ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុំ​ប្រពន្ធ​ជានា​​វិញ​មិនបាន ក៏​មិន​អាច​​បន្តរស់

6 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​បាន​ចង.ក​សម្លាប់​ខ្លួន​ កាលពី​​ម៉ោង០៥ និង៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២១​ មីនា នេះ នៅ​លើ​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ​របស់​​ខ្លួន ​​ស្ថិត​ក្នុងភូមិ​ទួល​ជ្រៃ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន…

​ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​បាន​ចង.ក​សម្លាប់​ខ្លួន​ កាលពី​​ម៉ោង០៥ និង៤០​នាទី​ព្រឹក​ថ្ងៃ​ទី​២១​ មីនា នេះ នៅ​លើ​ដើម​ស្វាយ​ខាងក្រោយ​ផ្ទះ​របស់​​ខ្លួន ​​ស្ថិត​ក្នុងភូមិ​ទួល​ជ្រៃ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ដែល​សាច់ញាតិ​អះអាង​​ថា ព្រោះតែ​តូចចិត្ត​នឹង​ប្រពន្ធ​​មិន​ព្រម​ជួបជុំ​គ្នា​វិញ​ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជន​រង​គ្រោះខាងលើ​ឈ្មោះ ហៀ​ង សឿង ​​អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​ជ្រៃ ឃំ​ុ​សំពៅ​​លូន ស្រុក​សំពៅ​លូន​ ។ បុរស​នេះ​ បាន​ប្រើ​​ខ្សែ​អង្រឹង​ចង.ក​ជាប់​នឹង​មែក​ស្វាយ​ខាងក្រោយ​ផ្ទះ ​កំពស់​ផុត​ពី​ដី​ប្រហែល​កន្លះ​ម៉ែត្រ​ បណ្តាលឱ្យ​​ស្លាប់​តែ​ម្តង​ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​​ទំនង​មា​ន​បញ្ហា​​ក្នុង​គ្រូ​សារ ដែល​បាន​ចែកផ្លូវ​គ្នា​ជាមួយ​ប្រពន្ធ​កាលពី​​ពេល​កន្លង​មក ទើប​ឈាន​ដល់​ការ​ធ្វើ​អត្តឃាត​ខ្លួនឯង​បែប​នេះ​។​

​បើ​តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួ​សារបាន​ប្រាប់​សមត្ថកិច្ច​ថា ជន​រង​គ្រោះ​និង​ប្រពន្ធ​បាន​លែងលះ​គ្នា ប៉ុន្តែ​មួយរយៈ​ចុង​ក្រោយ​នេះ គេ​ឃើញ​ស្វាមី​បាន​ព្យាយាម​ច​រចា​ជាមួយ​ប្រពន្ធ​ ដើម្បី​បាន​ជួប​ជា​គ្នា​វិញ ។ ​ប៉ុន្តែ​ប្រពន្ធ​​បាន​បដិសេធ​ទៅ​នឹង​បំណង​របស់​​ប្ដី​។ ​ដោយសារ​ការ​ព្យាយាម​សម្រប​សម្រូប​ជាមួយ​ប្រពន្ធ​វិញ​ មិន​បាន​សម្រេច​ហើយ ទើប​បុរស​ជា​ប្ដី​តូចចិត្ត​ក៏​ចងក​សម្លាប់​ខ្លួន​តែ​ម្តង​ទៅ ដើម្បី​បញ្ចប់​បញ្ហា​។​

អត្ថបទសរសេរ ដោយ