ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់​បាន​ហើយ​តែ​ត្រូវ​ជន​រង​គ្រោះ​ទាញ​ឲ្យ​ធ្លាក់​ពី​ម៉ូតូ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​គ្នា​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យ​ចំ​នះ ចាប់​ឃាត់ខ្លួន ក្រោយ​ពេល​ដែល​ពួក​គេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​យក​ម៉ាស៊ីន​ថត​ម៉ាក SONY មួយ​គ្រឿង ពី​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​គ្នា​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ជ័យ​ចំ​នះ ចាប់​ឃាត់ខ្លួន ក្រោយ​ពេល​ដែល​ពួក​គេ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​យក​ម៉ាស៊ីន​ថត​ម៉ាក SONY មួយ​គ្រឿង ពី​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់ ដែល​កំពុង​តែ​កាន់​ក្នុង​ដៃ ដើម្បី​ដើរ​ថត​យក​រូបភាព ហើយ​ក៏​ត្រូវ​ជន​រង​គ្រោះ​ទាញ​ឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ ។ ករណី​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​ខាង​មុខ​វត្ត​ឧណ្ណាលោម ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។

តាម​ប្រ​ភ​ព័ត៌មាន​ពី​សម្ថ​កិច្ច​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ជា​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​មានឈ្មោះ រិ​ន មក​រា អាយុ​១៧​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។ មុន​ពេល​កើតហេតុ បុរស​ជា​អ្នក​ទេសចរណ៍​ជនជាតិ​អង់គ្លេស អាយុ​៥៥​ឆ្នាំ​ម្នាក់ បាន​ដើរ​កាន់​ម៉ាស៊ីន​ថត​ម៉ាក SONY មួយ​គ្រឿង នៅ​ក្នុង​ដៃ និង​កំពុង​តែ​ដើរ​ថតរូប​នៅ​ម្តុំ​ខាង​មុខ​វត្ត​ឧណ្ណាលោម ។

តាម​ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​បុរស​ជនជាតិ​អង់គ្លេស​កំពុង​តែ​ដើរ​ថត​នោះ ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ចំនួន​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ី​គី​ស្មាស់ មិន​ចាំ​ផ្លា​ក​លេខ​មួយ​គ្រឿង​ធ្វើ​សកម្មភាព​ឆក់​យក​ម៉ាស៊ីន​ថត​ពី​ដៃ​តែ​ម្តង ។ ពេល​នោះ​បុរស​ជា​ជន​រង​គ្រោះ​ក៏​បាន​ប្រទាញប្រទុង​គ្នា និង​ធ្វើ​ឲ្យ​ធ្លាក់​ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​ឆក់​ខាងក្រោយ និង​ចាប់​ជាប់​ប្រគល់​ឲ្យ​សម្ថ​កិច្ច​តែ​ម្តង ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ ម៉ាស៊ីន​ថត​ម៉ាក SONY មួយ​គ្រឿង​នោះ ត្រូវ​បាន​ធ្វើការ​ប្រគល់​ទៅ​ឲ្យ​បុរស​ជនជាតិ​អង់គ្លេស​រង​គ្រោះជា​ម្ចាស់​វិញ ចំណែកឯ​ជនសង្ស័យ​ជា​ចោរឆក់​ម្នាក់​ខាងលើ​ក៏​បាន​នាំ​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ ដើម្បី​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខ​ខណ្ឌដូនពេញ ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ