ការទំពាស្ករកៅស៊ូត្រូវបានគេរកឃើញថាមានប្រយោជន៍តាំងពីរយូរណាស់មកហើយ។ ពីមុនមានស្ករកៅស៊ូដែលបង្កើតឡើងដោយធម្មជាតិដែរ ប៉ុន្តែស្ករកៅស៊ូបច្ចុប្បន្ននេះត្រូវបានគេផ្សំឡើងដោយសារធាតុសំយោគជាច្រើនវិញ ។
ស្ករកៅស៊ូខ្លះប្រហែលជាជួយការពារសុខភាពធ្មេញយើងបាន ។ សមាគមន៍ជំងឺមាត់ធ្មេញអាមេរិកបាននិយាយថា វាមានការអះអាងតាមបែបវិទ្យាសាស្ត្រត្រឹមត្រូវទៅលើផលិតផលមួយនេះ ហើយក៏មានសុវត្ថិភាព និងប្រសិទ្ធភាពទៅលើការថែរក្សាធ្មេញដែរ ។
ការដែលប្រើមាត់ទំពាស្ករកៅស៊ូ នឹងបង្កើនលំហូរទឹកមាត់ ដែលអាចបន្សាប និងលាងសម្អាតជាតិអាស៊ីតគ្រោះថ្នាក់ដែលបង្កើតឡើងនៅពេលអាហារត្រូវបានទំពា និងបំបែកតូចៗ។ សមាគមន៍ដដែលនេះបានណែណាំថា មនុស្សយើងគ្រប់គ្នាគួរតែមានទម្លាប់ដុសសម្អាតធ្មេញមួយថ្ងៃពីរដង ជាមួយថ្នាំដុសធ្មេញមានជាតិហ្លរអ័ររ៉ាយ និងប្រើប្រាស់សរសៃអំបោះសម្អាតធ្មេញម្តងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ ។
ការទំពាស្ករកៅស៊ូមិនគួរណាជំនួសការដុសសម្អាតធ្មេញ និងការប្រើអំបោះសម្អាតធ្មេញឡើយ ។ តាមការសិក្សាបានបង្ហាញថា ការទំពាស្ករកៅស៊ីដែលគ្មានជាតិស្កររយៈពេល២០នាទីក្រោយពីបាយរួច ប្រហែលជាជួយបង្ការការពុកធ្មេញបាន ៕
ចែករំលែកព័តមាននេះ