ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​មាន​ផល​លើស​ពាណិជ្ជកម្ម​ជាង​32​លាន​ដុល្លារ​

6 ឆ្នាំ មុន

ទីក្រុង​តូ​ក្យូ ៖ យោង​តាម​ទិន្នន័យ​ពី​រដ្ឋាភិបាល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ឲ្យ​ដឹង​ថា ប្រទេស​ជប៉ុន​មាន​ផល​លើស​ពាណិជ្ជកម្ម​ប្រមាណ៣២,១​លាន​ដុល្លារ​ក្នុង​ខែកុម្ភៈ ខណៈ​ការ​នាំ​ចេញ​បន្ត​រឹង​មាំ និង​ការ​នាំ​ចូល​ថាមពល​កើនឡើង ។ ផល​លើស​ពាណិជ្ជកម្ម​កើត​មាន​ឡើង ខណៈ​ការ​នាំ​ចេញ​កើនឡើង​១,៨%​បើ​ធៀប​នឹង​ឆ្នាំ​មុន…

ទីក្រុង​តូ​ក្យូ ៖ យោង​តាម​ទិន្នន័យ​ពី​រដ្ឋាភិបាល​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ឲ្យ​ដឹង​ថា ប្រទេស​ជប៉ុន​មាន​ផល​លើស​ពាណិជ្ជកម្ម​ប្រមាណ៣២,១​លាន​ដុល្លារ​ក្នុង​ខែកុម្ភៈ ខណៈ​ការ​នាំ​ចេញ​បន្ត​រឹង​មាំ និង​ការ​នាំ​ចូល​ថាមពល​កើនឡើង ។

ផល​លើស​ពាណិជ្ជកម្ម​កើត​មាន​ឡើង ខណៈ​ការ​នាំ​ចេញ​កើនឡើង​១,៨%​បើ​ធៀប​នឹង​ឆ្នាំ​មុន ហើយ​ការ​នាំ​ចូល​កើនឡើង​១៦,៥% ។ ប្រទេស​ជប៉ុន​បាន​ទទួល​អត្ថប្រយោជន៍​ពី​តម្រូវការ​នៅ​បរទេស ព្រោះតែ​សេដ្ឋកិច្ច​សកល​បន្ត​លូតលាស់​បន្ថែម​ទៀត ។

ទោះជា​យ៉ាងណា ផល​លើស​ពាណិជ្ជកម្ម​នេះ​បាន​ធ្លាក់​ចុះ​៩៩,៦%​ក្នុង​ខែកុម្ភៈ ព្រោះ​មួយ​ផ្នែក​ធំ​មក​ពី​បុណ្យចូលឆ្នាំ​ចិន ដែល​បាន​ចាប់ផ្តើម​នៅ​ពាក់​កណ្តាលខែ ។ ការ​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​តែងតែ​ធ្លាក់​ចុះ ខណៈ​ការ​នាំ​ចូល​កើនឡើង​ក្នុងអំឡុងពេល​នេះ ។

ការ​នាំ​ចេញ​ទៅ​កាន់​តំបន់​អាស៊ី​បាន​ធ្លាក់​ចុះ​៣,២% ដែល​ជា​ការ​ធ្លាក់​ចុះ​លើក​ដំបូង​ក្នុង​រយៈពេល​១៦​ខែ​មកនេះ មក​ស្មើ​តែ​៣២​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ ។ រីឯ​ការ​នាំ​ចូល​ពី​អាស៊ី​វិញ​បាន​កើនឡើង​២៦,៥% មក​ស្មើ​ប្រមាណ​៣០​ប៊ី​លាន​ដុល្លារ ។ ទោះជា​យ៉ាងណា ប្រទេស​ជប៉ុន​មាន​ឱនភាព​ពាណិជ្ជកម្ម​ប្រមាណ​៤​លាន​ដុល្លារ​ជាមួយ​ប្រទេស​ចិន ។

លោក Yuichiro Nagai សេដ្ឋវិទូ​ក្នុង Barclays Securities Japan Ltd. បាន​និយាយ​ថា៖« តម្រូវការ​ពី​អាស៊ី​អាច​នឹង​ជួយ​ដល់​ការ​នាំ​ចេញ​របស់​ជប៉ុន ប៉ុន្តែ​យើង​ត្រូវ​តែ​មើល​ថា និន្នាការ​លូតលាស់​នេះ​នឹង​បន្ត ឬ​វា​កំពុង​ផ្តល់​សញ្ញា​អន់​ថយ​បន្ទាប់​ពី​ខែមីនា ទៅ » ។

ចំណែក​ផល​លើស​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​វិញ​បាន​កើនឡើង​៣,៤% មក​ស្មើ​ជិត​៦​លាន​ដុល្លារ ដែល​ជា​កំណើន​លើក​ដំបូង​ក្នុង​រយៈពេល​៣​ខែ​មកនេះ ។

ប្រទេស​ជប៉ុន​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​នាំ​ចូល​ថាមពល​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ដែល​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឆៅ និង​ធនធាន​ដទៃ​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​យ៉ាង​ខ្លាំង ។ ការ​នាំ​ចូល​ប្រេង​ឆៅ​បាន​កើនឡើង​២,៥% មក​ស្មើ​ប្រមាណ​៦,២២​លាន​ដុល្លារ ។

យោង​តាម​សេដ្ឋវិទូ តម្លៃ​ប្រាក់​យេ​ន​បាន​កើនឡើង​ក្នុង​ពេល​ថ្មី​ៗ​នេះ ក៏​ជា​កត្តា​សំខាន់​សម្រាប់​តាមដាន​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ