ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទំពា​ស្ករ​កៅស៊ូមាន​ប្រយោជន៍​ចំពោះ​​​ធ្មេញ​ដែល​ភាគ​ច្រើន​យើង​មិន​ដឹង

6 ឆ្នាំ មុន

ការ​ទំពា​ស្ករ​កៅស៊ូ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​ប្រយោជន៍​តាំងពីរ​យូរណាស់​មក​ហើយ​។ ពី​​មុន​មាន​ស្ករ​កៅស៊ូ​ដែល​បង្កើត​ឡើង​ដោយ​ធម្មជាតិ​ដែរ ប៉ុន្តែ​ស្ករ​កៅស៊ូ​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​ផ្សំ​ឡើង​ដោយសារ​ធាតុ​សំយោគ​ជា​ច្រើន​វិញ ។ ស្ករ​កៅស៊ូ​ខ្លះ​ប្រហែលជា​ជួយ​ការពារ​សុខភាព​ធ្មេញ​យើង​បាន ។ សមាគម​ជំងឺ​មាត់​ធ្មេញ​អា​មេ​រិ​កបាន​និយាយ​ថា វា​មានការ​អះអាង​តាម​បែប​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​ទៅ​លើ​ផលិត​ផល​មួយ​នេះ ហើយ​ក៏​មាន​សុវត្ថិភាព…

ការ​ទំពា​ស្ករ​កៅស៊ូ​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​មាន​ប្រយោជន៍​តាំងពីរ​យូរណាស់​មក​ហើយ​។ ពី​​មុន​មាន​ស្ករ​កៅស៊ូ​ដែល​បង្កើត​ឡើង​ដោយ​ធម្មជាតិ​ដែរ ប៉ុន្តែ​ស្ករ​កៅស៊ូ​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​គេ​ផ្សំ​ឡើង​ដោយសារ​ធាតុ​សំយោគ​ជា​ច្រើន​វិញ ។

ស្ករ​កៅស៊ូ​ខ្លះ​ប្រហែលជា​ជួយ​ការពារ​សុខភាព​ធ្មេញ​យើង​បាន ។ សមាគម​ជំងឺ​មាត់​ធ្មេញ​អា​មេ​រិ​កបាន​និយាយ​ថា វា​មានការ​អះអាង​តាម​បែប​វិទ្យាសាស្ត្រ​ត្រឹមត្រូវ​ទៅ​លើ​ផលិត​ផល​មួយ​នេះ ហើយ​ក៏​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ទៅ​លើ​ការ​ថែរក្សា​ធ្មេញ​ដែរ ។

ការ​ដែល​ប្រើ​មាត់​ទំពា​ស្ករ​កៅស៊ូ នឹង​បង្កើន​លំហូរ​ទឹកមាត់ ដែល​អាច​បន្សាប និង​លាង​សម្អាត​ជាតិ​អាស៊ីត​គ្រោះថ្នាក់​ដែល​បង្កើត​ឡើង​នៅ​ពេល​អាហារ​ត្រូវ​បាន​ទំពា និង​បំបែក​តូច​ៗ​។ សមាគម​​ដដែល​នេះ​ បាន​ណែនាំថា មនុស្ស​យើង​គ្រប់​គ្នា​គួរតែ​មាន​ទម្លាប់​ដុស​សម្អាត​​ធ្មេញ​​មួយ​ថ្ងៃ​ពីរ​ដង ជាមួយ​ថ្នាំដុសធ្មេញ​មាន​ជាតិ​ហ្លរ​អ័​រ​រ៉ា​យ និង​ប្រើប្រាស់​សរសៃ​អំបោះ​សម្អាត​ធ្មេញ​ម្តង​ក្នុង​មួយ​ថ្ងៃជា​រៀងរាល់ថ្ងៃ ។

ការ​ទំពា​ស្ករ​កៅស៊ូ​មិន​គួរ​ណា​ជំនួស​ការ​ដុស​សម្អាត​ធ្មេញ និង​ការ​ប្រើ​អំបោះ​សម្អាត​ធ្មេញ​​ឡើយ ។ តាម​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ទំពា​ស្ករ​កៅ​ស៊ី​ដែល​គ្មាន​ជាតិ​ស្ករ​រយៈ​ពេល​​២០​នាទី​ក្រោយ​ពី​បាយ​រួច ប្រហែលជា​ជួយ​បង្ការ​ការ​ពុក​ធ្មេញ​បាន ៕