ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជន​ង្ស័​យ​ម្នាក់ ពាក់ព័ន្ធ​បទល្មើស​សត្វព្រៃ

6 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨​នេះ មន្ត្រី​ជំនាញ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច បាន​ប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​សត្វព្រៃ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ខណៈ​ដែល​ជនសង្ស័យ​៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ នៅ​ភូមិ​ជី​ក្លប់…

ខេត្តមណ្ឌលគិរី ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨​នេះ មន្ត្រី​ជំនាញ​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច បាន​ប្រតិបត្តិការ​ទប់ស្កាត់​បទល្មើស​សត្វព្រៃ និង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ខណៈ​ដែល​ជនសង្ស័យ​៣​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ នៅ​ភូមិ​ជី​ក្លប់ ឃុំ​សុខសាន្ដ ស្រុក​កោះ​ញែក ខេត្ដមណ្ឌលគិរី​។ មន្ត្រី​ជំនាញ​បាន​ដកហូត​វត្ថុ​តាង រួម​មាន ម៉ូតូ​២​គ្រឿង​, អាវុធ​កែ​ច្នៃ​១​ដើម​, សត្វ​ឈ្លូស​(​ងាប់​)៦​ក្បាល​, សត្វ​សំពោច​(​ងាប់​)២​ក្បាល​, និង​សត្វ​ទន្សាយ​(​ងាប់​) ២​ក្បាល​។ ចំណែក​ជនសង្ស័យ​មានឈ្មោះ ម៉ូ​ច ធុ​ច ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ជី​ក្លប់ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក​។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី បាន​មាន​ប្រសាសន៍​ថា កម្លាំង​ឧ​ទ្យា​នុ​រក្ស​បាន​កំពុង​បន្ថែម​ការ​ស៊ើបអង្កេត​តាម​មូលដ្ឋាន ចំពោះ​សកម្មភាព​របស់​ព្រានព្រៃ ដើម្បី​បង្កា និង​ទប់​ស្តាប់​ការ​បរបាញ់ ឬ​ជួញដូរ​របស់​ឈ្មួញ​ខុស​ច្បាស់​។ ហើយ​ជា​ការ​ជាក់ស្តែង​ករណី​ខាងលើ​នេះ ជំនាញ​បាន និង​កំពុង​បន្ត​នីតិវិធី​ចាត់ការ​តាម​ច្បាប់​។ លោក​ប្រធាន​មន្ទីរ​បន្ត​ថា ក្រុមការងារ​បរិស្ថាន​បាន​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​យល់​ដឹង​ពី​ការ​អភិរក្ស​ប្រភេទ​សត្វព្រៃ​នានា ដើម្បី​និរន្តរភាព​ធនធានធម្មជាតិ​នៅ​ក្នុង​ខេត្ត​។

ឯកឧត្ដម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា សូម​ប្រជាពលរដ្ឋ​មេត្តា​បញ្ឈប់​សកម្មភាព​បរបាញ់ ដាក់​អន្ទាក់ និង​មន្ត្រី​ខិលខូច​ទាំងឡាយ​ណា​ដែល​បរបាញ់​សត្វព្រៃ​(​ឆ្លុះ​សត្វ​) ដើម្បី​ឲ្យ​មន្ត្រី​អនុវត្ត​ច្បាប់​ចាត់វិធានការ​លើ​ករណី​នេះ ឲ្យ​បាន​ធ្ងន់ធ្ងរ ដើម្បី​ជា​ការ​រៀងចាល ហើយ​ចៀសវាង​រាល់​វប្បធម៌​អន្តរាគមន៍​។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​បាន​នាំ​យក​វត្ថុ​តាង សំណាក​សត្វព្រៃ​ទៅ​រក្សា​ទុក​ដើម្បី​ពិសោធន៍​DNA និង​យក​ទៅ​ដុត​ចោល​។ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ