ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្មីចែស ! ប្រើ​ល្បិច​ទៅ​លួច​បេះ​ស្វាយ​អ្នក​ដទៃ​ជាង​១​តោន​លក់​ឱ្យ​ម៉ូយ

6 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​បន្ទាប់​ពី​បាន​ប្រើ​ល្បិច​កល​ហៅ​ម៉ូយ​ទៅ​លួច​បេះ​ផ្លែស្វាយ​គេ​នៅ​ក្នុង​ចំការថា ស្វាយ​ខ្លួន ពេល​បេះ​បាន​ជាង​មួយ​តោន​ត្រូវ​ម្ចាស់​គេ​ទៅ​ទាន់​ប្ដឹង​នគរបាល​ឱ្យ​ចា​ប៉​ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ចំការ​ស្វាយ​របស់​ឈ្មោះ ព្រាប…

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​ស្អាង​ចាប់ខ្លួន​បន្ទាប់​ពី​បាន​ប្រើ​ល្បិច​កល​ហៅ​ម៉ូយ​ទៅ​លួច​បេះ​ផ្លែស្វាយ​គេ​នៅ​ក្នុង​ចំការថា ស្វាយ​ខ្លួន ពេល​បេះ​បាន​ជាង​មួយ​តោន​ត្រូវ​ម្ចាស់​គេ​ទៅ​ទាន់​ប្ដឹង​នគរបាល​ឱ្យ​ចា​ប៉​ខ្លួន​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ចំការ​ស្វាយ​របស់​ឈ្មោះ ព្រាប ស៊ី​ណា ស្ថិត​ក្នុងភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ។

មន្ត្រី​នគរបាល​ស្រុក​ស្អាង​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ប្រើ​ល្បិច​ឈ្មោះ ភី ភា​រុណ ហៅ​ឈី ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ខ្ពប​ក្រោម ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល ។ វត្ថុ​តាង​ចាប់​យក​ផ្លែ​ស្វាយកែវរ​មៀតច្រក​ថង់​ក្រដាស​ទម្ងន់​១៧៩៥​គីឡូក្រាម និង​ជញ្ជីង​ចំនួន​១ ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា នៅ​ថ្ងែ​ទី​២០ ខែមីនា ឆ្នាំ​២០១៨ វេលា​ម៉ោង​៧​ព្រឹក​មាន​អ្នក​ជិះ​ម៉ូតូ​ដើរ​ទិញ​ស្វាយ​ឈ្មោះ ឈឿ​ង រ៉េ​ន​, ឈ្មោះ ជៀន យ៉ុ​ម​, ឈ្មោះ សុខ ម៉ា​ញ និង​ឈ្មោះ ហេង សុខា បាន​ជិះ​ម៉ូតូ​ដើម្បី​រក​ទិញ​ផ្លែស្វាយ​តាម​ចំការ​ក៏​បាន​ជួប ឈ្មោះ ភី ភា​រុណ ជា​ជនសង្ស័យ​នៅ​ផ្លូវ​មុខ​វត្ត​ខ្ពប​ហើយ​ឈ្មោះ ភា​រុណ បាន​ប្រើ​ល្បិច​ថា ខ្លួន​មាន​ស្វាយ​លក់​រួច​បាន​នាំ​ទៅ​ដល់​ចំការ​ស្វាយ​នៅ​ចុង​ព្រែក​ថ្មី​ស្ថិត​ភូមិ​រកា​លើ ឃុំ​ខ្ពប ស្រុក​ស្អាង ដោយ​ឈ្មោះ ភី ភា​រុណ កាត់ថ្លៃ​១០០០​រៀល​មួយ​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម ចំណែក​អ្នកទិញ​ឈ្មោះ ឈឿ​ង រ៉េ​ន​, ឈ្មោះ ជៀន យ៉ុ​ម​, ឈ្មោះ សុខ ម៉ា​ញ និង​ឈ្មោះ ហេង សុខា បាន​តថ្លៃ​៥៥០៛​ក្នុង​មួយ​គីឡូក្រាម ។ ឈ្មោះ ភី ភិ​រុណ ក៏​ព្រម​លក់​ដោយ​អ្នក​ទាំង​បួន​ខាងលើ​ចាប់ ផ្តើម​បេះ​ផ្លែស្វាយ​ដោយ​ខ្លួនឯង​ពី​ម៉ោង​៨​ព្រឹក​រហូត​ដល់​១២​និង​៣០​នាទី​បេះ​អស់​ផ្លែស្វាយ រួច​ថ្លឹង​បាន​ទម្ងន់​១៧៩៥​គីឡូក្រាម​ក៏​ប្រគល់​លុយ​ទៅ​ឱ្យឈ្មោះ ភី ភា​រុណ ចំនួន​៨៨០០០០៛​ភ្លាម ។

បន្ទាប់​មក​ទើប​ឈ្មោះ ព្រាប ស៊ី​ណា (​ម្ចាស់​ចម្ការ​ស្វាយ​) មក​ដល់​ពេល​នោះ​ឈ្មោះ ឈឿ​ង រ៉េ​ន​, ឈ្មោះ ជៀន យ៉ុ​ម​, ឈ្មោះ សុខ ម៉ា​ញ និង​ឈ្មោះ ហេង សុខា បាន​អះអាង​ថា ពួក​ខ្លួន​ទិញ​ពី​ឈ្មោះ ភី ភា​រុណ ។ ទើប​ដឹង​ថា ឈ្មោះ​ភី ភា​រុណ បាន​លួច​ស្វាយ​ខ្លួន​លក់​ក៏​បាន​ទៅ​ប្ដឹង​នគរបាល​តែ​ម្ដង ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​នគរបាល​ប៉ុស្ដិ៍​ខ្ពប​បាន​ទៅ​ដល់ កន្លែង​កើតហេតុ​ធ្វើការ​ស្រាវ​ជ្រាវ​ឃាត់ខ្លួន​ឈ្មោះ ភី ភា​រុណ រួម​ទាំង​វត្ថុ​តាង​បញ្ជូន​មក​ប៉ុស្តិ៍​រដ្ឋបាល​ខ្ពប​ដើម្បី​សាកសួរ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​ល្បិច​កល​ហៅ​អ្នកទិញ​ស្វាយ​ទៅ​លួច​បេះ​ផ្លែស្វាយ​គេ​មែន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ