រឿងរ៉ាវ​ប្លែក​ៗ​ពី​នេះ​ពី​នោះជុំវិញពិភពលោក


ផ្នូរ​បុរាណ​នៅ​ភាគ​ខាងត្បូង​ក្រុង​គែរ​ប្រទេស​អេ​ហ្ស៊ីប
ក្រុម​អ្នក​បុរាណវិទ្យា​របស់​អេ​ហ្សុ​ី​ប​បាន​ប្រទះ​ឃើញ​ផ្នូរ​សព​បុរាណ គឺជា​អ្នកបួស​នៅ​ក្រុង​មីន​យ៉ា ។

ក្រពើ​សី​ុ​មនុស្ស​នៅ​ឥណ្ឌូ​ណេ​ស៊ី
ប៉ូលិស​ឥណ្ឌូ​ណេ​សី​ុ​បាន​បាញ់​ក្រពើ​យក្ស​មួយ​ក្បាលមាន​ប្រវែង​៦​ម៉ែត្រ និង​វះ​ពោះ​ប្រទះ​ឃើញ​បំណែក​អ​វយៈ​បុរស​ម្នាក់​ដែល​បាត់​ខ្លួន​កាលពី​២​ថ្ងៃមុន ។

ខ្លា​តំបន់​«​ស៊ូ​ម៉ា​ត្រា​»​ត្រូវ​បាន​សម្លាប់​នៅ​ឥណ្ឌូ​ណេ​ស៊ី
ខ្លា​តំបន់​«​ស៊ូ​ម៉ា​ត្រា​»​ជា​សត្វ​ដែល​ជិត​ផុត​ពូជ​របស់​ឥណ្ឌូ​ណេ​សី​ុ ត្រូវ​បាន​សម្លាប់​ដោយ​ព្រានព្រៃ រីឯ​អ្នក​អភិរក្ស​បរិស្ថាន​បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

កាំជ្រួច «Falcon 9»​បាន​ធ្វើ​ដំណើរ​គំរប់​៥០​លើក
«Falcon 9»​របស់​ក្រុម​ហ៊ុន «SpaceX» បាន​ទទួល​ជោគជ័យ​លើ​ការ​ធ្វើ​ដំណើរ​ជើង​ទី​៥០ រួម​ទាំង​បញ្ជូន​ផ្កាយ​រណប​ធុន​ធំ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។

ភាគ​ខាងកើត​អា​មេ​រិ​ក​វាយលុក​ដោយ​ព្រិល
ពលរដ្ឋ​អា​មេ​រិ​ក​ជាង​១,៥​លាន​នាក់​នៅ​ភាគ​ខាងកើត គ្មាន​អគ្គិសនី​ប្រើប្រាស់​ដោយសារ​តែ​ឥទ្ធិពល​របស់​ព្យុះ​ភ្លៀង និង​ព្រិល ។

ទីប្រឹក្សានយោបាយ​សេដ្ឋកិច្ច​របស់​លោក​ត្រាំ​លាលែង​ពី​តំណែង
លោក​ហ្គែ​រី ខូ​ន បាន​លាលែង​តំណែង​ទីប្រឹក្សា​សេដ្ឋកិច្ច ប្រចាំ​នៅ​សេត​វិមាន​ដោយសារ​តែ​លោក​មិន​យល់​ស្រប​លើ​ការ​តំឡើង​ពន្ធ​ដែក និង​អាលុយមីញ៉ូម​របស់​លោក​ត្រាំ ។

នាវាចម្បាំង​អា​មេ​រិ​ក​ចូល​ចត​នៅ​កំពង់​ផែ​វៀតណាម
នាវា​ផ្ទុក​យន្តហោះ «USS Carl Vinson»​របស់​អា​មេ​រិ​កបាន​ចត​នៅ​កំពង់​ផែ​ក្រុង​ដា​ណា​ង​និង​ជា​លើក​ដំបូង​ក្នុងអំឡុងពេល​ជាង​៤​ទស​វត្ស​កន្លង​មក ។

នាវា​ផ្ទុក​យន្តហោះ​អា​មេ​រិ​ក​ដែល​ជប៉ុន​បាញ់​លិច​កាលពី​៧៦​ឆ្នាំ​មុន
គ្រោង​នាវា​ផ្ទុក​យន្តហោះ «USS Lexington»​ដែល​ជប៉ុន​បាញ់​លិច កាលពី​៧៦​ឆ្នាំ​មុន ឬ​តាំងពី​សង្គ្រាមលោក​លើក​ទី​២ បាន​ប្រទះ​ឃើញ​នៅ​ក្នុង​សមុទ្រ​អូស្ត្រាលី​ក្នុង​ពេល​ថ្មី​ៗ​នេះ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ប្លែក​ៗ ពី​នេះ​...​ពី​នោះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ