ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្សសាលា​ម្នាក់​ ប្រើ​កាំភ្លើង​បា.ញ់​រះ​​​ក្នុងសាលា

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ប៉ូលិស​រាយការណ៍​ថា សិស្សសាលា​ម្នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មីនា បាន​​បាញ់ប្រហារ​ក្នុង​វិទ្យាល័យ​មួយ​នៃ​រដ្ឋ​ម៉ា​រី​ឡែ​ន ​បណ្តាល​ឱ្យ​សិស្សសាលា​២​នាក់​របួស​ធ្ងន់ ​មុន​ពេល​រូបគេ​ត្រូវ​ភ្នាក់ងារ​សន្តិសុខ​ម្នាក់​បាញ់​ស្លាប់ ។ ខ្មាន់កាំភ្លើង​នេះ​…

សហរដ្ឋអាមេរិក ៖ ប៉ូលិស​រាយការណ៍​ថា សិស្សសាលា​ម្នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មីនា បាន​​បាញ់ប្រហារ​ក្នុង​វិទ្យាល័យ​មួយ​នៃ​រដ្ឋ​ម៉ា​រី​ឡែ​ន ​បណ្តាល​ឱ្យ​សិស្សសាលា​២​នាក់​របួស​ធ្ងន់ ​មុន​ពេល​រូបគេ​ត្រូវ​ភ្នាក់ងារ​សន្តិសុខ​ម្នាក់​បាញ់​ស្លាប់ ។

ខ្មាន់កាំភ្លើង​នេះ​ បាន​បាញ់​ឱ្យ​របួស​ក្មេង​ប្រុស​ម្នាក់ និង​ក្មេង​ស្រី​ម្នាក់​នៅ​វិទ្យាល័យ GREAT MILLS HIGH SCHOOL ស្ថិត​ក្នុង​តំបន់ SAINT MARY ចម្ងាយ​១១០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​វ៉ា​ស៊ី​ន​តោន មុន​ពេល​ត្រូវ​ភ្នាក់ងារ​សន្តិសុខ​បាញ់​ឱ្យ​របួសធ្ងន់ ហើយ​ស្លាប់​នៅ​​មន្ទីរពេទ្យ ។ សិស្សសាលា​២​នាក់​ដែល​ត្រូវ​គេ​បាញ់​ឱ្យ​របួស​ ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។

កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ ក្មេង​ប្រុស​ម្នាក់​អាយុ​១៩​ឆ្នាំ បាន​ប្រើ​កាំភ្លើង​វាយលុក​១​ដើម​បាញ់
ប្រហារ​ក្នុង​វិទ្យាល័យ​មួយ​នៃ​រដ្ឋ​ផ្ល​រី​ដា ​សម្លាប់មនុស្ស​១៧​នាក់ ហើយ​មនុស្ស​ច្រើន​នាក់​ទៀត​រង​របួស​មុន​ពេល​ត្រូវ​ចាប់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ