ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកាសាធារណៈ​ដើម្បី​ស្តាប់​សំណូមពរ​ប្រជាពលរដ្ឋ​ដោះស្រាយ​បញ្ហា​ដីធ្លី

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ ក្រុមការងារ​របស់​រដ្ឋបាល​ខេត្តកំពត​បាន​បើក​វេទិកាសាធារណៈ ដើម្បី​ស្តាប់​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក…

ខេត្តកំពត ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ ក្រុមការងារ​របស់​រដ្ឋបាល​ខេត្តកំពត​បាន​បើក​វេទិកាសាធារណៈ ដើម្បី​ស្តាប់​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។ កម្មវិធី​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វត្ត​ឬ​ស្សី​មួយ​គុម្ព​(​ហៅ​វត្ត​ថ្មី​) ស្ថិត​នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង​ស្រុក​ឈូក ខេត្តកំពត ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​លោក ជឹ​ង ផល្លា អភិបាលរង​ខេត្ត​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ជាវ តា​យ អភិបាល​នៃ​គណ​អភិបាល​ខេត្តកំពត ។ កម្មវិធី​បើក​វេទិកាសាធារណៈ​នៅ​ពេល​នេះ​ក៏​មាន​វត្តមាន​ថ្នាក់ដឹកនាំ​ស្រុក មេឃុំ មេ​ភូមិ មន្ត្រី​ជំនាញ សុរិយោដី​ខេត្ត ស្រុក និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ផង​ដែរ ។

ខ្លឹមសារ​ដែល​ត្រូវ​ដាក់​ក្នុង​វេទិកាសាធារណៈ​ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នា​ពេល​នេះ​ដែល​ថ្លែង​ដោយ​លោក ជឹ​ង ផល្លា អភិបាលរង​ខេត្តកំពត និង​ជា​តំណាង​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត​មាន​បី​ចំណុច​ដូច​ខាងក្រោម ៖

ចំណុច​ទី​១-​ដោះស្រាយ​សំណូមពរ​បញ្ហា​ដី​កម្ម​សិ​ទ្ឋ​របស់​ប្រជាពលរដ្ឋ​ចំនួន​១០៣​គ្រួសារ​ដែល​រស់នៅ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត ។

ចំណុច​ទី​២-​ដោះស្រាយ​ដី​កម្ម​សិ​ទ្ឋ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៨៩​គ្រួសារ ដែល​មិន​ទាន់​មាន​ប្លង់​កម្ម​សិ​ទ្ឋ​នៅ​ក្នុង​តំបន់​ខាងលើ​ដែរ ។

ចំណុច​ទី​៣-​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​១០១​គ្រួសារ ដី​សម្បទាន​សង្គមកិច្ច​ដែល​រដ្ឋ​ប្រគល់​ជូន​បងប្អូន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ