ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងប្អូន​ខំ​តាម​រក ដល់​ពេល​ឃើញ​ម្នាក់​ៗ​ភ្ញាក់ផ្អើល

6 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ ក៏​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​១០​និង​៣២​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​សា​គ្រាម​ជើង ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក…

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​តូចចិត្ត​មាន​ជំងឺ​ប្រចាំ​កាយ ក៏​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ខ្លួនឯង ហេតុការណ៍​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាល​ម៉ោង​១០​និង​៣២​នាទី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ក្នុងភូមិ​សា​គ្រាម​ជើង ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក ខេត្តកំពង់ធំ​។

សមត្ថកិច្ច​ប្រាប់​ថា ជន​រង​គ្រោះ​ឈ្មោះ ក្លែ​ក គា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ វន វ៉ា​ត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ជា​មេ​ភូមិ​សា​គ្រាម​ជើង ត្រូវជា​បងថ្លៃ​ជន​រង​គ្រោះ​ប្រាប់​ថា ជន​រង​គ្រោះ​ខូចចិត្ត ហើយ​ផឹកស្រា​ស្រវឹង​ជា​ប្រចាំ​ដោយសារ មាន​ជំងឺ​ប្រចាំ​កាយ​រ៉ាំរ៉ៃ​ជា​យូរ​មក​ហើយ ដល់​ផឹកស្រា​យូរ​ៗ​ទៅ ឡើង​សរសៃប្រសាទ ចេះ​តែ​ដើរ និង​រត់​ផ្ដេសផ្ដាស់ ហើយ​ធ្វើ​ឲ្យ​បងប្អូន​ដើរ​រក​ស្ទើរ​រាល់ថ្ងៃ រហូត​នៅ​ថ្ងៃ​ទី​១៧ ខែ​មិ​នា ២០១៨ វេលា​ម៉ោង​ប្រហែល​៩​ព្រឹក ជន​រង​គ្រោះ​បាន​រត់​ចេញពីផ្ទះ​បាត់ មិនដឹង​ទៅ​ណា​បងប្អូន​ដើរ​រក តែ​រក​មិនឃើញ​លុះដល់​ថ្ងៃ​ទី​២១ ខែ​ដដែល​ក៏​នាំ​គ្នា​ដើរ​រក​បន្ត​ទៀត ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​(​ចង​.​ក​)​ស្លាប់​បាត់​ទៅ​ហើយ ហើយ​ក៏​មិនដឹង​ថា គាត់​បាន​ចង​.​ក​ស្លាប់​ពី​ពេល​ណា​នោះ​ដែរ រួច​បាន​រាយការណ៍​ជូន​សមត្ថកិច្ច ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្ដិ៍​នគរបាល​សា​គ្រាម​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​ពិនិត្យ​ទីកន្លែង​កើតហេតុ និង​សព​បាន​ធ្វើ​អត្តឃាត​(​ចង​.​ក​)​ដោយ​ខ្លួនឯង​នឹង​អាវ​ទៅ និង​ដើម​ពោន ហើយ​មាន​សភាព​ហើម តាម​ការ​ស្រាវជ្រាវ​ពិនិត្យ​វិភាគ​កន្លែង​កើតហេតុ​អាច​ឲ្យ​យើង​សន្និដ្ឋាន​បាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ធ្វើ​អត្តឃាត​(​ចង​.​ក​)​ដោយ​ខ្លួនឯង​ប្រាកដ​មែន ដោយ​មិន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ឡើយ​សព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ