ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់ឈឹង ! រឿង​ក្តី​ជនជាប់ចោទ ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​អរិយ​ក្សត្រ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖​មន្ត្រី​តុលាការ​ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ តុលាការខេត្ត​កណ្ដាល ដែល​មាន​លោក សាយ សម្ផស្ស​សេរី ជា​ចៅក្រម​ជំនុំជម្រះ នៅ​ពុំ​ទាន់​កំណត់​ថ្ងៃ​សវនាការ​រឿង​ក្តី​ជនជាប់ចោទ ថៃ…

ខេត្តកណ្ដាល ៖​មន្ត្រី​តុលាការ​ថ្លែង​ថា រហូត​មក​ទល់​ពេល​នេះ តុលាការខេត្ត​កណ្ដាល ដែល​មាន​លោក សាយ សម្ផស្ស​សេរី ជា​ចៅក្រម​ជំនុំជម្រះ នៅ​ពុំ​ទាន់​កំណត់​ថ្ងៃ​សវនាការ​រឿង​ក្តី​ជនជាប់ចោទ ថៃ ផា​នី ហៅ​ម៉ា​ប់​អូស្ត្រាលី ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ​នៅ​ឃុំ​អរិយ​ក្សត្រ​នៅឡើយ​ទេ​។ សំណុំរឿង​នេះ ត្រូវ​បាន​លោក ហុ​ក វ៉ា​ន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្ដាល និង​ជា​ចៅក្រម​ស៊ើបសួរ កាលពី​ថ្ងៃ​ទី​៤ ខែមករា ឆ្នាំ​២០១៨ កន្លង​ទៅ​សម្រេច​បិទ​ការ​ស៊ើបសួរ​។ មជ្ឈដ្ឋាន​មួយ​ចំនួន​កំពុង​មាន​ច​ម្ង​ល់​ថា ហេតុ​អ្វី​ក៏​លោក​ចៅក្រម សាយ សម្ផស្ស​សេរី យូរ​កំណត់​សវនាការ​ម្ល៉េះ​ចំពោះ​រឿង​ក្តី​ដ៏​ល្បីល្បាញ​មួយ​នេះ ឬ​ក៏​មាន​អាថ៌​កំបាំង​អ្វី​នៅ​ពីក្រោយ​ខ្នង​។

ជនជាប់ចោទ ថៃ ផា​នី ហៅ​ម៉ា​ប់​អូស្ត្រាលី ត្រូវ​បាន​លោក ហុ​ក វ៉ា​ន់​ធី​ណា ចៅក្រម​ស៊ើបសួរ និង​ជា​ប្រធាន​សាលាដំបូង​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន​ក្នុង​ពន្ធនាគារ កាលពី​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​”​ភ្នាក់ងារ ល្បែងស៊ីសង​ខុសច្បាប់ “ តាម​មាត្រា​៥ ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ល្បែង ស៊ីសង “​។ បទល្មើស​នេះ កំណត់​ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១​ឆ្នាំទៅ​៥​ឆ្នាំ និង​ពិ​និ​យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ ២០​លាន​រៀល​។ សូម​ជម្រាប​ថា ម្ចាស់​សង្វៀន​ជល់​មាន់​ដ៏​ធំ​ចំនួន​២​កន្លែង ត្រូវ​បាន​បញ្ជូន​ទៅ​សួរនាំ​បន្ត នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០១៧ បន្ទាប់​ពី​រូបគេ​បាន​ចូល​ខ្លួ ន​ប្រគល់​ឱ្យ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​។

ប្រ​តិ​បត្ត​បង្ក្រាប​សង្វៀន​ជល់​មាន់​ទ្រង់ទ្រាយ​ធំ​នេះ កម្លាំង​នគរបាល​របស់​លោក​ប្រមាណ​១៥០​នាក់ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ជាង​២០​នាក់​។ ប្រតិបត្តិការ​ក្នុង​រូបភាព​ដ៏​ធំ​បែប​នេះ ក៏​បាន​កើតឡើង​ដូច​ទៅ​នឹង​ប្រតិបត្តិការ នៅ​ក្នុង​ទឹកដី ស្រុក​បាទី ខេត្តតាកែវ ដែល​អភិបាលខេត្ត លោក ឡាយ វណ្ណ​: ដែល​ដឹកនាំ​កម្លាំង​នគរបាល កម្លាំង​អាវុធហត្ថ និង​កម្លាំង​ទាហាន ចុះ​ទៅ​បង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់ និង​បាញ់អាប៉ោង​ដ៏​ធំ និង​ដុះ​ស្លែ​ផង​ដែរ​។ ក្រោយ​ចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​បាន​សម្រេច​កម្ទេច​ទីតាំង​សង្វៀន​ជល់​មាន់​ដ៏​ធំ​នេះ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ