​ផង​ដែរ ។

យោង​តាម​របាយការណ៍​បាន​លើក​ជា​ឧទាហរណ៍​ថា វី​ដេ​អូ​ដែល​មាន​ភាព​ប្រាកដនិយម​ខ្ពស់​នៃ​មេដឹកនាំ​រដ្ឋ នឹង​ធ្វើ​ឱ្យ​មានការ​បញ្ចេញមតិ​ហាក់ដូចជា​ពួក​គេ​មិន​អាច​ធ្វើ​បាន ។
អ្នក​សិក្សា​ស្រាវជ្រាវ​បាន​លើក​ឡើង​ថា ការ​លើក​ឧទាហរណ៍​នៅ​ក្នុង​របាយការណ៍​នេះ អាច​ថា​មិន​ត្រឹមត្រូវ ឬ​អាច​កើត​មាន​ពិត​នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ​ទៀត ខណៈ​ពេល​ដែល​ចំណុច​ខ្លះ​ត្រូវ​បាន​ធ្វើ​រួច​មក​ហើយ​នា​ពេល​កន្លង​មក ។

ទោះបីជា​មានការ​រក​ឃើញ​បែប​នេះ​ក៏​ដោយ ប៉ុន្តែ​គេ​មិន​បាន​ប្រាប់​ពី​វិធី​ទប់ស្កាត់​មួយ​ណា​ជាក់លាក់​ទេ តែ​គេ​បាន​ផ្តល់​ជា​អនុសាសន៍​ខ្លះ​ៗ ដើម្បី​ថ្នាក់លើ​ជួយ​ចូលរួម​ការពារ​កុំ​ឲ្យ​មានរឿង​បែប​នោះ​កើតឡើង ។ បើ​ទោះបីជា​បច្ចេកវិទ្យា AI នា​ពេល​បច្ចុប្បន្ន​មិនសូវ​មាន​ភាព​លេចធ្លោ​ក្តី ប៉ុន្តែ​គេ​ប្រមើល​មើល​ថា តម្លៃ​របស់​វា​អាច​នឹង​ឡើង​ដល់​៥៧,៦​ប៊ី​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២១ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បច្ចេកវិទ្យា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ