ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB គ្រោង​ប្រើប្រាស់​កញ្ចប់​ថវិកា​ប្រមាណ​៦០​លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេរ​ភាគី​ជាមួយ​ប្រធាន​ស្តី​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា ADB លោក​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ថា ធនាគារអភិវឌ្ឍន៍អាស៊ី អេ​ឌី​ប៊ី (ADB) នឹង​រៀបចំ​ឲ្យ​មាន​គម្រោង​មួយទៀត​ហៅ​ថា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេរ​ភាគី​ជាមួយ​ប្រធាន​ស្តី​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​ហៅ​កាត់​ថា ADB លោក​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​បញ្ជាក់​ថា ធនាគារអភិវឌ្ឍន៍អាស៊ី អេ​ឌី​ប៊ី (ADB) នឹង​រៀបចំ​ឲ្យ​មាន​គម្រោង​មួយទៀត​ហៅ​ថា អភិវឌ្ឍ​ជំនាញ​សម្រាប់​ការ​ប្រកួតប្រជែង​ចន្លោះ​ឆ្នាំ​២០១៩ ដល់​ឆ្នាំ ២០២៤ ដែល​គម្រោង​នេះ​ត្រូវ​ប្រើ ថវិកា​ប្រមាណ​៦០​លាន​ដុល្លារ​អា​មេ​រិ​ក ។

ក្រុម​អ្នក​សារព័ត៌​មាននៅ​ក្រោយ​ជំនួប​ពិភាក្សា​ការងារ​កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៨​រវាង​លោក ជេន ហាន​ស៊ិ​ន (Jan Hansen) ប្រធាន​ស្តីទី​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រចាំ​កម្ពុជា និង​ម​​ន្ត្រីជាន់ខ្ពស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​នៅ​ទីស្តីការក្រសួង​លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ជម្រាប់​ថា ជំនួប​មួយ​នេះ​ធ្វើ​ឡើង​ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​ការ​អនុវត្ត​គម្រោង​ដែល​បាន​និង​កំពុង​ដំណើរការ​ពិភាក្សា​លើ​កម្មវិធី​ដែល​បាន​ដាក់​ស្នើ​ព្រមទាំង​គម្រោង​អភិវឌ្ឍ​ពាក់ព័ន្ធ នឹង​ក្រសួង​ការងារ​សម្រាប់ ឆ្នាំ​២០១៩-២០២១ និង​តម្រូវការ​ជំនួយ​បច្ចេកទេស​នានា​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា «​ជំនួប​ថ្ងៃនេះ​នឹង​ជំរុញ​បន្ថែម​ទៀត​នូវ​ប្រសិទ្ធិ​ភាព​ការ​អនុវត្តន៍​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជា ជីវៈ និង​គម្រោង​ដែល​នៅ​សល់​រយៈពេល​រហូត​ដល់​ឆ្នាំ​២០២១ ។ ដោយឡែក​ទាក់ទង​គម្រោង​អភិវឌ្ឍ​ជំនាញ​សម្រាប់​ការ​ប្រកួតប្រជែង​ធនាគារអភិវឌ្ឍន៍អាស៊ី​កំពុង​រៀបចំ​ធ្វើ​យ៉ាងណា​នឹង​បង្កើន​គម្រោង​នេះ សម្រាប់​បរិបទ​ថ្មី​នៃ​ការ​អភិវឌ្ឍន៍​គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​ពិពិធ​កម្ម​ឧស្សាហកម្ម និង​គោលនយោបាយ​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល វិជ្ជាជីវៈ​» ។

លោក​អ៊ិ​ត សំ​ហេង​បាន​បន្ថែម​ទៀត​ថា តាម​រយៈ​គម្រោង​ភាព​ជា​ដៃគូ​នេះ​នឹង​បង្កើត​ឲ្យ​កាន់តែ​ជិត​ស្និទ្ធ​បន្ថែម​ទៀត​រវាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រវាង​ក្រសួង និង​ដៃគូ​អភិវឌ្ឍ​ជា​ពិសេស​ជាមួយ ផ្នែក​ឯកជន ដើម្បី​ទាក់ទាញ​នៅ​ធនធាន​ក៏​ដូច​ជា បច្ចេកទេស​ឲ្យ​បាន​កាន់តែ​ច្រើន​សម្រាប់​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​មាន​អត្ថប្រយោជន៍​សំខាន់​ៗ សម្រាប់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ យុវជន យុវនារី ដែល​ពី​នេះ​ទៅ​មុខ​នៅ​ក្នុង​ពេល​សមា​រណកម្ម សហ​គម​សេដ្ឋកិច្ច នៅ​ក្នុង​អាស៊ាន និង​សាកល​ភាវូបនីយកម្ម តម្រូវការ​ពលកម្ម​ដែល​មាន​កម្រិត​ជំនាញ​កាន់តែ​ច្រើន​ឡើង​ចាំបាច់​ណាស់ ការ​អភិវឌ្ឍ​សមត្ថភាព ជំនាញ​វិជ្ជាជីវៈ​ឲ្យ​កម្លាំង​ពលកម្ម ដែល​ឆ្លើយ​តប​ទៅ​នឹង​អ្វី​ដែល​ជា​ទិស​ដៅ​សម្រាប់​ការ​អភិវឌ្ឍន៍ ។

បើ​តាម​ការ​បញ្ជាក់​របស់​ធនាគារ​អភិវឌ្ឍ​អាស៊ី​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដំណើរការ​នៃ​ការ​អនុវត្ត​គម្រោង​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​សមាសធាតុ​ពីរ​ទី​១-​កម្ចី​សម្រាប់​សកម្មភាព​ការងារ​គោលនយោបាយ​ដែល​មាន​ថវិកា​ចំនួន​៧​លាន​ដុល្លារ​អា​មេ​រិ​ក​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី និង​ទី​២- កម្ចី​សម្រាប់​សកម្មភាព​ការងារ​គម្រោង​ចំនួន​៣៨​លាន​ដុល្លារ ក្នុង​នោះ​២៣​លាន​ដុល្លារ​បាន​មក​ពី​ប្រភព​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង​ទឹកប្រាក់​១៥​លាន​ដុល្លារ​មក​ពី​ទីភ្នាក់ងារ​បារាំង ដើម្បី​ការ​អភិវឌ្ឍ (AFD) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ