ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​មាន​សតិ​មិនល្អ​ព្យាយាម​រត់​ចូល​រថយន្ត​ត្រូវ​រថយន្ត​បុក​ពេញទំហឹង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជន​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​បាន​ព្យាយាម​រត់​ចូល​រថយន្ត ដែល​កំពុង​បើក​តាម​ផ្លូវ ប៉ុន្តែ​មិន​បាន​សម្រេច​ដោយ​រថយន្ត​ផ្សេង​ៗ​ខ្លះ​គេច​ចេញ​ផុត និង​ខ្លះ​ទៀត​ឈប់ ។ លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពេញទំហឹង ក្នុង​ខណៈ​ពេល​បុរស​កំពុង​រត់​ឆ្លងផ្លូវ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​ជន​មាន​សតិ​មិន​ប្រក្រតី​ម្នាក់​បាន​ព្យាយាម​រត់​ចូល​រថយន្ត ដែល​កំពុង​បើក​តាម​ផ្លូវ ប៉ុន្តែ​មិន​បាន​សម្រេច​ដោយ​រថយន្ត​ផ្សេង​ៗ​ខ្លះ​គេច​ចេញ​ផុត និង​ខ្លះ​ទៀត​ឈប់ ។ លុះ​បន្តិច​ក្រោយមក​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កាម​រី​បា​ឡែ​ន​មួយ​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពេញទំហឹង ក្នុង​ខណៈ​ពេល​បុរស​កំពុង​រត់​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ និង​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១ ដឹក​យក​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ ។ ចំណែក​រថយន្ត​រង​ការ​ខូចខាត​បែក​កញ្ចក់​មុខ និង​ត្រូវ​បាន​នគរបាល​ឃាត់​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ចាត់ការ​តាម​ច្បាប់ ។ ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​២៥​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​ផ្សារ​ជម្ពូ​វ័​ន្ត ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ មាន​អាយុ​ប្រហែល​៣០​ឆ្នាំ បាន​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ ។ ចំណែក​រថយន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២Y-២៥០០ បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ ហើយ​រថយន្ត​នោះ​បាន​រង​ការ​ខូចខាត​បែក​កញ្ចក់​មុខ​យ៉ាងដំណំ និង​ត្រូវ​បាន​នគរបាល​នាំ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ខាងលើ​បាន​ព្យាយាម​រត់​ចូល​រថយន្ត​ដែល​កំពុង​បើកបរ​តាម​ផ្លូវ​នោះ ប៉ុន្តែ​មិន​បាន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​នោះ​ទេ ដោយ​រថយន្ត​ខ្លះ​គេច​ចេញ​ទាន់​និង​ខ្លះ​ទៀត​ឈប់​ហើយ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់​ផង ទើប​មិន​ត្រូវ​បាន​រថយន្ត​បុក ។ លុះ​ក្រោយមក​ស្រាប់តែ​រត់​ឆ្លងផ្លូវ​ក្នុង​ទិស​ដី​ពី​ជើង​ទៅ​ត្បូង ចេញពី​ផ្សារ​ជម្ពូ​វ័​ន្ត​ទៅ​វត្ត​ជម្ពូ​វ័​ន្ត ហើយ​ស្រប​ពេល​នោះ​រថយន្ត​កាម​រី​បា​ឡែ​ន​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន និង​ជែង​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត​នៅ​ខាង​មុខ ហើយដោយ​បាំង​រថយន្ត​ខាង​មុខ​នោះ​មើល​មិនឃើញ ក៏​បាន​ជ្រុល​ទៅ​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ស្ដូកស្ដឹង​តែ​ម្ដង ។ ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​កើតហេតុ​រថយន្ត​បាន​បែក​កញ្ចក់​មុខ និង​ត្រូវ​បាន​នគរបាល​ឃាត់​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​អង្គភាព​៧១១​នាំ​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ